នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
២ របាក្សត្រ 25:27 - អាល់គីតាប ក្រោយពេលដែលស្តេចអម៉ាស៊ីយ៉ាបែកចិត្តចេញពីអុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្តេច ដូច្នេះស្តេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមគាត់រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់គាត់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័ម៉ាស៊ីយ៉ាចាប់ពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់នៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយពេលដែលព្រះបាទអម៉ាស៊ីយ៉ាបែកចិត្តចេញពីព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់នឹងស្ដេច ដូច្នេះ ស្ដេចក៏ភៀសខ្លួនទៅក្រុងឡាគីស តែគេបានដេញតាមព្រះរាជារហូតដល់ក្រុងឡាគីសទៀត ហើយធ្វើគុតស្ដេចនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ័ម៉ាស៊ីយ៉ា ចាប់តាំងពីវេលាដែលទ្រង់បានបែរចេញ លែងតាមព្រះយេហូវ៉ាទៅ នោះមានគេកើតមានគំនិតគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ទ្រង់ក៏រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅតាម ហើយធ្វើគុតទ្រង់ នៅទីនោះ |
នៅក្រុងយេរូសាឡឹម មានមនុស្សឃុបឃិតគ្នាក្បត់ស្តេចអម៉ាស៊ីយ៉ា ដូច្នេះស្តេចក៏ភៀសខ្លួនទៅឯក្រុងឡាគីស តែពួកគេចាត់មនុស្សឲ្យដេញតាមស្តេច រហូតដល់ក្រុងឡាគីសទៀត ហើយសម្លាប់ស្តេចនៅទីនោះ។
លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
លោកយេហ៊ូវឲ្យគេតាមរកស្តេចអហាស៊ីយ៉ា ហើយគេចាប់ស្តេចបាននៅក្រុងសាម៉ារី ព្រោះស្តេចពួននៅទីនោះ។ គេនាំស្តេចទៅជួបលោកយេហ៊ូវ ហើយលោកក៏សម្លាប់ស្តេចទៅ។ បន្ទាប់មក គេធ្វើពិធីបញ្ចុះសពស្តេច ដ្បិតគេគិតថា ស្តេចត្រូវជារាជវង្សរបស់ស្តេចយ៉ូសាផាត ដែលស្វែងរកអុលឡោះតាអាឡាយ៉ាងអស់ពីចិត្ត។ នៅក្នុងរាជវង្សរបស់ស្តេចអហាស៊ីយ៉ា គ្មាននរណាម្នាក់មានសមត្ថភាពអាចនឹងឡើងគ្រងរាជ្យបានឡើយ។
បន្ទាប់មកកងទ័ពស៊ីរីចាកចេញទៅ ទុកឲ្យស្តេចយ៉ូអាសឈឺជាទម្ងន់។ ពួកអ្នកបម្រើឃុបឃិតគ្នាប្រឆាំងនឹងស្តេច ដើម្បីសងសឹកចំពោះឃាតកម្ម ទៅលើកូនរបស់អ៊ីមុាំយេហូយ៉ាដា។ គេសម្លាប់ស្តេចនៅក្នុងបន្ទប់ដេក រួចយកសពទៅបញ្ចុះនៅបុរីស្តេចទត តែគេមិនបញ្ចុះនៅក្នុងផ្នូរ ជាមួយស្តេចឯទៀតៗទេ។
កិច្ចការផ្សេងៗរបស់ស្តេចអម៉ាស៊ីយ៉ា សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រអែល។
គេដឹកសពរបស់ស្តេចអម៉ាស៊ីយ៉ា ដាក់លើខ្នងសេះ នាំមកបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្រុកយូដា។
ពួកមន្ត្រីរបស់ស្តេចអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្តេច ហើយសម្លាប់គាត់ក្នុងរាជវាំង។
បន្ទាប់មក យ៉ូស្វេ និងប្រជាជនអ៊ីស្រអែលទាំងមូល ចាកចេញពីក្រុងលីបណាឆ្ពោះទៅក្រុងឡាគីស ហើយបោះទ័ពនៅមុខក្រុងដើម្បីវាយលុកក្រុងនោះ។
ពួកគេនាំគ្នាទៅជួបកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល នៅស្រុកកាឡាដ ហើយនិយាយដូចតទៅ៖