Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ហើយ​ព្រះបាទ​ហេ‌សេ‌គា​ក៏​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 ហេសេគា​ទ្រង់​សួរថា​៖ “តើ​មាន​ទីសម្គាល់​អ្វី ដែល​យើង​នឹង​ឡើងទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​បាន​?”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហើយ​ហេសេគា​ទ្រង់​ក៏​បាន​មាន​បន្ទូល​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​យើង​បាន​ដឹង​ថា យើង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ពេល​នោះ ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​មាន​ទី​សំគាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន?»។

សូមមើលជំពូក ចម្លង




អេសាយ 38:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ហេ‌សេ‌គា​មាន​រាជ‌ឱអង្ការ​សួរ​លោក​អេសាយ​ថា៖ «តើ​មាន​ទី​សម្គាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​បី​បាន?»


ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា!»


នេះ​នឹង​បាន​ទុក​ជា​ទី​សម្គាល់​ពី​ព្រះ‌យេហូវ៉ា​ដល់​អ្នក ថា​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​ការ​នេះ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ


នៅ​គ្រា​នោះ ម្រដាក់-បាឡា‌ដាន ជា​បុត្រ​នៃ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​តង្វាយ​មក​ថ្វាយ​ព្រះបាទ​ហេ‌សេ‌គា ដោយ​ឮ​ថា ទ្រង់​បាន​ប្រឈួន ហើយ​បាន​ជា​វិញ។


ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម