លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
វិវរណៈ 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំដល់សត្វនោះ។ ព្រះគម្ពីរខ្មែរសាកល សត្វតិរច្ឆានដែលខ្ញុំឃើញនោះស្រដៀងនឹងខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់មហិទ្ធិឫទ្ធិ និងរាជ្យបល្ល័ង្ករបស់ខ្លួន ព្រមទាំងសិទ្ធិអំណាចដ៏ធំដល់សត្វនោះ។ Khmer Christian Bible សត្វសាហាវដែលខ្ញុំឃើញនោះដូចជាខ្លារខិន ជើងរបស់វាដូចជាជើងរបស់ខ្លាឃ្មុំ ហើយមាត់របស់វាដូចជាមាត់របស់សត្វតោ។នាគក៏ប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងសិទ្ធិអំណាចយ៉ាងធំដល់សត្វនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិន ជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សិង្ហ។ នាគបានប្រគល់ឫទ្ធានុភាព និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សត្វដែលខ្ញុំឃើញនោះ មើលទៅដូចជាខ្លារខិន ជើងវាដូចជាជើងនៃខ្លាឃ្មុំ ហើយមាត់វាដូចជាមាត់សិង្ហ នាគក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ អាល់គីតាប សត្វដែលខ្ញុំឃើញនោះ មានរាងដូចជាខ្លារខិនជើងវាដូចជើងខ្លាឃ្មុំ ហើយមាត់វាដូចមាត់សឹង្ហ។ នាគបានប្រគល់អំណាច និងបល្ល័ង្ករបស់វា ព្រមទាំងអំណាចយ៉ាងធំទៅឲ្យសត្វនោះ។ |
លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។
ស៊ូឲ្យប្រទះនឹងមេខ្លាឃ្មុំដែលបាត់កូន គ្រាន់បើជាងប្រទះនឹងមនុស្សល្ងីល្ងើ ដែលកំពុងតែប្រព្រឹត្តការចម្កួតរបស់ខ្លួន។
មនុស្សអាក្រក់ដែលគ្រប់គ្រងលើ ប្រជាជនទាល់ក្រ នោះធៀបដូចជាសិង្ហដែលគ្រហឹមគំរាម ហើយដូចខ្លាឃ្មុំដែលកំពុងស្វែងរកអាហារ។
សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ សម្បុរស្បែករបស់ខ្លួនបានឬទេ? ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ? បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។
ដូច្នេះ សិង្ហមួយដែលចេញពីព្រៃ នឹងសម្លាប់គេ ឆ្កែព្រៃនៅវាលស្ងាត់នឹងបំផ្លាញគេ ហើយខ្លារខិនសម្ងំចាំនៅមុខទីក្រុងរបស់គេ អ្នកណាដែលចេញពីទីក្រុងនោះ នឹងត្រូវហែកខ្ទេចខ្ទី ព្រោះអំពើរំលងរបស់គេមានច្រើនណាស់ ហើយការរាថយរបស់គេ ក៏មានច្រើនដែរ។
គេនឹងដើរជាប់តាមព្រះយេហូវ៉ា ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ ពេលព្រះអង្គគ្រហឹម ពួកកូនរបស់ព្រះអង្គនឹងរត់មក ពីទិសខាងលិចទាំងញាប់ញ័រ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដូចគង្វាលសង្គ្រោះបានតែជើងពីរ និងត្រចៀកមួយដុំ ចេញពីមាត់សិង្ហយ៉ាងណា ប្រជាជនអ៊ីស្រាអែលដែលនៅក្នុងក្រុងសាម៉ារី ក៏នឹងបានសង្គ្រោះឲ្យរួចយ៉ាងនោះដែរ គឺនឹងនៅសល់តែមួយជ្រុងគ្រែ និងមួយផ្នែកនៃកម្រាលប៉ុណ្ណោះ។
ប្រៀបដូចជាមនុស្សម្នាក់ដែលរត់រួចពីសិង្ហ ហើយទៅជួបនឹងខ្លាឃ្មុំ ឬចូលទៅក្នុងផ្ទះ ហើយច្រត់ដៃនឹងជញ្ជាំង រួចត្រូវពស់ចឹក។
ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
លុះនាគឃើញថា វាត្រូវបានបោះទម្លាក់ចុះមកផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។
ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។
នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។
សត្វនោះប្រើអំណាចទាំងអស់របស់សត្វទីមួយ នៅចំពោះសត្វទីមួយ ទាំងធ្វើឲ្យផែនដី និងមនុស្សនៅលើផែនដី ក្រាបថ្វាយបង្គំសត្វទីមួយ ដែលមានរបួសជិតស្លាប់ ហើយបានសះជាវិញនោះផង។
គេក្រាបថ្វាយបង្គំនាគ ព្រោះនាគបានឲ្យអំណាចដល់សត្វនោះ ហើយគេក៏ក្រាបថ្វាយបង្គំសត្វនោះដែរ ដោយពោលថា៖ «តើមានអ្នកណាដូចសត្វនេះ? តើអ្នកណាអាចច្បាំងនឹងសត្វនេះបាន?»
ទេវតាទីប្រាំយកពែងរបស់ខ្លួន ចាក់ទៅលើបល្ល័ង្ករបស់សត្វនោះ ស្រាប់តែរាជ្យរបស់វាក៏ត្រឡប់ទៅជាងងឹតសូន្យសុង ហើយមនុស្សខាំអណ្ដាតរបស់ខ្លួន ព្រោះវេទនាខ្លាំងលំបាកពេក
ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។
"យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង តែអ្នកកាន់ខ្ជាប់តាមឈ្មោះយើង ហើយមិនបានបោះបង់ចោលជំនឿដល់យើងឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ។
ទេវតានោះក៏ចាប់នាគ គឺពស់ពីចាស់បុរាណ ដែលជាអារក្ស និងជាសាតាំង ហើយចងទុកមួយពាន់ឆ្នាំ