ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ព្រះបាទដាវីឌ គេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ
ជនគណនា 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ពន្លាជួបព្រះអម្ចាស់ ហើយបម្រើជនជាតិអ៊ីស្រាអែល ដោយបំពេញមុខងារនៅក្នុងព្រះពន្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ អាល់គីតាប ពួកគេត្រូវថែទាំគ្រឿងបរិក្ខារទាំងអស់របស់ជំរំជួបអុលឡោះតាអាឡា ហើយបម្រើជនជាតិអ៊ីស្រអែលដោយបំពេញមុខងារនៅក្នុងជំរំសក្ការៈ។ |
ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ព្រះបាទដាវីឌ គេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ
ដូច្នេះ ឱកូនទាំងឡាយអើយ កុំធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ហើយឲ្យមានមុខងារជាអ្នកដុតកំញានរបស់ព្រះអង្គ»។
ចូរចេញទៅ ចូរចេញទៅ ចូរអ្នករាល់គ្នាចេញពីទីនេះទៅចុះ កុំពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្ដាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ។
ក្រោយពីបានរើរោងឧបោសថរួចហើយ កូនចៅគើសុន និងកូនចៅម្រ៉ារី ដែលជាអ្នកលីសែងរោងឧបោសថនោះ ក៏នាំគ្នាចេញដំណើរ។
បន្ទាប់មក កូនចៅកេហាត់ចេញដំណើរ ទាំងលីសែងវត្ថុដ៏បរិសុទ្ធទៅជាមួយ ហើយអ្នកមុនក៏ដំឡើងរោងឧបោសថឲ្យទាន់ពេលគេទៅដល់។
គេត្រូវបំពេញកិច្ចការឲ្យគាត់ និងឲ្យក្រុមជំនុំទាំងអស់នៅមុខត្រសាលជំនុំ ដើម្បីបម្រើកិច្ចការនៅក្នុងរោងឧបោសថ។
អ្នកត្រូវប្រគល់ពួកលេវីទៅអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកគេចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យគាត់។
ឯចំណែករបស់កូនចៅអ៊ីស្រាអែលពាក់កណ្ដាល ត្រូវហូតយកមួយក្នុងហាសិប ទាំងមនុស្ស ទាំងគោ ទាំងលា ព្រមទាំងចៀម គឺពីសត្វទាំងអស់ រួចប្រគល់ឲ្យពួកលេវី ដែលថែរក្សារោងឧបោសថរបស់ព្រះយេហូវ៉ា»។
ពេលអើរ៉ុន និងកូនៗរបស់គាត់បានគ្របទីបរិសុទ្ធ និងប្រដាប់ប្រដាទាំងប៉ុន្មានរួចហើយ ពេលលើកជំរំ កូនចៅកេហាត់ត្រូវមកសែងរបស់ទាំងនោះ តែគេមិនត្រូវប៉ះពាល់វត្ថុដ៏បរិសុទ្ធទាំងនោះឡើយ បើមិនដូច្នោះទេ គេនឹងត្រូវស្លាប់។ នេះហើយជារបស់ប្រើប្រាស់ក្នុងត្រសាលជំនុំដែលកូនចៅកេហាត់ត្រូវលីសែង។
នេះហើយជាមុខងាររបស់ពូជអំបូរគើសុននៅក្នុងត្រសាលជំនុំ ហើយការទទួលខុសត្រូវរបស់គេ គឺនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន។
នេះហើយជាមុខងាររបស់ពូជអំបូរម្រ៉ារី គឺមុខងារទាំងអស់របស់គេនៅក្នុងត្រសាលជំនុំ នោះនៅក្រោមបង្គាប់របស់អ៊ីថាម៉ារ ជាកូនរបស់សង្ឃអើរ៉ុន»។