ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 1:9 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពី​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ត្រូវបាន​លើកឡើង​ទៅ​នៅពេល​ពួកគេ​កំពុង​សម្លឹងមើល ហើយ​មាន​ពពក​មួយ​ទទួលយក​ព្រះអង្គ​បាត់​ពី​ភ្នែក​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

កាល​ព្រះអង្គ​បាន​មាន​បន្ទូល​អំពី​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ហើយ ពេល​ពួក​សាវក​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ ហើយ​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះ‌អង្គ​ផុត​ពី​ភ្នែក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​ព្រះអង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះអង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ទ្រង់​បាន​មាន​បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។

សូមមើលជំពូក

អាល់គីតាប

លុះ​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​សាវ័ក​កំពុង​តែ​មើល​គាត់ នោះ​អុលឡោះ​ក៏​លើក​អ៊ីសា​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក​មក​បាំង​អ៊ីសា​បាត់​ពី​ភ្នែក​គេ​ទៅ។

សូមមើលជំពូក



កិច្ចការ 1:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ទាំង​ចាប់​ឈ្លើយសឹក​នាំទៅ ព្រះអង្គ​បាន​ទទួល​អំណោយ​ពី​មនុស្ស គឺ​សូម្បីតែ​ពី​មនុស្ស​បះបោរ ដើម្បីឲ្យ​ព្រះយេហូវ៉ា​ជា​ព្រះ​បាន​គង់នៅ​ទីនោះ​!


នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​: មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។ បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។


ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​ម្នាក់​ដូច​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ លោក​មក​ឯ​ព្រះដែលគង់នៅ​តាំងពីគ្រាបុរាណ ហើយ​ត្រូវគេ​នាំចូលទៅ​នៅចំពោះ​ព្រះអង្គ​!


បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


ចុះបើ​អ្នករាល់គ្នា​ឃើញ​កូនមនុស្ស​ឡើងទៅ​កន្លែងដែល​លោក​នៅ​ពីមុន​វិញ តើយ៉ាងណាទៅ​!


ហើយ​និយាយថា​៖ “អ្នក​កាលីឡេ​អើយ ហេតុអ្វីបានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​ទៅ​មេឃ​? ព្រះយេស៊ូវ​នេះឯង​ដែល​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​ពី​អ្នករាល់គ្នា នឹង​យាង​មកវិញ​តាមរបៀបដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើងទៅ​លើមេឃ​យ៉ាងនោះដែរ”។


រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។


បន្ទាប់មក យើង​ដែល​នៅរស់ ដែល​នៅសល់ នឹង​ត្រូវបាន​លើកឡើង​ទៅក្នុង​ពពក​ជាមួយ​អ្នកទាំងនោះ ដើម្បី​ជួប​ព្រះអម្ចាស់​នៅលើ​អាកាស​។ ដូច្នេះ យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​ជារៀងរហូត​។


ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់​អាថ៌កំបាំង​នៃ​ការគោរពព្រះ ជា​ការ​ធំឧត្ដម គឺ ព្រះ​បាន​លេចមក​ក្នុង​សាច់ឈាម ត្រូវបាន​បញ្ជាក់ថាសុចរិត​ដោយ​ព្រះវិញ្ញាណ ត្រូវបាន​ឃើញ​ដោយ​បណ្ដា​ទូតសួគ៌ ត្រូវបាន​ប្រកាស​ក្នុង​បណ្ដា​ប្រជាជាតិ ត្រូវបាន​ជឿ​ក្នុង​ពិភពលោក ហើយ​ត្រូវបាន​ទទួលឡើង​ក្នុង​សិរីរុងរឿង​៕


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


ពេលនោះ ពួកគេ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​លើមេឃ​មកកាន់​ពួកគេ​ថា​៖ “ចូរ​ឡើងមក​ទីនេះ​!”។ ពួកគេ​ក៏​ឡើងទៅ​លើមេឃ​ក្នុង​ពពក ហើយ​សត្រូវ​របស់​ពួកគេ ក៏​ឃើញ​ពួកគេ​ដែរ​។


អ្នកទាំងនោះ​ជា​អ្នកដែល​មិន​បាន​ធ្វើឲ្យ​ខ្លួនឯង​សៅហ្មង​ជាមួយនឹង​ស្ត្រី​ទេ ដ្បិត​ពួកគេ​ជា​ពួក​ព្រហ្មចារី​។ អ្នកទាំងនោះ​ជា​អ្នក​ដែល​តាម​កូនចៀម ទៅ​ទីណាក៏ដោយដែល​កូនចៀម​ទៅ​។ អ្នកទាំងនោះ​ត្រូវបាន​លោះមកវិញ​ពីចំណោម​មនុស្ស ទុកជា​ផលដំបូង​ថ្វាយ​ព្រះ និង​កូនចៀម​។