Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះ‌ជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ព្រះអង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 រួច​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហិប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ ប្រសិន‌បើ​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហិប​នេះ និង​ទី​លំ‌នៅ​របស់​ទ្រង់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​ស្តេច​មាន​បន្ទូល​ទៅ​សាដុក​ថា ចូរ​នាំ​យក​ហឹប​នៃ​ព្រះ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​វិញ​ទៅ បើ​សិន​ជា​យើង​នឹង​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា នោះ​មុខ​ជា​ទ្រង់​នឹង​នាំ​យើង​មក​វិញ ឲ្យ​បាន​ឃើញ​ទាំង​ហឹប​នេះ នឹង​ទី​លំនៅ​របស់​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​ទត​បញ្ជា​ទៅ​កាន់​អ៊ីមុាំ​សាដុក​ថា៖ «ចូរ​នាំ​ហិប​អុលឡោះ​ទៅ​ទី‌ក្រុង​វិញ​ចុះ។ បើអុលឡោះ‌តាអាឡា​គាប់​ចិត្ត​នឹង​យើង ទ្រង់​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ដំណាក់​របស់​ទ្រង់​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:25
19 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ព្រះ‌ពន្លា ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក។ ព្រះ‌បាទ​ដាវីឌ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។


ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្យាការី​ណាថាន​ថា៖ «សូម​លោក​គិត​មើល ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ធ្វើ​អំពី​ឈើ​ដ៏​មាន​តម្លៃ រីឯ​ហិប​នៃ​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា​ធ្វើ​អំពី​ក្រណាត់​សំពត់!»។


ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់ នៅ​ពេល​គេ​ប្រាប់​ខ្ញុំ​ថា: ចូរ​យើង​នាំ​គ្នា​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់!។


ដោយ​យល់​ដល់​ព្រះ‌ដំណាក់ របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!


ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុងរឿង របស់​ព្រះអង្គ​ស្ថិត​នៅ។


មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់


ព្រះអង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ! ហើយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះអង្គ​បាន​បង្គាប់​ឲ្យ​ទូលបង្គំ​នាំ​ប្រជា‌ជន​នេះ​ឆ្ពោះ​ទៅ​ទឹក​ដី​សន្យា ប៉ុន្តែ ព្រះអង្គ​ពុំ​បាន​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​នឹង​ចាត់​នរណា​ឲ្យ​ទៅ​ជា​មួយ​ទូលបង្គំ​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​ស្គាល់​ទូលបង្គំ​ច្បាស់ ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ទៀត​ផង។


ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។


ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។


រីឯ​អ្នក​វិញ ចូរ​នាំ​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ​ថា: “ព្រះ‌អម្ចាស់​គំរាម​ពី​លើ​មេឃ​មក ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​ពី​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ ព្រះអង្គ​គំរាម​កំហែង​មក​លើ​ទឹក​ដី​របស់​ព្រះអង្គ ព្រះអង្គ​ស្រែក​ដាក់​ទោស ប្រជា‌ជន​នៅ​លើ​ផែនដី​ទាំង​មូល ដូច​គេ​ស្រែក​ហ៊ោ នៅ​ពេល​គាប​ផ្លែ​ទំពាំង‌បាយជូរ។


មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម