បន្ទាប់មកស្តេចសានហេរីប ស្តេចស្រុកអាស្ស៊ីរី ចាត់អ្នកបម្រើឲ្យមកក្រុងយេរូសាឡឹម ក្នុងពេលដែលស្តេចនៅក្បែរក្រុងឡាគីស ជាមួយកងទ័ពទាំងអស់។ ស្តេចបានចាត់ពួកគេឲ្យមកជួបស្តេចហេសេគា ជាស្តេចស្រុកយូដា និងប្រជាជនយូដាទាំងអស់ ដែលស្ថិតនៅក្រុងយេរូសាឡឹម ដើម្បីប្រកាសដូចតទៅ៖