ចោទិយកថា 29:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ហេតុនេះហើយបានជាសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងស្រុកនេះ ហើយទម្លាក់អស់ទាំងបណ្ដាសាដែលបានចែងទុកក្នុងគម្ពីរនេះ មកលើពួកគេ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 ព្រះអម្ចាស់ដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយព្រះហឫទ័យក្រេវក្រោធយ៉ាងខ្លាំងបំផុត ហើយព្រះអង្គយកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ព្រះយេហូវ៉ាទ្រង់បានរំលើងគេពីស្រុកចេញ ដោយសេចក្ដីខ្ញាល់ សេចក្ដីឃោរឃៅ ហើយនឹងសេចក្ដីក្តៅក្រហាយដ៏ជាខ្លាំងរបស់ទ្រង់ ហើយបានបោះគេចោលទៅក្នុងស្រុក១ទៀត ដូចជាមានសព្វថ្ងៃនេះ សូមមើលជំពូកអាល់គីតាប27 អុលឡោះតាអាឡាដកពួកគេចេញពីទឹកដីរបស់ខ្លួន ដោយចិត្តខឹងយ៉ាងខ្លាំងបំផុត ហើយទ្រង់យកពួកគេទៅបោះចោលនៅស្រុកមួយផ្សេងទៀត រហូតមកដល់សព្វថ្ងៃ។ សូមមើលជំពូក |
ដ្បិតព្រះយេហូវ៉ានឹងវាយពួកអ៊ីស្រាអែល ដូចជាដើមបបុសដែលញ័រនៅក្នុងទឹក ហើយទ្រង់នឹងរំលើងពួកអ៊ីស្រាអែលចេញពីដីល្អនេះ ដែលទ្រង់បានប្រទានដល់បុព្វបុរសគេ ក៏នឹងកម្ចាត់កម្ចាយគេទៅខាងនាយទន្លេ ដោយព្រោះគេបានធ្វើបង្គោលសក្ការៈ សម្រាប់ខ្លួន ដែលបណ្ដាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ
បើកាលណាអ្នករាល់គ្នាសួរថា៖ ហេតុអ្វីបានជាព្រះយេហូវ៉ាជាព្រះនៃយើងព្រះអង្គប្រព្រឹត្តការយ៉ាងនេះដល់យើង? នោះព្រះអង្គនឹងឆ្លើយដល់គេថា៖ អ្នករាល់គ្នាបានបោះបង់យើង ទៅគោរពព្រះដទៃនៅក្នុងស្រុកអ្នកជាយ៉ាងណា អ្នករាល់គ្នានឹងត្រូវគោរពដល់សាសន៍ដទៃ នៅក្នុងស្រុកមួយដែលមិនមែនជារបស់ខ្លួនយ៉ាងនោះដែរ។