ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 11:18 - អាល់គីតាប

ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កំទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន​ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក បណ្ដា​ជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក ក៏​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាស‌នា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​ត្រង់​មុខ​អាស‌នា រួច​សង្ឃ​យេហូ‌យ៉ា‌ដា​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​វិហារ​របស់​ព្រះ​បាល ហើយ​វាយ​កម្ទេច​អាសនៈ និង​រូប​សំណាក ព្រម​ទាំង​សម្លាប់​លោក​ម៉ាត់‌ថាន ជា​បូជា‌ចារ្យ​របស់​ព្រះ​បាល​នៅ​មុខ​អាសនៈ​ទៀត​ផង។ លោក​យេហូ‌យ៉ាដា​បាន​ចាត់​ចែង​ឲ្យ​មាន​អ្នក​មើល​ខុស​ត្រូវ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​នោះពួក​បណ្តាជន​ទាំង‌ឡាយ​ដែល​នៅ​ក្នុង​ស្រុក គេ​ចូល​ទៅ​បំផ្លាញ​វិហារ​ព្រះ‌បាល បំបាក់​បំបែក​អស់​ទាំង​អាសនា ព្រម​ទាំង​រូប​ព្រះ​អស់​រលីង ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​នៃ​ព្រះ‌បាល នៅ​ត្រង់​មុខ​អាសនា រួច​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​តាំង​ឲ្យ​មាន​ពួក​ត្រួត‌ត្រា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 11:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ចាប់​ព្យាការី​របស់​ព្រះ​បាល កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ប្រជា‌ជន​ក៏​ចាប់​ព្យាការី​របស់​ព្រះ​បាល ហើយ​អេលី‌យ៉េស​បញ្ជា​ឲ្យ​នាំ​ពួក​គេ​ទៅ​កាន់​ជ្រោះ​គីសូន រួច​គាត់​ក៏​អារ​ក​ព្យាការី​ទាំង​អស់​នៅ​ទី​នោះ​ទៅ។


ដោយ​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទិស‌ទី ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។ អស់​អ្នក​គោរព​បម្រើ​ព្រះ​បាល​មក​ចូល​រួម​ទាំង​អស់​គ្នា ឥត​មាន​នរណា​ម្នាក់​អវត្ត‌មាន​ឡើយ។ ពួក​គេ​ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ពេញ​ណែន​តាន់‌តាប់​ទាំង​អស់។


ពេល​ធ្វើ​យញ្ញ‌បូជា​ដុត​ទាំង​មូល​រួច​ស្រេច​ហើយ លោក​យេហ៊ូវ​បញ្ជា​ទៅ​ពល​ទាហាន និង​នាយ​ទាហាន​ទ័ព​សេះ​ថា៖ «ចូរ​ចូល​ទៅ​ប្រហារ​ពួក​គេ​ទាំង​អស់​គ្នា កុំ​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ!»។ ទាហាន​ទាំង​នោះ​ក៏​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ ហើយ​បោះ​សាក‌សព​ចេញ​មក​ក្រៅ រួច​ចូល​ទៅ​ខាង​ក្នុង​ទី‌សក្ការៈ​នៃ​វិហារ​របស់​ព្រះ​បាល។


ពួក​គេ​យក​ស្តូប​នៅ​ក្នុង​វិហារ​របស់​ព្រះ​បាល​ចេញ​មក​ដុត​នៅ​ខាង​ក្រៅ។


ក្រោយ​ពី​បាន​ដុត​បំផ្លាញ​ស្តូប​របស់​ព្រះ​បាល​ចោល ហើយ​ពួក​គេ​រំលំ​វិហារ​របស់​ព្រះ​បាល រួច​យក​ទី​នោះ​ធ្វើ​ជា​កន្លែង​បន្ទោរ‌បង់​រហូត​ដល់​សព្វ​ថ្ងៃ។


ស្តេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ វាយ​បំបាក់​ស្តូប​ព្រះ​ក្លែង‌ក្លាយ កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​កំទេច​រូប​ពស់​លង្ហិន ដែល​ណាពី​ម៉ូសា​បាន​ធ្វើ​ផង ដ្បិត​រហូត​មក​ដល់​គ្រា​នោះ កូន​ចៅ​អ៊ីស្រ‌អែល​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប​ជូន​រូប​ពស់ ហើយ​ហៅ​រូប​នោះ​ថា «នេហ៊ូស‌ថាន់»។


ស្តេច​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផែត ក្នុង​ជ្រលង​ភ្នំ​បេន‌ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ជូន​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ។


ស្តេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។


ស្តេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក​ស្តេច​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


អ្នក​ទាំង​នោះ លើក​គ្នា​ចូល​មក​រាត​ត្បាត​ស្រុក​យូដា និង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​វាំង​ស្តេច ព្រម​ទាំង​ចាប់​កូន និង​ប្រពន្ធ​របស់​ស្តេច នាំ​យក​ទៅ​ជា​មួយ​ផង គឺ​នៅ​សល់​តែ​សម្តេច​អហា‌ស៊ីយ៉ា​មួយ​នាក់​គត់ ដែល​ក្មេង​ជាង​គេ។


គេ​បាន​រំលំ​អាសនៈ​របស់​ព្រះ​បាល​នៅ​ចំពោះ​ស្តេច ហើយ​កំទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ស្ថិត​នៅ​លើ​នោះ​ផង។ គាត់​បាន​បំបាក់​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា ព្រម​ទាំង​កំទេច​រូប​បដិមា និង​រូប​ចម្លាក់​ឯ​ទៀតៗ​ដែល​គេ​សិត​ធ្វើ ឲ្យ​ក្លាយ​ទៅ​ជា​ធូលី រួច​យក​ទៅ​ចាក់​លើ​ផ្នូរ​របស់​អស់​អ្នក​ដែល​បាន​ធ្វើ​យញ្ញ‌បូជា​នៅ​មុខ​រូប​ទាំង​នោះ។


ស្តេច​កំទេច​បង្គោល​របស់​ព្រះ‌អា‌សេ‌រ៉ា និង​រូប​បដិមា​ឲ្យ​ទៅ​ជា​ធូលី​ដី ហើយ​កំទេច​ស្កាក​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល រួច​ស្តេច​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។


គាត់​យក​រូប​កូន​គោ​ដែល​ពួក​គេ​បាន​ធ្វើ ទៅ​ដុត រួច​គាត់​កំទេច​ឲ្យ​ម៉ដ្ត​ដូច​ម្សៅ ហើយ​យក​ម្សៅ​នោះ​ទៅ​ដាក់​ក្នុង​ទឹក ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផឹក។


ព្រះ​ក្លែង‌ក្លាយ​ទាំង​ប៉ុន្មាន​នឹង​វិនាស​សូន្យ។


ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជាតិ​នា​នា​ជូន​សក្ការៈ​បូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​ឲ្យ​នៅ​សល់​ឡើយ។


ចូរ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កំទេច​ស្តូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា‌ករ​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នា​នា ឲ្យ​អស់​ពី​កន្លែង​នោះ​ផង។


ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់​ទាញ​អ្នក ឲ្យ​ចេញ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


រីឯ​ណាពី ឬ​អ្នក​ទាយ​ឆុត​នោះ​វិញ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​និយាយ​បំផុស​បំផុល​ប្រជា‌ជន ឲ្យ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប និង​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ទាស‌ភាព។ ជន​នោះ​ចង់​នាំ​អ្នក​ចេញ​ពី​មាគ៌ា​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បង្គាប់​ឲ្យ​អ្នក​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។


ប្រសិន​បើ​បង‌ប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្តិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូន​តា​របស់​អ្នក​ពុំ​ស្គាល់


ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​ប្រហារ​តាម​ក្រោយ។