កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល
២ របាក្សត្រ 31:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូរេ កូនយីមណា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើតង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីចែកតង្វាយរបស់ព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ ជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើតង្វាយស្ម័គ្រចិត្ត ដែលប្រជាជនយកមកថ្វាយព្រះជាម្ចាស់ ហើយលោកក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកថ្វាយព្រះអម្ចាស់ និងតង្វាយសក្ការៈឯទៀតៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត អាល់គីតាប លោកកូរេជាកូនរបស់លោកយីមណាពីក្រុមលេវី ដែលជាឆ្មាំខ្លោងទ្វារខាងកើត ទទួលបន្ទុកលើជំនូនស្ម័គ្រចិត្ត ដែលប្រជាជនយកមកជូនអុលឡោះហើយគាត់ក៏ទទួលភារកិច្ចចែកស្បៀងអាហារ ដែលប្រជាជនញែកជូនអុលឡោះតាអាឡា និងជំនូនសក្ការៈឯទៀតៗដែរ។ |
កូនរបស់អេស៊ើរ គឺយីមណា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រី។ កូនរបស់បេរា គឺហេប៊ើរ និងម៉ាលគាល
ក្នុងចំណោមអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារមានវេនតគ្នា ព្រមទាំងពួកមេ ដែលមានការងារ ដូចជាបងប្អូនគេដែរ ដើម្បីរក្សាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវនៅទ្វារខាងជើង។
ឯខាងកើត មានពួកលេវីប្រាំមួយនាក់រាល់ថ្ងៃ ខាងជើងមានបួននាក់រាល់ថ្ងៃ ខាងត្បូងមានបួននាក់រាល់ថ្ងៃ ហើយនៅយាមឃ្លាំងមានពីរក្រុម គឺមួយក្រុមពីរនាក់។
យេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ព្រះបាទហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះដំណាក់របស់ព្រះ។
នៅក្រោមអំណាចរបស់លោក មានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅក្នុងទីក្រុងនានារបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនរបស់គេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់។
ឯអស់អ្នកដែលសេសសល់ ទោះបីរស់នៅកន្លែងណាក៏ដោយ ត្រូវឲ្យប្រជាជននៅទីនោះជួយដល់ពួកគេ ជាប្រាក់ ជាមាស ជារបស់មានតម្លៃ ព្រមទាំងសត្វ ក្រៅពីតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះ ដែលនៅក្រុងយេរូសាឡិមផង»។
ហើយចាប់ពីពេលនោះមក ពួកគេថ្វាយតង្វាយដុតជាប់ជាប្រចាំ តង្វាយសម្រាប់បុណ្យចូលខែ និងសម្រាប់បុណ្យដែលបានកំណត់ទុកទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា ព្រមទាំងតង្វាយស្ម័គ្រចិត្តរបស់អស់អ្នកដែលយកមកថ្វាយព្រះយេហូវ៉ា។
ព្រមទាំងប្រាក់ និងមាសទាំងប៉ុន្មានដែលលោកនឹងរៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ហើយព្រមទាំងតង្វាយដែលប្រជាជន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិម ទៅជាមួយផង។
ខ្ញុំបានតែងតាំងឲ្យមានអ្នកមើលខុសត្រូវលើឃ្លាំងទាំងនោះ មានសង្ឃសេលេមា ស្មៀនសាដុក និងពេដាយ៉ា ជាពួកលេវី ហើយក៏មានហាណាន ជាកូនសាគើរ ដែលជាកូនម៉ាថានា ដ្បិតអ្នកទាំងនោះគេរាប់ជាមនុស្សស្មោះត្រង់ ហើយការងាររបស់គេ គឺជាអ្នកចែកចំណែកពួកដល់បងប្អូនរបស់ខ្លួន។
ឱព្រះយេហូវ៉ាអើយ សូមទទួល តង្វាយស្ម័គ្រចិត្តរបស់ទូលបង្គំ ហើយសូមបង្រៀនទូលបង្គំ ឲ្យស្គាល់វិន័យរបស់ព្រះអង្គផង។
ឯតង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សម្រាប់លោកអើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
ឲ្យប្រាប់ដល់អើរ៉ុន និងពួកកូនលោក ព្រមទាំងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាថា៖ «ពេលអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកសំណាក់នៅជាមួយ ដែលគេនឹងថ្វាយតង្វាយរបស់ខ្លួន ទោះជាតង្វាយលាបំណន់ ឬតង្វាយថ្វាយដោយស្ម័គ្រពីចិត្តក្តី ដែលគេនឹងយកមកថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
ក្រៅពីថ្ងៃសប្ប័ទទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា នេះហើយជាតង្វាយដែលអ្នករាល់គ្នាថ្វាយ ព្រមទាំងបំណន់របស់អ្នក និងតង្វាយដែលថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រចិត្តផង។
របស់អ្វីដែលបានថ្វាយដល់ព្រះហើយ គឺអ្នកណាដែលថ្វាយរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ដាច់ដល់ព្រះយេហូវ៉ា ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះមិនអាចលក់ ឬលោះវិញបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ ត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា
អ្នករាល់គ្នាត្រូវថ្វាយតង្វាយទាំងនេះដល់ព្រះយេហូវ៉ា នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា បន្ថែមពីលើតង្វាយលាបំណន់ និងតង្វាយស្ម័គ្រចិត្ត សម្រាប់តង្វាយដុត តង្វាយម្សៅ តង្វាយច្រួច និងតង្វាយមេត្រី ដែលអ្នករាល់គ្នាថ្វាយ»។
នៅក្នុងក្រុងរបស់អ្នក មិនត្រូវបរិភោគតង្វាយមួយភាគក្នុងដប់ពីស្រូវ ពីទឹកទំពាំងបាយជូរ ឬពីប្រេង ពីកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ឬតង្វាយលើកចុះឡើងនោះឡើយ
ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។
បន្ទាប់មក ត្រូវធ្វើបុណ្យសប្ដាហ៍ទីប្រាំពីរ ថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយថ្វាយតង្វាយស្ម័គ្រពីចិត្ត តាមភោគផលដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រទានពរ។