Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 6:21 - អាល់គីតាប

21 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​យក​ចុង​ដំបង​ដែល​គាត់​កាន់​ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំបុ័ង​អស់​ទៅ។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ក៏​កំបាំង​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង​ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ និង​នំបុ័ង​ឥត​ដំបែ​នោះ រួច​ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​មក​បញ្ឆេះ​សាច់ និង​នំបុ័ង​ឥត​ដំបែ​អស់​ទៅ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ស្រាប់​តែ​បាត់​ពី​មុខ​លោក​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ទេវតា​របស់​ព្រះ‌អម្ចាស់​យក​ចុង​ដំបង​ដែល​លោក​កាន់​ទៅ​ពាល់​សាច់ និង​នំប៉័ង​ឥត​មេ ពេល​នោះ មាន​ភ្លើង​ផុស​ចេញ​ពី​ថ្ម ហើយ​ឆេះ​សាច់ និង​នំប៉័ង​អស់​ទៅ។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌អម្ចាស់​ក៏​កំបាំង​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​លូក​ចុង​ដំបង ដែល​កាន់​នៅ​ព្រះ‌ហស្ត ទៅ​ពាល់​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​នោះ ក៏​មាន​ភ្លើង​ចេញ​ពី​ថ្ម​បញ្ឆេះ​សាច់ នឹង​នំបុ័ង​ឥត​ដំបែ​អស់​រលីង​ទៅ លុះ​ស្រេច​ហើយ ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​យាង​ចេញ​ពី​មុខ​បាត់​ទៅ

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 6:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខណៈ​នោះ​ស្រាប់​តែ​ភ្លើង​របស់អុលឡោះ‌តាអាឡា​ធ្លាក់​ចុះ​មក ឆេះ​គូរបាន​ដុត ព្រម​ទាំង​អុស ថ្ម ដី និង​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង​ចង្អូរ​រីង​ស្ងួត​ផង។


ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ ហើយ​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ ស្តេច​អង្វរ​រកអុលឡោះ‌តាអាឡា​ទ្រង់​តប​មក​វិញ ដោយ​ប្រទាន​ភ្លើង​ពី​លើ​មេឃ បញ្ឆេះ​គូរបាន​ដុត​នៅ​លើ​អាសនៈ​នោះ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទូរអា​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់។


អេសាយ​ជម្រាប​ស្ដេច​វិញ​ថា៖ «អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ទី​សំគាល់​មួយ ដើម្បី​ឲ្យ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​មុខ​ជា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់


គឺ​មាន​ភ្លើង​ចេញ​ពីអុលឡោះ‌តាអាឡា ឆេះ​គូរបាន​ដុត និង​ដុំ​ខ្លាញ់​នៅ​លើ​អាសនៈ។ ពេល​ប្រជា‌ជន​ទាំង​មូល​ឃើញ ដូច្នេះ ពួក​គេ​បន្លឺ​សំឡេង​អបអរ‌សាទរ រួច​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


បន្ទាប់​មក លោក​ម៉ាណូ‌អា​ក៏​យក​កូន​ពពែ និង​ម្សៅ​ដែល​ត្រូវ​ជូន​ជា​មួយ មក​ដុត​នៅ​លើ​ថ្ម ធ្វើ​ជា​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា។ ពេល​លោក​ម៉ាណូ‌អា និង​ភរិយា​កំពុង​អង្គុយ​សម្លឹង​មើល ស្រាប់​តែ​មាន​ហេតុ‌ការណ៍​ដ៏​អស្ចារ្យ​មួយ


គឺ​ក្នុង​ពេល​អណ្តាត​ភ្លើង​ឆេះ​ពី​អាសនៈ​ឡើង​ទៅ​លើ​មេឃ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ក៏​ឡើង​ទៅ​ជា​មួយ​អណ្តាត​ភ្លើង​នោះ​ដែរ។ ឃើញ​ដូច្នេះ លោក​ម៉ាណូ‌អា និង​ភរិយា​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ពោល​មក​គាត់​ថា៖ «ចូរ​ដាក់​សាច់ និង​នំបុ័ង​ឥត​មេ​លើ​ថ្ម​នេះ​ទៅ រួច​ចាក់​ទឹក​សម្ល​ពី​លើ​ផង»។ លោក​គេឌាន​ធ្វើ​តាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម