២ របាក្សត្រ 31:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 នៅក្រោមអំណាចរបស់លោក មានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅក្នុងទីក្រុងនានារបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនរបស់គេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកមានសហការី នៅតាមក្រុងនានារបស់បូជាចារ្យ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ដល់បូជាចារ្យ ទាំងតូច ទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះមានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នៅក្រោមអំណាចលោក នោះមានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា នឹងសេកានា ដែលនៅអស់ទាំងទីក្រុងរបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនគេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់ សូមមើលជំពូកអាល់គីតាប15 គាត់មានសហការី នៅតាមក្រុងនានារបស់អ៊ីមុាំ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ ដល់អ៊ីមុាំទាំងតូចទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះ មានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។ សូមមើលជំពូក |