២ ពង្សាវតារក្សត្រ 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ាងនោះដែលសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានទាស់នឹងក្រុងយេរូសាឡិម និងស្រុកយូដា រហូតដល់ព្រះអង្គបោះបង់គេចោលឆ្ងាយពីព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ទាំងនេះកើតមាន មកពីព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ព្រះអង្គបោះបង់ចោលពួកគេ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលសេចក្ដីក្រោធនៃព្រះយេហូវ៉ា បានកើតឡើងទាស់នឹងក្រុងយេរូសាឡិម ហើយនឹងស្រុកយូដា ដរាបដល់ទ្រង់បានបោះគេចោលពីចំពោះទ្រង់ចេញ។ អាល់គីតាប ហេតុការណ៍ទាំងនេះកើតមាន មកពីអុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា។ ទ្រង់បោះបង់ចោលពួកគេ ឆ្ងាយពីទ្រង់។ |
គេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ជាការដែលនាំឲ្យយើងមានសេចក្ដីក្រោធ ដោយសារការទាំងប៉ុន្មានដែលដៃគេធ្វើ ដោយហេតុនោះបានជាសេចក្ដីក្រោធរបស់យើង នឹងឆេះឆួលឡើងទាស់នឹងទីនេះ ហើយនឹងពន្លត់មិនបានផង។
ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។
នៅក្នុងរាជ្យព្រះបាទយេហូយ៉ាគីម ព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនឡើងមក ព្រះបាទយេហូយ៉ាគីមបានចុះចូលជាអ្នកបម្រើរបស់នេប៊ូក្នេសាអស់រយៈពេលបីឆ្នាំ ក្រោយមកបែរជាបះបោរនឹងទ្រង់វិញ។
ពិតប្រាកដជាសេចក្ដីទាំងនោះកើតមកដល់ស្រុកយូដា ដោយបង្គាប់នៃព្រះយេហូវ៉ា ដើម្បីនឹងដកគេចេញ ដោយព្រោះអំពើបាបរបស់ម៉ាណាសេ ដែលទ្រង់បានប្រព្រឹត្តទាំងប៉ុន្មាន
ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។
សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។
ប៉ុន្តែ ទោះទាំងស្តេច ឬពួកមហាតលិក ឬបណ្ដាជននៅក្នុងស្រុកនោះ ក៏មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលព្រះអង្គមានព្រះបន្ទូលមក តាមរយៈហោរាយេរេមាឡើយ។
ហេតុនោះ បានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាកើតឡើងដល់ក្រុងយេរូសាឡិម និងស្រុកយូដា ទាល់តែព្រះអង្គបានបោះបង់គេចោលឲ្យឆ្ងាយពីព្រះភក្ត្ររបស់ព្រះអង្គ។ ឯព្រះបាទសេដេគាក៏បះបោរនឹងស្តេចបាប៊ីឡូនដែរ។
«ចូរសួរដល់ពួកវង្សរឹងចចេសនោះថា តើអ្នករាល់គ្នាមិនយល់ន័យសេចក្ដីទាំងនេះទេឬ? ចូរប្រាប់គេថា ស្តេចបាប៊ីឡូនបានមកដល់ក្រុងយេរូសាឡិម កៀរយកទាំងស្តេច និងពួកចៅហ្វាយទីក្រុង នាំទៅជាមួយដល់ក្រុងបាប៊ីឡូន។
មានភ្លើងចេញពីដំបងមួយ ដែលធ្វើពីខ្នែងវា ទៅបញ្ឆេះផលវា ហើយវាគ្មានខ្នែងណាមាំ សម្រាប់ធ្វើដំបងរាជ្យពួកអ្នកគ្រប់គ្រងទៀតទេ នេះជាបទទំនួញ ហើយទុកជាពាក្យទួញតទៅ»។
តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ?
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ហេតុនេះហើយបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងស្រុកនេះ ហើយទម្លាក់អស់ទាំងបណ្ដាសាដែលបានចែងទុកក្នុងគម្ពីរនេះ មកលើពួកគេ