២ ធីម៉ូថេ 4:1 - អាល់គីតាប ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះ និងនៅចំពោះមុខអាល់ម៉ាហ្សៀសអ៊ីសា ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងនាមអ៊ីសាដែលមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យនោះថា ព្រះគម្ពីរខ្មែរសាកល នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា Khmer Christian Bible នៅចំពោះព្រះជាម្ចាស់ និងព្រះគ្រិស្ដយេស៊ូដែលនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ព្រមទាំងដោយការយាងមករបស់ព្រះអង្គ និងនគររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំសូមដាស់តឿនអ្នកយ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជម្រះ ទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយការយាងមករបស់ព្រះអង្គ និងព្រះរាជ្យរបស់ព្រះអង្គថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងនៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្តយេស៊ូ ដែលនឹងវិនិច្ឆ័យទោសទាំងមនុស្សរស់ ទាំងមនុស្សស្លាប់ ហើយខ្ញុំសូមបញ្ជាក់ក្នុងព្រះនាមព្រះអង្គ ដែលយាងមកយ៉ាងឱឡារិក ដើម្បីគ្រងរាជ្យ នោះថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះ នឹងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់ នឹងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក នឹងនគរទ្រង់ថា |
ដ្បិតទ្រង់មកហើយ ទ្រង់មកវិនិច្ឆ័យទោសផែនដី ទ្រង់វិនិច្ឆ័យទោសផែនដី ដោយយុត្តិធម៌ ទ្រង់វិនិច្ឆ័យប្រជាជនទាំងឡាយ ដោយទៀងត្រង់។
ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់មកគ្រប់គ្រងផែនដី ទ្រង់គ្រប់គ្រងផែនដីដោយយុត្តិធម៌ ទ្រង់គ្រប់គ្រងប្រជាជនទាំងឡាយ ដោយទៀងត្រង់។
លុះដល់បុត្រាមនុស្សមកប្រកបដោយសិរីរុងរឿងនៃអុលឡោះជាបិតារបស់គាត់ជាមួយពួកម៉ាឡាអ៊ីកាត់របស់គាត់ គាត់នឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលការតែងតាំង។ កាលណាទទួលការតែងតាំងហើយ គាត់នឹងត្រឡប់មកវិញ។
លុះបានទទួលការតែងតាំងជាស្តេចហើយគាត់ក៏ត្រឡប់មកវិញ។ គាត់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលគាត់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។
បន្ទាប់មក គាត់សុំអ៊ីសាថា៖ «ឱអ៊ីសាអើយ! ពេលលោកម្ចាស់មកគ្រងរាជ្យ សូមកុំភ្លេចខ្ញុំ»។
អ៊ីសាបានបញ្ជាឲ្យយើងធ្វើជាបន្ទាល់ប្រកាសប្រាប់ប្រជាជនថា អុលឡោះបានតែងតាំងអ៊ីសាឲ្យវិនិច្ឆ័យទោសមនុស្សរស់ និងមនុស្សស្លាប់។
ដ្បិតអុលឡោះបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត ដោយសារបុរសម្នាក់ដែលទ្រង់បានតែងតាំង។ អុលឡោះបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។
ការនេះនឹងលេចមកឲ្យឃើញច្បាស់ នៅថ្ងៃដែលអុលឡោះវិនិច្ឆ័យទោសមនុស្សលោក គឺអុលឡោះនឹងវិនិច្ឆ័យ តាមរយៈអាល់ម៉ាហ្សៀសអ៊ីសា នូវអំពើដែលគេប្រព្រឹត្ដដោយលាក់កំបាំង ស្របតាមដំណឹងល្អដែលខ្ញុំផ្សព្វផ្សាយ។
ពេលអាល់ម៉ាហ្សៀសដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយគាត់ ប្រកបដោយសិរីរុងរឿងដែរ។
វានឹងចេញមុខមក ហើយអ៊ីសាជាអម្ចាស់នឹងបំផ្លាញវាដោយខ្យល់រួចហើយ នៅពេលអ៊ីសាមក គាត់នឹងជាន់កំទេចវា ដោយរស្មីរុងរឿងរបស់គាត់។
ខ្ញុំសុំអង្វរអ្នក នៅចំពោះអុលឡោះ នៅចំពោះអាល់ម៉ាហ្សៀសអ៊ីសា និងនៅចំពោះមុខម៉ាឡាអ៊ីកាត់ ដែលទ្រង់បានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។
ឥឡូវនេះ អុលឡោះបានសំដែងឲ្យយើងស្គាល់ ចិត្តប្រណីសន្ដោសរបស់ទ្រង់ ដោយអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះរបស់យើងមកក្នុងលោកនេះ។ អាល់ម៉ាហ្សៀសបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។
អ្នកត្រូវរំលឹកដាស់តឿនបងប្អូន ទាំងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នៅចំពោះអុលឡោះឲ្យគេចៀសវាងឈ្លោះប្រកែកគ្នា អំពីពាក្យពេចន៍ព្រោះគ្មានផលប្រយោជន៍អ្វីឡើយ គឺនាំតែកើតអន្ដរាយដល់អ្នកស្ដាប់ប៉ុណ្ណោះ។
អ៊ីសាជាអម្ចាស់នឹងរំដោះខ្ញុំឲ្យរួចពីការអាក្រក់គ្រប់យ៉ាង ហើយអ៊ីសានឹងសង្គ្រោះខ្ញុំ ដើម្បីឲ្យខ្ញុំបានចូលទៅក្នុងនគររបស់គាត់នៅសូរ៉កា។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ឥឡូវនេះ អ៊ីសាជាអម្ចាស់ជាចៅក្រមដ៏សុចរិត បានបម្រុងភួងជ័យនៃសេចក្ដីសុចរិតទុកសម្រាប់ខ្ញុំ ហើយគាត់នឹងប្រទានឲ្យខ្ញុំ នៅថ្ងៃដែលគាត់មក គាត់មិនត្រឹមតែប្រទានឲ្យខ្ញុំម្នាក់ប៉ុណ្ណោះទេ គឺប្រទានឲ្យអស់អ្នកដែលមានចិត្ដស្រឡាញ់ ទន្ទឹងរង់ចាំគាត់មកយ៉ាងឱឡារិកនោះដែរ។
ទាំងទន្ទឹងរង់ចាំសុភមង្គល តាមសេចក្ដីសង្ឃឹមរបស់យើង ហើយរង់ចាំអ៊ីសាអាល់ម៉ាហ្សៀសជាម្ចាស់ដ៏ឧត្ដមបំផុត និងជាអ្នកសង្គ្រោះនៃយើងមកប្រកបដោយសិរីរុងរឿង។
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
អ្នកទាំងនោះនឹងត្រូវឆ្លើយរៀបរាប់ពីអំពើ ដែលខ្លួនប្រព្រឹត្ដនៅចំពោះទ្រង់ ដែលប្រុងប្រៀបនឹងវិនិច្ឆ័យទោស ទាំងមនុស្សរស់ ទាំងមនុស្សស្លាប់។
ពេលអ្នកគង្វាលដ៏ឧត្ដមមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី។
ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងនគរ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺនគររបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។
ដ្បិតគាត់បានទទួលកិត្ដិនាម និងសិរីរុងរឿងពីអុលឡោះជាបិតាមក នៅពេលដែលមានសំឡេងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមមកកាន់គាត់ថាៈ “នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងគាត់ណាស់!”។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។
មើល៍! អ៊ីសាមក នៅកណ្ដាលពពក។ មនុស្សទាំងអស់នឹងឃើញគាត់ សូម្បីតែអស់អ្នកដែលបានចាក់ទម្លុះគាត់ ក៏នឹងឃើញគាត់ដែរ។ កុលសម្ព័ន្ធទាំងប៉ុន្មាននៅលើផែនដីនឹងត្រូវសោកសៅព្រោះតែគាត់។ មែន! ពិតជាកើតមានដូច្នេះមែន! អាម៉ីន!។