ឯអ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
យេរេមា 23:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកអ្នកដែលថ្លែងទំនាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យប្រជារាស្ត្ររបស់យើងវង្វេងចេញដោយសារពាក្យកុហករបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ព្យាការីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ព្យាការីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញទាស់នឹងពួកអ្នកដែលទាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យរាស្ត្រអញវង្វេងចេញដោយសារសេចក្ដីកំភូតរបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា អញមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។ អាល់គីតាប យើងប្រឆាំងនឹងអស់អ្នកដែលយកសុបិននិមិត្តក្លែងក្លាយ មកថ្លែងប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំពួកគេឲ្យវង្វេងតាមពាក្យកុហកបោកប្រាស់។ យើងពុំបានចាត់ណាពីទាំងនោះឲ្យមកទេ ហើយយើងក៏ពុំបានបញ្ជាពួកនោះដែរ។ ណាពីទាំងនោះគ្មានផលប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
ឯអ្នករាល់គ្នាសុទ្ធតែជាអ្នក បង្កើតសេចក្ដីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់។
ឯប្រជារាស្ត្ររបស់យើង គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយជាស្រីៗដែលមានអំណាចលើគេដែរ ឱប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកដែលនាំមុខអ្នក គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលអ្នកដើរដែរ។
ឯក្បាល គឺជាពួកអ្នកចាស់ទុំ និងពួកមានកិត្តិយស ហើយកន្ទុយ គឺជាពួកហោរា ដែលបង្រៀនសេចក្ដីភូតភរ។
យើងបានឃើញសេចក្ដីចម្កួតក្នុងពួកហោរា នៅក្រុងសាម៉ារីដែរ គេថ្លែងទំនាយដោយសារព្រះបាល ក៏នាំពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ឲ្យវង្វេងដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ កុំស្តាប់តាមពាក្យរបស់ហោរា ដែលគេថ្លែងទំនាយប្រាប់អ្នករាល់គ្នាឲ្យសោះ គេនាំអ្នករាល់គ្នាឲ្យវង្វេងទេ គេសម្ដែងចេញតែពីការដែលគេនឹកឃើញក្នុងចិត្តគេ មិនមែនជាសេចក្ដីដែលចេញពីព្រះឧស្ឋរបស់ព្រះយេហូវ៉ាឡើយ។
យើងបានឮសេចក្ដីដែលពួកហោរាប្រាប់ ជាពួកអ្នកដែលថ្លែងទំនាយកុហក ដោយនូវឈ្មោះយើងថា ខ្ញុំបានយល់សប្តិ ឃើញដូច្នេះមួយៗ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកហោរាដែលប្រើអណ្ដាតនិយាយថា ព្រះអង្គមានព្រះបន្ទូល។
ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលយើងមិនបានចាត់ប្រើឡើយ បានថ្លែងទំនាយដល់អ្នករាល់គ្នា ហើយបាននាំអ្នករាល់គ្នាឲ្យទុកចិត្តលើពាក្យកុហក
ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។
បើព្រះអម្ចាស់មិនបានបង្គាប់គេ តើអ្នកណានឹងអាចថ្លែងទំនាយទំនាយ ហើយការនោះកើតឡើងបានជាពិត?
ពួកហោរារបស់គេសុទ្ធតែមានចិត្តសាវា ជាមនុស្សក្បត់ ឯពួកសង្ឃរបស់គេបានបង្អាប់ទីបរិសុទ្ធ គេបានប្រព្រឹត្តបំពានចំពោះក្រឹត្យវិន័យ។
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។
ពេលខ្ញុំសម្រេចធ្វើដូច្នេះ តើខ្ញុំមានចិត្តសាវាឬ? ឬមួយគម្រោងការរបស់ខ្ញុំសម្រេចតាមសាច់ឈាម បានជាខ្ញុំនិយាយថា «បាទៗ» និង «ទេៗ» ក្នុងពេលតែមួយដូច្នេះ?
ប៉ុន្តែ ហោរាណាដែលហ៊ានថ្លែងពាក្យអ្វីមួយក្នុងនាមយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ឲ្យថ្លែង ឬគេថ្លែងក្នុងនាមព្រះដទៃ ហោរានោះនឹងត្រូវស្លាប់"។
សត្វនោះក៏ត្រូវចាប់បាន ព្រមទាំងហោរាក្លែងក្លាយ ដែលនៅជាមួយផង ជាអ្នកដែលធ្វើទីសម្គាល់នៅមុខវា ដើម្បីបញ្ឆោតអស់អ្នក ដែលទទួលទីសម្គាល់របស់សត្វនោះ និងអស់អ្នកដែលថ្វាយបង្គំរូបរបស់វា ហើយទាំងពីរត្រូវបោះទាំងរស់ ទៅក្នុងបឹងភ្លើងដែលឆេះដោយស្ពាន់ធ័រ។