លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
២ របាក្សត្រ 7:1 - អាល់គីតាប កាលស្តេចស៊ូឡៃម៉ានទូរអាចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះគូរបានដុត និងគូរបានមេត្រីភាព ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡា ស្ថិតនៅពេញក្នុងដំណាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទសាឡូម៉ូនបានអធិស្ឋានចប់ហើយ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មាន ហើយព្រះវិហារមានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ ស្ថិតនៅពេញក្នុងព្រះដំណាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសាឡូម៉ូនបានអធិស្ឋានស្រេចហើយ នោះភ្លើងក៏ចុះពីលើមេឃ មកបញ្ឆេះដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅ ហើយព្រះវិហារបានពេញ ដោយសិរីល្អនៃព្រះយេហូវ៉ា |
លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្តាតភ្លើង ឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
បន្ទាប់មក ចូរអង្វររកនាមនៃព្រះរបស់អ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំអង្វររកនាមអុលឡោះតាអាឡាដែរ។ ប្រសិនបើអុលឡោះឬ ព្រះរបស់អ្នកឆ្លើយតបដោយធ្វើឲ្យមានភ្លើងឆេះ បញ្ជាក់ថា អុលឡោះឬ ព្រះនោះជាម្ចាស់ដ៏ពិតប្រាកដ»។ ប្រជាជនទាំងមូលឆ្លើយថា៖ «យល់ព្រម»។
ខណៈនោះស្រាប់តែភ្លើងរបស់អុលឡោះតាអាឡាធ្លាក់ចុះមក ឆេះគូរបានដុត ព្រមទាំងអុស ថ្ម ដី និងធ្វើឲ្យទឹកនៅក្នុងចង្អូររីងស្ងួតផង។
កាលស្តេចស៊ូឡៃម៉ាន សង់ដំណាក់របស់អុលឡោះតាអាឡា វាំង និងអ្វីៗទាំងប៉ុន្មាន ដែលគាត់ចង់ធ្វើនោះសព្វគ្រប់ហើយ
ស្តេចទតសង់អាសនៈជូនអុលឡោះតាអាឡានៅកន្លែងនោះ ហើយធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ស្តេចអង្វររកអុលឡោះតាអាឡាទ្រង់តបមកវិញ ដោយប្រទានភ្លើងពីលើមេឃ បញ្ឆេះគូរបានដុតនៅលើអាសនៈនោះ។
ឱអុលឡោះតាអាឡាអើយ! ខ្ញុំចូលចិត្តស្នាក់នៅក្នុង ដំណាក់របស់ទ្រង់ណាស់ គឺនៅក្នុងកន្លែងដែលមានសិរីរុងរឿង របស់ទ្រង់ស្ថិតនៅ។
មានផ្សែងហុយពាសពេញលើភ្នំស៊ីណៃ ដ្បិតអុលឡោះតាអាឡាចុះមកលើភ្នំ ហើយទ្រង់នៅក្នុងភ្លើង។ ផ្សែងនោះហុយឡើង ដូចផ្សែងចេញពីឡ ហើយភ្នំទាំងមូលក៏រញ្ជួយយ៉ាងខ្លាំង។
យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេ មុនពួកគេអង្វរករយើងទៅទៀត ពេលពួកគេកំពុងតែសូមអង្វរនោះ យើងសម្រេចតាមពាក្យសុំរបស់គេ រួចស្រេចទៅហើយ។
រសរបស់អុលឡោះក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញដំណាក់។
បន្ទាប់មក គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅពាសពេញក្នុងម៉ាស្ជិទរបស់ទ្រង់ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។
ខ្ញុំបានរៀបរាប់ទូរអាអង្វរទ្រង់តទៅមុខទៀត ខ្ញុំបានសារភាពអំពើបាបរបស់ខ្ញុំ ព្រមទាំងបាបរបស់ប្រជាជាតិអ៊ីស្រអែល ហើយខ្ញុំក៏បានទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ស្ដីអំពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។
ពេលនោះ អុលឡោះតាអាឡាពេញចិត្តទទួល ជំនូនរបស់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹម ដូចកាលពីដើម នៅជំនាន់មុនៗ។
កាលពួកគេសូមអង្វរអុលឡោះដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងបន្ទូលរបស់អុលឡោះ ដោយចិត្ដអង់អាច។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាយកចុងដំបងដែលគាត់កាន់ទៅពាល់សាច់ និងនំបុ័ងឥតមេ ពេលនោះ មានភ្លើងផុសចេញពីថ្ម ហើយឆេះសាច់ និងនំបុ័ងអស់ទៅ។ បន្ទាប់មក ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាក៏កំបាំងបាត់ទៅ។