Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 27:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 របស់​អ្វី​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ គឺ​អ្នក​ណា​ដែល​ថ្វាយ​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ដាច់​ដល់​ព្រះ‌យេហូវ៉ា ទោះ​ជា​មនុស្ស ឬសត្វ ឬ​ស្រែ​ចម្ការ​ដែល​ជា​កេរ‌អាករ​ខ្លួន​ក្តី នោះ​មិន​អាច​លក់ ឬ​លោះ​វិញ​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សម្រាប់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បើ​នរណា​ម្នាក់​ថ្វាយ​របស់​អ្វី​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​តង្វាយ​នោះ​ឡើយ ទោះ​បី​តង្វាយ​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី‌ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​សក្ការៈ​ថ្វាយ​ព្រះអង្គ​រហូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ប៉ុន្តែ​ឯ​របស់​ដែល​បាន​ថ្វាយ​ដាច់​ទៅ​ហើយ គឺ​ដែល​អ្នក​ណា​ថ្វាយ​ដាច់​ដល់​ព្រះ‌យេហូវ៉ា ពី​របស់​ទ្រព្យ​ខ្លួន​ទាំង​ប៉ុន្មាន ទោះ​ជា​មនុស្ស ឬ​សត្វ ឬ​ស្រែ​ចំការ​ដែល​ជា​កេរ្តិ៍‌អាករ​ខ្លួន​ក្តី នោះ​នឹង​លក់ ឬ​លោះ​វិញ មិន​បាន​ឡើយ គ្រប់​ទាំង​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ហើយ នោះ​ត្រូវ​ទុក​ជា​បរិសុទ្ធ​បំផុត​សំរាប់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បើ​នរណា​ម្នាក់​ជូន​របស់​អ្វី​មួយ ដែល​ជា​កម្ម‌សិទ្ធិ​របស់​ខ្លួន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា គេ​ពុំ​អាច​លក់ ឬ​ក៏​លោះ​យក​ជំនូន​នោះ​ឡើយ ទោះ​បី​ជំនូន​នោះ​ជា​មនុស្ស ជា​សត្វ ជា​ដី​ធ្លី​ក៏​ដោយ។ អ្វីៗ​ដែល​គេ​ជូន​ដល់អុលឡោះ‌តាអាឡា នឹង​បាន​ទៅ​ជា​សក្ការៈ​ជូន​ទ្រង់​រហូត។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 27:28
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូរេ កូន​យីមណា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ចែក​តង្វាយ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត។


អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​តែ​បំផ្លាញ​ចោល​ឲ្យ​អស់។


គេ​នឹង​ស៊ី​តង្វាយ​ម្សៅ តង្វាយ​លោះ​បាប និង​តង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង ហើយ​គ្រប់​របស់​ទាំង​អស់​ដែល​បាន​ថ្វាយ​ដាច់​ដល់​ព្រះ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល នោះបាន​ជា​របស់​គេ​ទាំង​អស់។


មិន​ត្រូវ​ឲ្យ​គេ​លក់​អ្វី​ពី​នោះ​ឡើយ ក៏​មិន​ត្រូវ​ប្តូរ ឬ​បញ្ជូន​ផល​ដំបូង​ចេញ​ទៅ​ឯ​ណា​ដែរ ដ្បិត​ផល​នោះ​ជា​របស់​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា។


អ្នក​នោះ​នឹង​បរិ‌ភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​តង្វាយ​បរិសុទ្ធ និង​តង្វាយ​បរិសុទ្ធ​បំផុត​ផង។


គឺ​កាល​ណា​ដល់​ឆ្នាំ​សោមនស្ស ដែល​ស្រែ​នោះ​ត្រូវ​រួច​ចេញ នោះ​នឹង​បាន​ដាច់​ជា​បរិសុទ្ធ​សម្រាប់​ព្រះ‌យេហូវ៉ា ដូច​ជា​ស្រែ​ណា​ដែល​បាន​ថ្វាយ​ដល់​ព្រះ​ហើយ​ដែរ ពួក​សង្ឃ​ត្រូវ​បាន​ស្រែ​នោះ​ទុក​ជា​កេរ‌អាករ​វិញ


បើ​ជា​កូន​របស់​សត្វ​ដែល​មិន​ស្អាត នោះ​គេ​ត្រូវ​លោះ​តាម​តម្លៃ​ដែល​អ្នក​គិត​សម្រេច ហើយ​ត្រូវ​ថែម​មួយ​ភាគ​ក្នុង​ប្រាំ​លើស​ទៅ​ទៀត ឬ​បើ​គេ​មិន​លោះ​ទេ នោះ​ត្រូវ​លក់​ទៅ​តាម​តម្លៃ​ដែល​អ្នក​គិត​នោះ។


ឯ​អ្នក​ណា​ក្នុង​ពួក​មនុស្ស​ដែល​បាន​ថ្វាយ​ដាច់​ហើយ នោះ​នឹង​លោះ​ចេញ​វិញ​មិន​បាន​ឡើយ គឺ​ត្រូវ​នៅ​រហូត​ដល់​ស្លាប់។


គ្រប់​របស់​អ្វី​ដែល​ថ្វាយ​ដាច់​ក្នុង​ពួក​អ៊ីស្រា‌អែល នឹង​បាន​ជា​របស់​អ្នក។


បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!


ដ្បិត​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្តាសា ហើយ​កាត់​ចេញ​ពី​ព្រះ​គ្រីស្ទ ជំនួស​បង‌ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​សាច់​ឈាម


បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ទៅ​ចុះ។ ម៉ារ៉ា‌ណាថា!


រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។


ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ»)


ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ប្រទាន​ឲ្យ​អ្នក​ឈប់​សម្រាក ពី​អស់​ទាំង​ខ្មាំង‌សត្រូវ​របស់​អ្នក​ដែល​នៅ​ជុំ‌វិញ​អ្នក ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យអ្នក​កាន់​កាប់​ជា​មត៌ក នោះ​ត្រូវ​ឲ្យ​លុប​ការ​នឹក​ចាំ​របស់​សាសន៍​អាម៉ាឡេក​ចេញពី​ក្រោម​មេឃ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ»។


មិន​ត្រូវ​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែងអ្នក​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ស្អប់​ខ្ពើម​របស់ទាំង​នោះ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​វា​ជា​របស់​ដែល​ត្រូវ​វិនាស»។


នៅ​គ្រា​នោះ លោក​យ៉ូស្វេ​ប្រកាស​ជា​សម្បថ​ថា៖ «អ្នក​ណា​ដែល​នាំ​គេ​សង់​ក្រុង​យេរីខូរ​នេះ​ឡើង​វិញ អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ អ្នក​ណា​ចាក់​គ្រឹះ​កំផែង កូន​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​អ្នក​ណា​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់​ទៅ»។


ប៉ុន្តែ ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​រំលង​ចំពោះ​របស់​ដែល​សម្រាប់​បំផ្លាញ​វិញ ដ្បិត​អេកាន​ជា​កូន​កើមី កើមី​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​សេរ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​ខ្លះ​ដែល​ត្រូវ​បំផ្លាញ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​ដល់​ពួក​យើង​ដូច្នេះ? នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នករង​ទុក្ខ​ទោស​វិញ»។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏នាំ​គ្នា​ចោល​សម្លាប់​គាត់​នឹង​ថ្ម។ គេ​ដុត​អ្វីៗទាំង​ប៉ុន្មាន​ទៅ​ក្នុង​ភ្លើង ហើយ​ចោល​នឹង​ថ្ម។


អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្រី្ដ​ទាំង​ប៉ុន្មាន​ដែល​បាន​ស្គាល់​ប្រុស​ហើយ កុំ​ឲ្យ​សល់»។


ប៉ុន្តែ ពួក​យើង​មិន​អាច​ឲ្យ​កូន​ស្រី​របស់​យើង ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​គេ​បាន​ទេ»។ ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា «អ្នក​ណាលើក​កូនស្រីឲ្យ​ធ្វើ​ជា​ប្រពន្ធ​ពួក​បេនយ៉ាមីន អ្នក​នោះ​នឹង​ត្រូវ​បណ្ដា‌សា»។


បន្ទាប់​មក ពួក​អ៊ីស្រា‌អែល​សួរ​គ្នា​ថា៖ «ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ប្រជុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ឬទេ?» គេ​សួរ​ដូច្នេះ ព្រោះគេ​បាន​ស្បថ​យ៉ាង​ធ្ងន់ សម្រាប់​អ្នក​ណា​ដែល​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា​នៅ​មីស‌ប៉ា​នោះថា៖ «អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ជា​ប្រាកដ»។


ព្រះ‌យេហូវ៉ា​ក៏​បាន​ចាត់​ទ្រង់​ឲ្យ​ទៅ​ដោយ​ថា "ចូរ​ទៅ​ចុះ ចូរ​ទៅ​បំផ្លាញ​សាសន៍​អាម៉ាឡេក​មាន​បាប​នោះ​ឲ្យ​អស់​រលីង​ទៅ ត្រូវ​ឲ្យ​ច្បាំង​នឹង​គេ​រហូត​ដល់​វិនាស​បាត់​ទាំង​អស់"។


ដូច្នេះ ចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ាឡេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​សម្លាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម អូដ្ឋ និង​លា​ដែរ"»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម