អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានបរិសុទ្ធ ហើយធ្វើពិធីជម្រះដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
២ របាក្សត្រ 30:15 - អាល់គីតាប បន្ទាប់មកពួកគេសម្លាប់សត្វ ដែលត្រូវធ្វើជាគូរបាន សម្រាប់ពិធីបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមអ៊ីមុាំ និងក្រុមលេវីនឹកខ្មាសខ្លួនក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ រួចធ្វើគូរបានដុត នៅក្នុងដំណាក់របស់អុលឡោះតាអាឡា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសម្លាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ ពួកសង្ឃ និងពួកលេវីនឹកខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកតង្វាយដុតមកក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេសម្លាប់សត្វ ដែលត្រូវថ្វាយជាយញ្ញបូជា សម្រាប់ពិធីបុណ្យចម្លង* នៅថ្ងៃទីដប់បួន ក្នុងខែទីពីរ។ ក្រុមបូជាចារ្យ និងក្រុមលេវី នឹកខ្មាសខ្លួន ក៏នាំគ្នាធ្វើពិធីញែកខ្លួនឲ្យបានវិសុទ្ធ រួចថ្វាយតង្វាយដុតទាំងមូល នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ នឹងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា |
អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានបរិសុទ្ធ ហើយធ្វើពិធីជម្រះដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
ចំនួនសត្វដែលអង្គប្រជុំយកមកធ្វើជាគូរបានដុត មានគោចិតសិបក្បាល ចៀមឈ្មោលមួយរយក្បាល កូនចៀមពីររយក្បាល។ គេជូនសត្វទាំងនោះជាគូរបានដុតដល់អុលឡោះតាអាឡា។
ដោយអ៊ីមុាំមានគ្នាតិចពេក មិនអាចបកស្បែកសត្វទាំងអស់ ដែលត្រូវធ្វើជាគូរបានដុតបាន ក្រុមលេវីដែលជាបងប្អូនរបស់គេនាំគ្នាជួយ រហូតទាល់តែបង្ហើយកិច្ចការ ដោយទុកឲ្យក្រុមអ៊ីមុាំធ្វើពិធីញែកខ្លួនឲ្យបានបរិសុទ្ធ ដ្បិតក្រុមលេវីមានចិត្តខ្នះខ្នែង ក្នុងការញែកខ្លួនឲ្យបានបរិសុទ្ធជាងក្រុមអ៊ីមុាំ។
ប្រជាជនជាច្រើនបានមកជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ នៅខែទីពីរ។ ពេលនោះអង្គប្រជុំមានចំនួនច្រើនកុះករ។
ស្តេច និងក្រុមមន្ត្រី ព្រមទាំងអង្គប្រជុំទាំងមូល ជួបជុំគ្នានៅក្រុងយេរូសាឡឹម ដើម្បីប្រារព្ធពិធីបុណ្យរំលងនៅខែទីពីរ។
ដ្បិតស្តេចហេសេគា ជាស្តេចស្រុកយូដា ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមប្រាំពីរពាន់ក្បាលដល់ប្រជាជន ហើយពួកមន្ត្រីក៏ផ្គត់ផ្គង់គោបាមួយពាន់ក្បាល និងចៀមមួយម៉ឺនក្បាលដល់ប្រជាជនដែរ។ អ៊ីមុាំមួយចំនួនធំបានធ្វើពិធីញែកខ្លួនឲ្យវិសុទ្ធ។
គេពុំអាចប្រារព្ធពិធីនេះចំពេលកំណត់ឡើយ ព្រោះក្រុមអ៊ីមុាំពុំទាន់បានញែកខ្លួនឲ្យបានបរិសុទ្ធគ្រប់ចំនួននៅឡើយ ហើយប្រជាជនក៏ពុំទាន់មកជួបជុំគ្នា នៅក្រុងយេរូសាឡឹមនៅឡើយដែរ។
អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
ចូរសម្លាប់សត្វដែលត្រូវជូនសម្រាប់ពិធីបុណ្យរំលង ហើយញែកខ្លួនឲ្យបានបរិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យរំលងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមបន្ទូលដែលអុលឡោះតាអាឡាថ្លែងតាមរយៈម៉ូសា»។
ពួកអ៊ីមុាំក៏ចេញពីទីសក្ការៈមកវិញ។ ពួកអ៊ីមុាំទាំងអស់ដែលមានវត្តមាននៅទីនោះ បានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ដោយពុំគិតពីក្រុមរបស់ខ្លួនឡើយ។
ក្រុមអ៊ីមុាំ និងក្រុមលេវី នាំគ្នាធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ហើយពួកគេក៏បានបរិសុទ្ធទាំងអស់គ្នា។ ពួកគេអារ កកូនចៀមនៃពិធីបុណ្យរំលង សម្រាប់ប្រជាជនទាំងអស់ដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញ សម្រាប់ក្រុមអ៊ីមុាំ ជាបងប្អូន និងសម្រាប់ខ្លួនឯងផ្ទាល់។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរវិលទៅរកប្រជាជនវិញ ហើយប្រាប់ពួកគេឲ្យជម្រះខ្លួនឲ្យបានបរិសុទ្ធនៅថ្ងៃនេះ និងថ្ងៃស្អែក។ ចូរឲ្យពួកគេបោកសម្លៀកបំពាក់ផងដែរ។
ទោះបីពួកអះលីជំអះដែលធ្លាប់ចូលមករកយើងក្តី ត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ក្រែងពួកគេត្រូវបាត់បង់ជីវិតដោយសារយើង ដែលជាអុលឡោះតាអាឡា»។
ប៉ុន្តែ គេត្រូវធ្វើបុណ្យនេះនៅខែពិសាខ ថ្ងៃទីដប់បួនកើត ក្រោយពេលថ្ងៃលិច។ គេត្រូវបរិភោគសាច់ចៀមនៃបុណ្យរំលង ជាមួយនំបុ័ងឥតមេ និងបន្លែល្វីង។