Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សេផានា 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពួក​ហោរា​របស់​គេ​សុទ្ធ​តែ​មាន​ចិត្ត​សាវា ជា​មនុស្ស​ក្បត់ ឯ​ពួក​សង្ឃ​របស់​គេ​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ប្រព្រឹត្ត​បំពាន​ចំពោះ​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ណាពី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខ‌ងារ​របស់​ខ្លួន។ អ៊ីមុាំ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទី‌សក្ការៈ ព្រម​ទាំង​បំពាន​លើ​ហ៊ូកុំ។

សូមមើលជំពូក ចម្លង




សេផានា 3:4
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់​ទុំ និង​ពួក​មាន​កិត្តិ‌យស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​អ្នក​ដែល​ថ្លែងទំនាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វង្វេង​ចេញ​ដោយ‌សារ​ពាក្យ​កុហក​របស់​គេ ហើយ​ដោយ‌សារ​សេចក្ដី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន​ជាតិ​នេះ​ដែរ។


មើល៍! យើង​បញ្ជា​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្ដាល​ចំហៀង​នៃ​កូន​គោ​នោះ។


គឺ​ពួក​ហោរា​បាន​ថ្លែងទំនាយ​កុហក ពួក​សង្ឃ​ក៏​គ្រប់‌គ្រង​ដោយ​កម្លាំង​ដៃ​ខ្លួន ឯ​ប្រជា‌រាស្ត្រ​យើង​ក៏​ឃើញ​យ៉ាង​នោះ​ដែរ ដូច្នេះ ដល់​ចុង​បំផុត តើ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ម្តេច?


ហេតុ​នោះ យើង​នឹង​លើក​ប្រពន្ធ​គេ​ឲ្យ​ដល់​អ្នក​ដទៃ ហើយ​ស្រែ​ចម្ការ​របស់​គេ​ដល់​ពួក​អ្នក ដែល​នឹង​គ្រប់‌គ្រង​តទៅ ដ្បិត​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​ជាង​គេ សុទ្ធ​តែ​លោភលន់ ចាប់​តាំង​ពី​ហោរា រហូត​ដល់​សង្ឃ គ្រប់​គ្នា​ប្រព្រឹត្ត​សេចក្ដី​ភូត‌ភរ។


ពួក​ហោរា​របស់​នាង បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​របស់​នាង ប្រ‌យោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។


ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​យើង ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​យើង គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សម្គាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​សប្ប័ទ​របស់​យើង ហើយ​យើង​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ។


មើល៍! ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​អ្នក តាម​អំណាច​ដែល​អាច​នឹង​កម្ចាយ​ឈាម។


គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។


ថ្ងៃដាក់​ទោស​បាន​មកដល់​ហើយ គឺ​ថ្ងៃ​តប​ស្នង​តាម​អំពើ ដែល​គេ​បាន​ប្រព្រឹត្ត​មក​ដល់​ហើយ អ៊ីស្រា‌អែល​ស្រែក​ឡើង​ថា "ហោរា​នេះ​ឆ្កួត មនុស្ស​ដែល​មាន​និស្ស័យ​ខាង​វិញ្ញាណ​នេះ ឡប់​សតិ​ហើយ!" តែ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​សម្បើម និង​អំពើ​សម្អប់​ដ៏​ខ្លាំងរបស់​អ្នក​វិញ។


បើ​មាន​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​ដោយ​ភូតភរ មក​កុហក​ថា "ខ្ញុំ​នឹង​ថ្លែងទំនាយ​ប្រាប់​អ្នក បើ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពី​គ្រឿង​ស្រវឹង" គឺ​អ្នក​នោះ​ឯង​ដែល​ធ្វើ​ជា​ហោរា​ដល់​ជន​ជាតិ​នេះ។


ពួក​កំពូល​លើ​គេ​តែង‌តែ​ជំនុំ‌ជម្រះ​ឲ្យ​បាន​រង្វាន់ ពួក​សង្ឃ​របស់​គេ​បង្រៀន​ឲ្យ​បាន​កម្រៃ ហើយ​ពួក​ហោរា​ក៏​ថ្លែងទំនាយ​ឲ្យ​បាន​ប្រាក់ ប៉ុន្តែ គេ​ពឹង​ផ្អែក​លើ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា "ព្រះ‌យេហូវ៉ា​គង់​នៅ​កណ្ដាល​យើង​រាល់​គ្នា​ទេ​តើ និង​គ្មាន​សេចក្ដី​អាក្រក់​ណា​កើត​ឡើង​ដល់​យើង​ឡើយ"។


«កូន​រមែង​គោរព​ដល់​ឪពុក ហើយ​បាវ​បម្រើ​ក៏​កោត​ខ្លាច​ចៅ‌ហ្វាយ ដូច្នេះ បើ​យើង​ជា​ឪពុក តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? ហើយ​បើ​យើង​ជា​ចៅ‌ហ្វាយ តើ​សេចក្ដី​គោរព​ដល់​យើង​នៅ​ឯ​ណា? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារសម្រាប់​អ្នក​រាល់​គ្នា។ ឱ​ពួក​សង្ឃ​ដែល​មើល‌ងាយ​ឈ្មោះ​យើង តែអ្នក​ថា "តើ​យើង​រាល់​គ្នា​បាន​មើល‌ងាយ​ព្រះ‌នាម​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?"


ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


តែ​អ្នក​រាល់​គ្នា​បាន​ទាស​ចេញ​ពី​ផ្លូវ ក៏​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល​ក្នុង​ក្រឹត្យ‌វិន័យ​ដែរ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​បាន​បង្ខូច​សេចក្ដី​សញ្ញា​របស់​លេវី​ហើយ


«ចូរ​ប្រយ័ត្ន​នឹង​ពួក​ហោរា​ក្លែង‌ក្លាយ ដែល​ពាក់​រោម​ចៀម​មក​រក​អ្នក​រាល់​គ្នា តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែ​ចចក​ដ៏​ស្រេក​ឃ្លាន។


ដ្បិត​មនុស្ស​បែប​នោះ​ជា​សាវក​ក្លែង‌ក្លាយ ជា​អ្នក​ធ្វើ​ការ​ឆបោក ដោយក្លែង​ខ្លួន​ធ្វើ​ជា​សាវក​របស់​ព្រះ‌គ្រីស្ទ។


ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។


សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។


គេ​ក៏​យក​ប្រាក់​សុទ្ធ​ចិត​សិប​ស្លឹង​ពី​វិហារ​របស់​ព្រះ‌បាល-បេរីត​ជូន​គាត់ ហើយ​គាត់​ក៏​យក​ទៅ​ជួល​មនុស្ស​ពាល និង​មនុស្ស​អានាថា ឲ្យ​មក​តាម​ខ្លួន។


ឥឡូវ​នេះ លោកអេលី​ចាស់​ណាស់​ហើយ គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ​ដែល​គេ​តែង​ដេក​ជា‌មួយ​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម