ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖
២ សាំយូអែល 22:18 - អាល់គីតាប ទ្រង់បានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ ដ៏ខ្លាំងពូកែ និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកម្លាំងខ្លាំងជាងទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចផុតពីខ្មាំងសត្រូវ ដ៏ខ្លាំងពូកែ និងឲ្យខ្ញុំរួចផុតពីអស់អ្នកដែលស្អប់ខ្ញុំ ហើយមានកម្លាំងខ្លាំងជាងខ្ញុំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដោះឲ្យទូលបង្គំរួចពីខ្មាំងសត្រូវយ៉ាងខ្លាំងរបស់ទូលបង្គំ គឺពីពួកអ្នកដែលស្អប់ទូលបង្គំ ដ្បិតគេមានកំឡាំងច្រើនជាងទូលបង្គំ |
ក្រោយពេលអុលឡោះតាអាឡារំដោះស្តេចទត ឲ្យរួចផុតពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្តាប់ដៃរបស់ស្តេចសូលហើយ ស្តេចទតសូត្រទំនុកតម្កើងជូនអុលឡោះតាអាឡាដូចតទៅ៖
នៅពេលខ្ញុំមានទុក្ខវេទនា អ្នកទាំងនោះនាំគ្នាមកវាយប្រហារខ្ញុំ ក៏ប៉ុន្តែ អុលឡោះតាអាឡាធ្វើជាបង្អែកដល់ខ្ញុំ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
ខ្ញុំនឹងជម្រាបទ្រង់យ៉ាងស្មោះ អស់ពីដួងចិត្តថា: អុលឡោះតាអាឡាអើយ គ្មាននរណាដូចទ្រង់ឡើយ ទ្រង់បានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ទ្រង់រំដោះជនកំសត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
នៅថ្ងៃដែលខ្ញុំស្រែករកអុលឡោះ ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ ខ្ញុំដឹងច្បាស់ថាអុលឡោះនៅខាងខ្ញុំ។
អុលឡោះបានរំដោះយើងឲ្យរួចផុតពីការស្លាប់ដ៏សែនវេទនានេះ ហើយទ្រង់ក៏នឹងរំដោះយើងតទៅមុខទៀតដែរ។ ពិតមែនហើយ យើងសង្ឃឹមថា ទ្រង់នឹងរំដោះយើងទៀតជាមិនខាន។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។