Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 23:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ក្រៅ​ពី​ថ្ងៃ​សប្ប័ទ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ ព្រម​ទាំង​បំណន់​របស់​អ្នក និង​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក្រៅ​ពី​ធ្វើ​បុណ្យ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ថ្វាយ​តង្វាយ​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​តង្វាយ​ផ្សេងៗ តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ដល់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ក្រៅ​ពី​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​ផង​ព្រះ‌យេហូវ៉ា ហើយ​ក្រៅ​ពី​ដង្វាយ​ដែល​ឯង​រាល់​គ្នា​ថ្វាយ​ទាំង​ប៉ុន្មាន ព្រម​ទាំង​បំណន់​របស់​ឯង នឹង​ដង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ចិត្ត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ក្រៅ​ពី​ធ្វើ​បុណ្យ​ថ្ងៃ​សម្រាក​របស់អុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​ទាំង​នេះ​ថែម​ទៀត ហើយ​ជូន​ជំនូន​សម្រាប់​ពិធី​បុណ្យ​ទាំង​នេះ ថែម​ពី​លើ​ជំនូន​ផ្សេងៗ ជំនូន​លា​បំណន់ និង​ជំនូន​ស្ម័គ្រ​ចិត្ត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ជូន​ដល់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 23:38
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូរេ កូន​យីមណា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ចែក​តង្វាយ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត។


ដ្បិត​ព្រះ‌អង្គ​បាន​រំដោះព្រលឹង​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្លាប់ អើ ក៏​បានជួយ​ជើង​ទូល‌បង្គំ​មិនឲ្យ​ដួលដែរ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ដើរ​នៅ​ចំពោះ​ព្រះ ក្នុង​ពន្លឺ​នៃ​ជីវិត។


ព្រះ‌អង្គ​កាត់​វិញ្ញាណ របស់​ពួកហៅ​ហ្វាយ ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី ស្ញប់​ស្ញែង​ព្រះ‌អង្គ។


កាល​ណា​ចៅ‌ហ្វាយ​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត ជា​តង្វាយ​ដុត ឬ​តង្វាយ​មេត្រី ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត នោះ​ត្រូវ​ឲ្យ​គេ​បើក​ទ្វារ​ខាង​កើត​នោះ​ជូន​លោក រួច​លោក​នឹង​រៀប​តង្វាយ​ដុត និង​តង្វាយ​មេត្រី​របស់​លោក ដូច​ជា​ធ្លាប់​ធ្វើ​នៅ​ថ្ងៃ​សប្ប័ទ​ដែរ ស្រេច​ហើយ លោក​នឹង​ចេញ​ទៅ លុះ​លោក​បាន​ចេញ​ទៅ​ហើយ នោះ​គេ​នឹង​បិទ​ទ្វារ​វិញ។


អ្នក​រាល់​គ្នា​ត្រូវ​កោត​ខ្លាច​ឪពុក​ម្តាយ​អ្នក​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ យើង​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។


ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។


នេះ​ហើយ​ជា​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដើម្បី​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​តង្វាយ​ដុត​មួយ តង្វាយ​ម្សៅ​មួយ យញ្ញ‌បូជា​មួយ និង​តង្វាយ​ច្រូច​មួយ តាម​របៀប​បុណ្យ​រាល់​តែ​ថ្ងៃ។


នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទីប្រាំពីរ កាល​ណា​បាន​ប្រមូល​ផល​ពី​ដី​មក នោះ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ថ្ងៃ​ដំបូង ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​នៅ​ថ្ងៃ​ទី​ប្រាំបី ក៏​ជា​ថ្ងៃ​ឈប់​សម្រាក​ដែរ។


អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នេះ​ដល់​ព្រះ‌យេហូវ៉ា នៅ​ថ្ងៃ​បុណ្យ​ដែល​បាន​កំណត់របស់​អ្នក​រាល់​គ្នា បន្ថែម​ពី​លើ​តង្វាយ​លា​បំណន់ និង​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​តង្វាយ​ដុត តង្វាយ​ម្សៅ តង្វាយ​ច្រួច និង​តង្វាយ​មេត្រី ដែល​អ្នក​រាល់​គ្នា​ថ្វាយ»។


ហើយ​ត្រូវ​នាំ​យក​អស់​ទាំង​តង្វាយ​ដុត តង្វា​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ក្នុង​ដប់ តង្វាយ​លើក​ចុះ​ឡើង តង្វាយ​លា‌បំណន់ តង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​កូន​ដំបូងនៃ​ហ្វូង​គោ ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ទីនោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម