គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
២ សាំយូអែល 15:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចស្តេចមានរាជឱង្ការទៅសាដុកថា ចូរនាំយកហិបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ ប្រសិនបើយើងនឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហិបនេះ និងទីលំនៅរបស់ទ្រង់ផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកថា៖ «ចូរនាំហិបព្រះជាម្ចាស់ទៅទីក្រុងវិញចុះ។ បើព្រះអម្ចាស់សព្វព្រះហឫទ័យនឹងយើង ព្រះអង្គប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងព្រះដំណាក់របស់ព្រះអង្គសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្តេចមានបន្ទូលទៅសាដុកថា ចូរនាំយកហឹបនៃព្រះត្រឡប់ទៅឯទីក្រុងវិញទៅ បើសិនជាយើងនឹងបានប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា នោះមុខជាទ្រង់នឹងនាំយើងមកវិញ ឲ្យបានឃើញទាំងហឹបនេះ នឹងទីលំនៅរបស់ទ្រង់ផង អាល់គីតាប ស្តេចទតបញ្ជាទៅកាន់អ៊ីមុាំសាដុកថា៖ «ចូរនាំហិបអុលឡោះទៅទីក្រុងវិញចុះ។ បើអុលឡោះតាអាឡាគាប់ចិត្តនឹងយើង ទ្រង់ប្រាកដជានាំយើងមកវិញ ហើយយើងនឹងឃើញហិបនេះ នៅក្នុងដំណាក់របស់ទ្រង់សាជាថ្មី។ |
គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
ស្ដេចមានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបរបស់ព្រះមានតែក្រណាត់សំពត់បាំងប៉ុណ្ណោះ»។
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
ដោយយល់ដល់ដំណាក់របស់ព្រះយេហូវ៉ា ជាព្រះនៃយើង ខ្ញុំនឹងស្វែងរកសេចក្ដីល្អឲ្យអ្នក។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
ដោយសារព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ នោះព្រះអង្គបាននាំប្រជារាស្ត្រ ដែលព្រះអង្គបានប្រោសលោះ គឺបាននាំគេទៅដល់ទីលំនៅបរិសុទ្ធដោយព្រះបារមី។
លោកម៉ូសេទូលព្រះយេហូវ៉ាថា៖ «មើល៍! ព្រះអង្គបង្គាប់មកទូលបង្គំឲ្យនាំប្រជាជននេះទៅ តែព្រះអង្គមិនបានឲ្យទូលបង្គំដឹងថា ព្រះអង្គចាត់អ្នកណាឲ្យទៅជាមួយឡើយ។ ព្រះអង្គមានព្រះបន្ទូលថា "យើងស្គាល់អ្នកយ៉ាងច្បាស់ ហើយអ្នកក៏ប្រកបដោយគុណរបស់យើងដែរ"។
ឥឡូវនេះ ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គមែននោះ សូមបង្ហាញផ្លូវរបស់ព្រះអង្គដល់ទូលបង្គំឥឡូវនេះផង ដើម្បីឲ្យទូលបង្គំបានស្គាល់ព្រះអង្គ ហើយឲ្យបានប្រកបដោយព្រះគុណរបស់ព្រះអង្គ។ សូមនឹកចាំពីសាសន៍នេះ ជាប្រជារាស្ត្ររបស់ព្រះអង្គផង»។
ហើយព្រះបាទហេសេគាក៏បានមានព្រះបន្ទូលថា៖ «តើមានទីសម្គាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន?»។
ដូច្នេះ ចូរថ្លែងទំនាយតាមពាក្យទាំងនេះទាស់នឹងគេ ហើយប្រាប់គេថា ព្រះយេហូវ៉ានឹងគ្រហឹមពីខាងលើ ហើយបព្ចោញព្រះសូរសៀង ពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គនឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលព្រះអង្គ ក៏ស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ
កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។