Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ត្រូវ​ឲ្យ​ឯង​ប្រគល់​ពួក​លេវី ដល់​អើរ៉ុន នឹង​ពួក​កូន​លោក ដ្បិត​អញ​បាន​ញែក​គេ​ចេញ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល ឲ្យ​ដាច់​ទៅ​លោក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​ហារូន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រ‌អែល ប្រគល់​ផ្តាច់​ឲ្យ​ហារូន។

សូមមើលជំពូក ចម្លង




ជន‌គណនា 3:9
15 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហិប​របស់​ព្រះ​ឡើយ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​គេ ទុក​ជា​អ្នក​សែង​ហិប​របស់​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់រហូត​តទៅ»។


ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចម្រៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូ‌អែល


ពួក​អ្នក​បម្រើ​ព្រះ​វិហារ មាន​កូន​ចៅ​ស៊ីហា កូន​ចៅ​ហា‌ស៊ូផា កូន​ចៅ​ថា‌បាអូត


គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។


ក្រៅ​ពី​នោះ មាន​ពួក​អ្នក​បម្រើ​ព្រះ​វិហារ​ចំនួន ២០០ នាក់ ដែល​ដាវីឌ និង​ពួក​មន្ត្រី​របស់​ទ្រង់​បាន​តែង​តាំងឲ្យ​ជួយ​ការ‌ងារ​ពួក​លេវី។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​បាន​តម្រូវ​តាម​ឈ្មោះ»។


ការ​ដែល​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ សម្រាប់​នឹង​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​ក្រុម​ជំនុំ ដើម្បី​បម្រើ​ពួកគេ តើ​កិច្ច​ការ​នេះ​តូច​ពេក​ឬ?


ត្រូវ​នាំ​ពួក​លេវី​ជា​បង​ប្អូន​របស់​អ្នក គឺ​កុល‌សម្ព័ន្ធ​របស់​ឪពុក​អ្នក​មក​ជា‌មួយ​អ្នក​ផង ដើម្បី​ឲ្យ​គេ​បាន​ចូល​រួម​ជា‌មួយ​អ្នក ហើយ​ជួយ​ការ‌ងារ​អ្នក នៅ​ពេល​ដែល​អ្នក និង​កូន​ចៅ​របស់​អ្ន​ក​បម្រើ​នៅ​មុខ​ត្រសាល​នៃ​សេចក្ដី​បន្ទាល់។


គេ​ត្រូវ​ថែ‌ទាំ​ប្រដាប់‌ប្រដា​ទាំង​អស់​របស់​ត្រសាល​ជំនុំ ហើយ​បំពេញ​មុខងារ​បម្រើ​ជួស​មុខ​ឲ្យ​ពួក​អ៊ីស្រា‌អែល នៅ​ក្នុង​រោង​ឧបោសថ។


អ្នក​ត្រូវ​ញែក​ពួក​លេវី​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ឯង ហើយ​ពួក​លេវី​នឹង​បាន​ជា​ចំណែក​របស់​យើង។


ដ្បិត​យើង​បាន​ញែក​គេ​ទាំង​ស្រុង​ជា​របស់​យើង ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ហើយ យើង​បាន​ទទួល​គេ​ជា​របស់​យើង ជា​ស្នង​អស់​ទាំង​កូន​ច្បង​ដែល​កើត​ពី​ពោះ​ម្តាយ គឺ​អស់​ទាំង​កូន​ច្បង​របស់​កូន​ចៅ​អ៊ីស្រា‌អែល។


ប៉ុន្តែ យើង​បាន​យក​ពួក​លេវី ជា​ស្នង​អស់​ទាំង​កូន​ច្បង ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល។


ម្យ៉ាង​ទៀត យើង​បាន​យក​ពួក​លេវី ពី​ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​គាត់ ដើម្បី​បម្រើ​ការងារ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ធ្វើ​ពិធី​រំដោះ​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​រួច​ពី​បាប ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​កាច​ណា ព្រោះ​តែ​គេ​ចូល​ជិត​ទី​បរិសុទ្ធ​នោះ​ឡើយ»។


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន


ហេតុ​នេះ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​ថា៖ «ពេល​ព្រះ‌អង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ ព្រះ‌អង្គ​បាន​ចាប់​ពួក​ឈ្លើយ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​បាន​ប្រទាន​អំណោយ‌ទាន​ដល់​មនុស្ស» ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម