Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:34 - ព្រះគម្ពីរខ្មែរសាកល

34 ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ”។ បន្ទាប់មក ពួកទាហាន​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី​ទេ»។ គេ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះអង្គ​អត់‌ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​ព្រះ‌យេស៊ូវ ទ្រង់​មាន​បន្ទូល​ថា ឱ​ព្រះវរ‌បិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ គេ​ក៏​នាំ​គ្នា​ធ្វើ​ឆ្នោត​ចាប់​ព្រះ‌ពស្ត្រ​ទ្រង់​ចែក​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ៊ីសា​ទូរអា​ថា៖ «ឱ​អុលឡោះ​ជា​បិតា​អើយ! សូម​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។ គេ​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា។

សូមមើលជំពូក ចម្លង




លូកា 23:34
26 ការដាក់ឲ្យឆ្លើយតបគ្នា  

‘ចូរ​ប្រាប់​យ៉ូសែប​ដូច្នេះ​: សូម​អត់ទោស​ចំពោះ​ការបំពាន​របស់​បងប្អូន​ឯង និង​បាប​របស់ពួកគេ​ផង ដ្បិត​ពួកគេ​បាន​ប្រព្រឹត្ត​ការអាក្រក់​ចំពោះ​ឯង’។ ដូច្នេះ​ឥឡូវនេះ សូម​អត់ទោស​ចំពោះ​ការបំពាន​របស់​ពួក​បាវបម្រើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ផង”។ នៅពេល​ពួកគេ​និយាយ​ដូច្នេះ​នឹង​គាត់ យ៉ូសែប​ក៏​យំ​។


ពួកគេ​ចែក​សម្លៀកបំពាក់​របស់ទូលបង្គំ​ក្នុងចំណោម​ពួកគេ ហើយ​ចាប់ឆ្នោត​យក​អាវ​របស់ទូលបង្គំ​។


ដោយហេតុនេះ យើង​នឹង​ឲ្យ​គាត់​មានចំណែក​ជាមួយ​ពួក​អ្នកធំ ហើយ​គាត់​នឹង​ចែក​ជ័យភណ្ឌ​ជាមួយ​ពួកមនុស្ស​ខ្លាំងពូកែ ពីព្រោះ​គាត់​បាន​ច្រូច​ព្រលឹង​របស់ខ្លួន​ចេញ​រហូតដល់​មរណភាព​។ គាត់​ត្រូវគេ​រាប់បញ្ចូល​ជាមួយ​មនុស្ស​បំពាន ប៉ុន្តែ​គាត់​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន ហើយ​បាន​ទូល​អង្វរ​ជំនួស​មនុស្ស​បំពាន​វិញ”៕


ពេល​នោះ ព្រះយេស៊ូវ​មានបន្ទូល​ថា៖“ព្រះ​បិតា​ជា​ព្រះអម្ចាស់​នៃមេឃ និងផែនដី​អើយ! ទូលបង្គំ​សូម​សរសើរតម្កើង​ព្រះអង្គ​ពីព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដីទាំងនេះ​ពី​អ្នក​មានប្រាជ្ញា និង​អ្នក​មានចំណេះដឹង គឺ​ព្រះអង្គ​បាន​សម្ដែង​សេចក្ដីទាំងនេះ​ដល់​កូនក្មេង​វិញ​។


មែនហើយ ព្រះ​បិតា​អើយ‍! ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​យ៉ាងដូច្នេះ​។


ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំងសត្រូវ​របស់អ្នករាល់គ្នា​ហើយ​អធិស្ឋាន​សម្រាប់​អ្នក​ដែល​បៀតបៀនអ្នករាល់គ្នា


បន្ទាប់មក ពួកគេ​ឆ្កាង​ព្រះយេស៊ូវ ហើយ​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​យក​វា ដើម្បីឲ្យដឹងថា​អ្នកណា​យក​មួយណា​។


ថា​៖“ព្រះ​បិតា​អើយ ប្រសិនបើ​ព្រះអង្គ​សព្វព្រះហឫទ័យ សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ផង​! ប៉ុន្តែ​សូម​កុំ​តាម​បំណង​ចិត្ត​របស់ទូលបង្គំ​ឡើយ គឺ​សូមឲ្យ​សម្រេច​តាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​វិញ”។


ទូលបង្គំ​ទូល​អង្វរ​សម្រាប់​ពួកគេ មិនមែន​ទូល​អង្វរ​សម្រាប់​ពិភពលោក​ទេ គឺ​សម្រាប់​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​វិញ ពីព្រោះ​ពួកគេ​ជា​របស់ព្រះអង្គ​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“លោក​គ្មាន​សិទ្ធិអំណាច​លើ​ខ្ញុំ​សោះឡើយ លើកលែងតែ​បាន​ប្រទាន​មក​លោក​ពីខាងលើ​ប៉ុណ្ណោះ​។ ហេតុនេះហើយបានជា​អ្នក​ដែល​ប្រគល់​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់ជាង”។


ប៉ុន្តែ​ប៉ូល​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “កុំ​អន្តរាយខ្លួន​ឡើយ ដ្បិត​យើង​ទាំងអស់គ្នា​នៅ​ទីនេះ​ទេ!”។


“បងប្អូន​អើយ! ឥឡូវនេះ ខ្ញុំ​ដឹង​ថា អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការនេះ​ដោយ​ភាពអវិជ្ជា ដូច​ពួក​មេគ្រប់គ្រង​របស់អ្នករាល់គ្នា​ដែរ។


បន្ទាប់មក គាត់​លុតជង្គង់ ហើយ​ស្រែកឡើង​ដោយ​សំឡេង​យ៉ាងខ្លាំង​ថា៖ “ព្រះអម្ចាស់​អើយ! សូម​កុំ​ប្រកាន់​បាប​នេះ​នឹង​ពួកគេ​ឡើយ​!”។ កាល​ទូល​ដូច្នេះ​ហើយ គាត់​ក៏​ដេកលក់​ទៅ៕


ចូរ​ឲ្យពរ​អ្នក​ដែល​បៀតបៀន​អ្នករាល់គ្នា ចូរ​ឲ្យពរ​ចុះ កុំ​ប្រទេចផ្ដាសា​ឡើយ​។


គ្មានអ្នកណា​ក្នុងចំណោម​ពួក​មេគ្រប់គ្រង​នៃ​សម័យ​នេះ​បាន​ស្គាល់​ព្រះប្រាជ្ញាញាណនេះ​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​បាន​ស្គាល់ ម្ល៉េះសម​ពួកគេ​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរីរុងរឿង​ឡើយ​។


ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​;


ទោះបី​ពីមុន ខ្ញុំ​ជា​មនុស្ស​ប្រមាថព្រះ ជា​អ្នកបៀតបៀន និង​ជា​មនុស្សព្រហើន​ក៏ដោយ ក៏​ខ្ញុំ​បាន​ទទួលសេចក្ដីមេត្តា ពីព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​ភាពមិនយល់ ក្នុង​ភាពឥតជំនឿ


កុំ​តបសង​នឹង​ការ​អាក្រក់​ដោយ​ការ​អាក្រក់ ឬ​តបសង​នឹង​ការត្មះតិះដៀល​ដោយ​ការត្មះតិះដៀល​ឡើយ ផ្ទុយទៅវិញ ចូរ​ឲ្យពរ ដ្បិត​អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះពរ​ជាមរតក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម