Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ធ្វេស‌ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ឲ្យ​មាន​មុខ​ងារ​ជា​អ្នក​ដុត​កំញាន​របស់​ព្រះ‌អង្គ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដើម្បី​បំពេញ​មុខងារ​បម្រើ​ព្រះអង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ឥឡូវ​នេះ​សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​បំពេញ​មុខ‌ងារ​បម្រើ​ទ្រង់ ក្នុង​ការ​ជូន​គ្រឿង​ក្រអូប»។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សាំយូ‌អែល​ជា​កូន​អែល‌កា‌ណា អែលកាណា​ជា​កូន​យេរ៉ូហាំ យេរ៉ូហាំ​ជា​កូន​អេលាប អេលាប​ជា​កូន​ណាហាត់


ឯ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​គិត​ស្អាង នោះ​ធំ​ណាស់ ដ្បិត​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​ព្រះ‌អង្គ​ធំ​ប្រសើរ លើស​ជាង​អស់​ទាំង​ព្រះ។


ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែនាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


មក អស់​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា ដែល​ឈរ​នៅ​ក្នុង​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ នៅ​ពេល​យប់​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម