ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​អើយ ហេតុ​អ្វី​បាន​ជា ព្រះ‌អង្គ​បោះ‌បង់​ចោល​យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់ របស់​ព្រះ‌អង្គ​ហុយ​ផ្សែង ទាស់​នឹង​ហ្វូង​ចៀម​នៅ​លើ​វាល​ស្មៅ របស់​ព្រះ‌អង្គ?

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឱ​ព្រះ​អើយ ហេតុអ្វីបានជា​ព្រះអង្គ​បោះបង់​យើងខ្ញុំ​ចោល​ជារៀងរហូត​ដូច្នេះ​? ហេតុអ្វីបានជា​ព្រះពិរោធ​របស់ព្រះអង្គ​ហុយឡើង​ទាស់នឹង​ហ្វូងចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​ដូច្នេះ​?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ ?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌អង្គ​អើយ ហេតុ​អ្វី​បាន​ជា ទ្រង់​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប ហេតុ​អ្វី​បាន​ជា​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​ហុយ​ផ្សែង​ឡើង ទាស់​នឹង​ហ្វូង​ចៀម​ដែល​នៅ​ទី​វាល​របស់​ទ្រង់​ដូច្នេះ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខឹង​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ទ្រង់​ ?

សូមមើលជំពូក



ទំនុកតម្កើង 74:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បោះ‌បង់​ចោល​សំណល់​នៃ​មត៌ក​របស់​យើង​ទៅ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ពួក​ខ្មាំង​សត្រូវ​នឹង​រឹប​អូស​យកទាំង​អស់។


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​អង្គ​ទ្រង់ នៅ​គ្រា​ដែល​មាន ទុក្ខ​លំបាក​ដូច្នេះ?


៙ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក ហើយ​យើង​ជា​របស់​ព្រះ‌អង្គ យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។


មាន​ផ្សែង​ហុយ​ចេញ​ពី​ព្រះ‌នាសា​ព្រះ‌អង្គ ហើយ​មាន​ភ្លើង​បញ្ឆេះ ចេញ​ពី​ព្រះ‌ឱស្ឋ​ព្រះ‌អង្គ​មក ក៏​មាន​រងើក​ភ្លើង​ឆេះ ជា​អណ្ដាតមក​ពីព្រះ‌អង្គ​ដែរ។


ឱ​ព្រលឹងខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។


៙ ខ្ញុំ​ទូល​ដល់​ព្រះ​ដែល​ជា​ថ្ម​ដា​របស់​ខ្ញុំ​ថា «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំ​ភ្លេច​ទូល‌បង្គំ? ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ត្រូវ​ដើរ​ទាំង​ទុក្ខ​ព្រួយ ដោយ​ព្រោះ​តែ​ខ្មាំង​សត្រូវ សង្កត់‌សង្កិន​សត្រូវ​ដូច្នេះ?»


៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំបាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ដែរ។


ព្រះ គឺ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល ហើយ​ព្រះ‌អង្គ​កោះ​ហៅ​ផែនដី ចាប់​តាំង​ពី​ទិស​ថ្ងៃ​រះ រហូត​ដល់​ទិស​ថ្ងៃ​លិច។


ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។


ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។


តើ​ព្រះ‌អម្ចាស់​បោះ‌បង់​ចោល​រហូត ហើយ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ​ទៀត​ទេ​ឬ?


តើ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ លែង​មាន​រហូត​ហើយ​ឬ? តើ​សេចក្ដី​សន្យា​របស់​ព្រះ‌អង្គ ខក​ខាន​រហូត​ហើយ​ឬ?


ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ!


យ៉ាង​នោះ យើង​ខ្ញុំ​ដែល​ជាប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ គ្រប់​ជំនាន់​តរៀង​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​ពេល​ណាទៀត? តើ​ព្រះ‌អង្គ​ខ្ញាល់​រហូត​ឬ? តើ​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ​របស់ព្រះ‌អង្គ នៅ​តែ​ឆេះ​ដូច​ភ្លើង​ទៀត​ឬ?


ព្រះ‌អង្គ​បាន​ប្រទាន​ទឹក​ភ្នែក​ដល់​គេ​ជំនួស​នំប៉័ង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ភ្នែក​ពេញ​រង្វាល់។


តើ​ព្រះ‌អង្គ​មិន​ប្រោស​ឲ្យ​យើង​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បាន​រីក‌រាយ​ក្នុង​ព្រះ‌អង្គ​ទេ​ឬ?


ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង ហើយ​យើង​ជា​ប្រជា‌រាស្ត្រ នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ និង​ជា​ចៀម​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។ នៅ​ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង​ព្រះ‌អង្គ


ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ?


ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កម្ចាត់‌កម្ចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​យើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ បើ​អាច​នឹង​វាស់​ផ្ទៃ​មេឃ​ខាង​លើ ហើយ​ស្ទង់​ឫស​ផែនដី​នៅ​ខាង​ក្រោម​បាន យើង​នឹង​បោះ‌បង់​ចោល​ពូជ​អ៊ីស្រា‌អែល ដោយ​ព្រោះ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឬ​ក៏​ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​ព្រះ‌អង្គ​ខ្ញាល់​នឹង​យើង​ខ្ញុំ​យ៉ាង​ខ្លាំង​ហើយ។:៚


អ្នក​រាល់​គ្នា​ដែល​ជា​ហ្វូង​ចៀម​របស់​យើង គឺ​ជា​ហ្វូង​ចៀម​នៅ​ទី​ឃ្វាល​របស់​យើង អ្នក​រាល់​គ្នា​ជា​មនុស្ស ហើយ​យើង​ជា​ព្រះ​របស់​អ្នក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ពិត​ប្រាកដ​ជា​ហ្វូង​ចៀម​យើង​ក្លាយ​ទៅ​ជា​រំពា ហើយ​ត្រឡប់​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​ព្រៃ ដោយ​ឥត​មាន​គង្វាល ហើយ​ដោយ​ព្រោះ​គង្វាល​ទាំង​ប៉ុន្មាន​របស់​យើង មិន​បាន​ស្វះ‌ស្វែង​រក​ចៀម​យើង គឺ​បាន​ឃ្វាល​តែ​ខ្លួនឯង ឥត​ឃ្វាល​ហ្វូង​ចៀម​យើង​សោះ។


«កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។


ព្រះ‌យេហូវ៉ា​នឹង​មិន​អត់​ទោស​អ្នក​នោះ​ឡើយ គឺ​សេចក្ដី‌ខ្ញាល់ និង​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​បណ្ដា‌សា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ រួច​ព្រះ‌យេហូវ៉ា​នឹង​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រោម​មេឃ។