Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 33:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​ម៉ូសេ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «មើល៍! ព្រះ‌អង្គ​បង្គាប់​មក​ទូល‌បង្គំ​ឲ្យ​នាំ​ប្រជា‌ជន​នេះ​ទៅ តែ​ព្រះ‌អង្គ​មិន​បាន​ឲ្យ​ទូល‌បង្គំ​ដឹង​ថា ព្រះ‌អង្គ​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា‌មួយ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់ ហើយ​អ្នក​ក៏​ប្រកប​ដោយ​គុណ​របស់​យើង​ដែរ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ទូលបង្គំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ម៉ូសេ​លោក​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា មើល ទ្រង់​បង្គាប់​មក​ទូលបង្គំ​ឲ្យ​នាំ​បណ្តាជន​នេះ​ឡើង​ទៅ តែ​ទ្រង់​មិន​បាន​ឲ្យ​ទូលបង្គំ​ដឹង ជា​ទ្រង់​នឹង​ចាត់​អ្នក​ណា​ឲ្យ​ទៅ​ជា​មួយ​សោះ ទ្រង់​បាន​មាន​បន្ទូល​ថា អញ​ស្គាល់​ឯង​យ៉ាង​ជិត​ស្និទ្ធ ហើយ​ឯង​ក៏​ប្រកប​ដោយ​គុណ​របស់​អញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ម៉ូសា​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា! អើយ​ទ្រង់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ទ្រង់​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ខ្ញុំ​ឡើយ។ ទ្រង់​មាន​បន្ទូល​ថា ទ្រង់​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​ទ្រង់​ពេញ​ចិត្ត​នឹង​ខ្ញុំ​ទៀត​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 33:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។


រួច​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ ប្រសិន‌បើ​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហិប​នេះ និង​ទី​លំ‌នៅ​របស់​ទ្រង់​ផង


ដ្បិត​ព្រះ‌យេហូវ៉ា​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​អន្តរាយ។


ដូច្នេះ ឥឡូវ​នេះ យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ជួប​ផារ៉ោន ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​កូន​ចៅ​អ៊ីស្រា‌អែល ចេញ​ពី​ស្រុក​អេស៊ីព្ទ»។


កាល​ព្រះ‌យេហូវ៉ា​ឃើញ​លោក​ឆៀង​មក​មើល​ដូច្នេះ ព្រះ​ក៏​មាន​ព្រះ‌បន្ទូល​ហៅ​លោក​ពី​ក្នុង​គុម្ព​បន្លា​ថា៖ «ម៉ូសេ ម៉ូសេ​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ​ករុណា​ថ្លៃ​វិសេស​ព្រះ‌អម្ចាស់»។


ដូច្នេះ ឥឡូវ​នេះ ចូរ​ទៅ​ចុះ ហើយ​នាំ​ប្រជា‌ជន​ទៅ​កន្លែង​ដែល​យើង​បាន​ប្រាប់​អ្នក ទេវតា​របស់​យើង​នឹង​នាំ​មុខ​អ្នក។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​យើង​នឹង​មក​ជំនុំ‌ជម្រះ នោះ​យើង​នឹងដាក់​ទោស​ពួក‌គេ ព្រោះ​តែ​អំពើ​បាប​ដែល​ពួកគេ​បាន​ប្រព្រឹត្ត»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ចុះ ចេញ​ពី​ទី​នេះ​ទៅ ព្រម​ទាំង​ប្រជា​ជន​ដែល​អ្នក​បាន​នាំ​ចេញ​មក​ពី​ស្រុក​អេស៊ីព្ទ ទៅ​ឯ​ស្រុក​ដែល​យើង​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ថា "យើង​នឹង​ឲ្យ​ស្រុក​នោះ​ដល់​ពូជ​ពង្ស​របស់​អ្នក"។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។


យើង​នឹង​ចាត់​ទេវតា​មួយ​ឲ្យ​នាំ​មុខ​អ្នក ហើយ​យើង​នឹង​បណ្តេញ​ពួក​សាសន៍​កាណាន សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស​ចេញ។


លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ‌អង្គ​មែន សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្ដាល​យើង​ខ្ញុំ ដ្បិត​ប្រជា‌ជន​ទាំង​នេះ​មាន​ក្បាល​រឹង សូម​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ សូម​ទទួល​យើងខ្ញុំ​ជា​មត៌ក​របស់​ព្រះ‌អង្គ»។


ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។


យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។


«មុន​ដែល​យើង​បាន​ជប​បង្កើត​អ្នក​នៅ​ក្នុង​ពោះ​ម្តាយ នោះ​យើង​ស្គាល់​អ្នក​ហើយ កាល​មុន​ដែល​អ្នក​សម្រាល​ចេញ​ពី​ផ្ទៃ​មក នោះ​យើង​បាន​ញែក​អ្នក​ជា​បរិសុទ្ធ​ផង ក៏​បាន​តាំង​អ្នក​ឡើង​ជា​ហោរា ដល់​អស់​ទាំង​សាសន៍»។


គឺ​ជា​ពាក្យ​ដែល​យើង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​អ្នក​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​យើង​ក៏​ស្ថិត​នៅ​ជា‌មួយ​ឯង​រាល់​គ្នា​ដែរ កុំ​ខ្លាច​អ្វី​ឡើយ។


ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម