ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។
កាឡាទី 5:14 - ព្រះគម្ពីរខ្មែរសាកល ពីព្រោះក្រឹត្យវិន័យទាំងមូលត្រូវបានបំពេញក្នុងពាក្យមួយឃ្លានេះ ដែលថា:“ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង”។ Khmer Christian Bible ដ្បិតគម្ពីរវិន័យទាំងមូលបានសម្រេចនៅក្នុងមួយឃ្លានេះថា៖ «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចខ្លួនឯង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្រឹត្យវិន័យទាំងមូលបានសម្រេចក្នុងពាក្យមួយឃ្លានេះថា «ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្រិត្យវិន័យទាំងមូល បានសំរេចមកក្នុងពាក្យតែ១ម៉ាត់នេះថា «ចូរឯងស្រឡាញ់អ្នកជិតខាង ដូចខ្លួនឯង» អាល់គីតាប ដ្បិតហ៊ូកុំទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «ចូរស្រឡាញ់អ្នកដទៃឲ្យបានដូចស្រឡាញ់ខ្លួនឯង»។ |
ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។
“រីឯបទបញ្ជាទីពីរគឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។ គ្មានបទបញ្ជាណាធំជាងបទបញ្ជាទាំងនេះឡើយ”។
រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។
“ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
ខ្ញុំភ្ញាក់ផ្អើល ដែលអ្នករាល់គ្នាបែរចេញឆាប់យ៉ាងនេះ ពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយទៅតាមដំណឹងល្អផ្សេងទៀតវិញ។
ចូររែកពុនបន្ទុករបស់គ្នាទៅវិញទៅមក យ៉ាងនោះទើបអ្នករាល់គ្នាបានបំពេញក្រឹត្យវិន័យរបស់ព្រះគ្រីស្ទឲ្យសម្រេច។
គោលបំណងនៃសេចក្ដីបង្គាប់នេះ គឺសេចក្ដីស្រឡាញ់ដែលចេញពីចិត្តបរិសុទ្ធ ពីសតិសម្បជញ្ញៈត្រឹមត្រូវ និងពីជំនឿឥតពុតត្បុត។