ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
២ សាំយូអែល 22:10 - អាល់គីតាប ទ្រង់ផ្អៀងផ្ទៃមេឃ ទ្រង់ចុះមក ដោយមានពពកយ៉ាងក្រាស់នៅពីក្រោម ជើងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់នៅក្រោមព្រះបាទ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គផ្អៀងផ្ទៃមេឃ ទ្រង់យាងចុះមក ដោយមានពពកយ៉ាងក្រាស់នៅពីក្រោម ព្រះបាទាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបន្ទាបផ្ទៃមេឃយាងចុះមក មានងងឹតយ៉ាងក្រាស់ នៅក្រោមព្រះបាទទ្រង់ |
ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។
ឱអុលឡោះតាអាឡាអើយ សូមផ្អៀងផ្ទៃមេឃ របស់ទ្រង់ ហើយចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។
នៅថ្ងៃទីបី ពេលព្រលឹមស្រាងៗ មានផ្គរលាន់ផ្លេកបន្ទោរ និងពពកយ៉ាងក្រាស់នៅលើភ្នំ ហើយមានសំឡេងត្រែលាន់ឮឡើងយ៉ាងរំពងទៀតផង។ ប្រជាជនទាំងអស់នៅក្នុងជំរំភ័យញ័ររន្ធត់យ៉ាងខ្លាំង។
ប្រជាជនឈរពីចម្ងាយ រីឯម៉ូសាវិញ គាត់ចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលអុលឡោះតាអាឡានៅ។
តាំងពីយូរណាស់មកហើយ យើងខ្ញុំជាប្រជារាស្ត្រ ដែលទ្រង់លែងគ្រប់គ្រង ទ្រង់លែងរាប់យើងខ្ញុំទុកជាប្រជារាស្ត្រ របស់ទ្រង់។
អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយទ្រង់មានអំណាចដ៏ខ្ពង់ខ្ពស់បំផុត ប៉ុន្តែ ទ្រង់មិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ អុលឡោះតាអាឡាមកក្នុងខ្យល់កំបុតត្បូង និងខ្យល់ព្យុះសង្ឃរា ពពកជាធូលីដីដែលហុយនៅក្រោមជើង របស់ទ្រង់។
អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្តាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។