Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 10:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គេ​បាន​រើ​ព្រះ‌ពន្លា ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ព្រះ‌ពន្លា​នោះ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​បាន​រុះ​រោង​ឧបោសថ ហើយ​ពួក​កូន​ចៅ​គើសុន នឹង​ពួក​កូន​ចៅ​ម្រ៉ារី ក៏​ចេញ​ទៅ​ទាំង​លី‌សែង​រោង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 គេ​បាន​រើ​ជំរំ‌សក្ការៈ ហើយ​កូន​ចៅ​គើសុន និង​កូន​ចៅ​ម៉្រារី នាំ​គ្នា​សែង​ជំរំ‌សក្ការៈ​នោះ​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង




ជន‌គណនា 10:17
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើងទៅ។


កាល​ណា​រោង​ឧបោសថ​ត្រូវ​ទៅ​មុខ នោះ​ពួក​លេវី​ត្រូវ​រុះរើ​ចេញ ហើយ​កាល​ណា​ត្រូវ​ដំឡើង​វិញ នោះ​ពួក​លេវី​ក៏​ត្រូវ​ដំឡើង​ដែរ។ ប្រសិន‌បើ​អ្នក​ដទៃ​ណា​ផ្សេង​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


ហើយ​អេលាប​ជា​កូន​របស់​ហេឡូន គ្រប់​គ្រង​លើ​អង្គភាព​នៃ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន។


បន្ទាប់​មក កូន​ចៅ​កេហាត់​ចេញ​ដំណើរ ទាំង​លី‌សែង​វត្ថុ​ដ៏​បរិសុទ្ធ​ទៅ​ជា‌មួយ ហើយ​អ្នក​មុន​ក៏​ដំឡើង​រោង​ឧបោសថ​ឲ្យ​ទាន់​ពេល​គេ​ទៅ​ដល់។


ហេតុនេះ ដោយ​យើង​ទទួល​បាន​នគរ​មួយ​ដែល​មិនចេះ​កក្រើក នោះ​ត្រូវ​ឲ្យ​យើង​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ តាម​របៀប​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​មាន​ចិត្ត​គោរព​ប្រតិបត្តិ ហើយ​កោត​ខ្លាច​ព្រះ‌អង្គ​ទៅ


ប៉ុន្ដែ ពេល​ព្រះ‌គ្រីស្ទ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​សម្តេច​សង្ឃ ខាង​ឯ​ការ​ល្អ​ដែល​ត្រូវ​មក នោះ​ដោយ​សារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង (ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ​មនុស្ស គឺ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ)


ដោយ​ដឹង​ថា វេលា​ដែល​ខ្ញុំ​ត្រូវ​ដោះ​រូប​កាយ​របស់​ខ្ញុំ​ចេញ គឺ​នៅ​ពេល​ឆាប់ៗ​នេះ​ហើយ ដូច​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​បង្ហាញ​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម