Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:6 - អាល់គីតាប

6 ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ជូន​សម្រាប់​ពិធី​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​រៀប‌ចំ​ពិធី​បុណ្យ​រំលង​ជូន​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​តាម​រយៈ​ម៉ូសា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 រួច​សម្លាប់​ចៀម​សម្រាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀបចំ​ឲ្យ​ពួក​បង‌ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​ចម្លង​ជូន​បងប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀបចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:6
21 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​និយាយ​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​មាន បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


ស្តេច​ទត​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «អស់​លោក​ជា​មេ​ដឹក​នាំ​នៃ​ក្រុម​គ្រួសារ​លេវី ដូច្នេះ​ចូរ​អស់​លោក និង​បង​ប្អូន​របស់​អស់​លោក ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ទៅ​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មក​តម្កល់​នៅ​កន្លែង​ដែល​យើង​បាន​រៀប‌ចំ​ទុក។


អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្តុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ធ្វើ​ពិធី​ជម្រះ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ឲ្យ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្តេច និង​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ដោយ​អ៊ីមុាំ​មាន​គ្នា​តិច​ពេក មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត​បាន ក្រុម​លេវី​ដែល​ជា​បង​ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​ឲ្យ​ក្រុម​អ៊ីមុាំ​ធ្វើ​ពិធី​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះ‌ខ្នែង ក្នុង​ការ​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ជាង​ក្រុម​អ៊ីមុាំ។


រួច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្តាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ ហើយ​ញែក​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​អ្នក​រាល់​គ្នា ឲ្យ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទី‌សក្ការៈ។


គេ​ពុំ​អាច​ប្រារព្ធ​ពិធី​នេះ​ចំ​ពេល​កំណត់​ឡើយ ព្រោះ​ក្រុម​អ៊ីមុាំ​ពុំ​ទាន់​បាន​ញែក​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​គ្រប់​ចំនួន​នៅ​ឡើយ ហើយ​ប្រជា‌ជន​ក៏​ពុំ​ទាន់​មក​ជួប‌ជុំ​គ្នា នៅ​ក្រុង​យេរូ‌សាឡឹម​នៅ​ឡើយ​ដែរ។


ស្តេច​យ៉ូ‌សៀស​ប្រារព្ធ​ពិធី​បុណ្យ​រំលង ជូនអុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។


គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ធ្វើ​ក្នុង​ឱកាស​បុណ្យ​រំលង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​អ៊ីមុាំ ហើយ​អ៊ីមុាំ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។


ស្តេច​យ៉ូ‌សៀស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០ ក្បាល និង​គោ ៣ ០០០ ក្បាល ពី​ហ្វូង​សត្វ​របស់​ស្តេច​ផ្ទាល់ ដើម្បី​ធ្វើ​ជា​គូរបាន​ក្នុង​ពិធី​បុណ្យ​រំលង​សម្រាប់​ប្រជា‌ជន​ដែល​នៅ​ទី​នោះ។


ពួក​អ៊ីមុាំ​ក៏​ចេញ​ពី​ទី‌សក្ការៈ​មក​វិញ។ ពួក​អ៊ីមុាំ​ទាំង​អស់​ដែល​មាន​វត្ត‌មាន​នៅ​ទី​នោះ បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ពុំ​គិត​ពី​ក្រុម​របស់​ខ្លួន​ឡើយ។


ក្រោយ​ពេល​ជប់‌លៀង អៃយ៉ូប​តែងតែ​ហៅ​កូនៗ​របស់​គាត់ មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ។ គាត់​ក្រោក​ពី​ព្រលឹម ធ្វើ​គូរបាន​ដុត សម្រាប់​កូន​នីមួយៗ ដ្បិត​គាត់​ខ្លាច​ក្រែង​កូន​របស់​គាត់​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​អុលឡោះនៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ អៃយ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។


សូម​ជម្រះ​ខ្ញុំ ដោយ​ស្លឹក​ហ៊ីសុប នោះ​ខ្ញុំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សំអាត​ខ្ញុំ នោះ​ខ្ញុំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត​ ។


អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​អារ ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


គាត់​ប្រាប់​ទៅ​ប្រជា‌ជន​ថា៖ «ចូរ​រៀប​ចំ​ខ្លួន​សម្រាប់​ថ្ងៃ​ទី​បី ហើយ​កុំ​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ឡើយ»។


ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា ជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ ចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នា ចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេង សូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ! ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម