ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 2:7 - អាល់គីតាប

ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​អ៊ីសា‌ជាអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ការយល់ដឹង​ដល់​អ្នក​ក្នុង​គ្រប់ការទាំងអស់​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ​ ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់ដឹង​ក្នុង​ការ​ទាំង​អស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់​ក្នុង​គ្រប់​ការ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា​អាច​យល់​បាន​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​ពិចារណា​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​ទាំង​នេះ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​យោបល់ ក្នុង​គ្រប់​ការ​ទាំង​អស់។

សូមមើលជំពូក



២ ធីម៉ូថេ 2:7
40 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​កូន​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ឲ្យ​កូន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល ដោយ​កាន់​តាម​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​កូន។


សូម​ប្រោស​ប្រទាន​ឲ្យ​ស៊ូឡៃ‌ម៉ាន ជា​កូន​របស់​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ​បញ្ជា​ដំបូន្មាន និង​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិ‌បត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ដំណាក់​ដែល​ខ្ញុំ​ត្រៀម​ទុក​នេះ»។


ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ដំបូន្មាន​របស់​ទ្រង់។


ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!


ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ទ្រង់។


មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង គេ​ប្រកាស​ពី​ស្នា‌ដៃ​របស់​ទ្រង់ គេ​យល់​អំពី​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ។


ខ្ញុំ​ពិចារណា​មើល​អ្វីៗ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​ដក​ស្រង់​បាន​មេរៀន​ដូច​ត​ទៅ:


គោ​ស្គាល់​ម្ចាស់​វា រីឯ​លា​ក៏​ស្គាល់​ម្ចាស់​ដែល​ឲ្យ​ចំណី​វា​ដែរ តែ​ប្រជា‌ជន​អ៊ីស្រ‌អែល​មិន​ស្គាល់​អ្វី​ទាំង​អស់ ប្រជា‌ជន​របស់​យើង​មិន​ចេះ​ពិចារណា​សោះ!


អុលឡោះ​ប្រាប់​ឲ្យ​គាត់​ដឹង​ថា តើ​ត្រូវ​ធ្វើ​យ៉ាង​ណាៗ​ខ្លះ ទ្រង់​បង្ហាត់​បង្រៀន​គាត់។


ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល អុលឡោះ‌តាអាឡា​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ទ្រង់​កំពុង​សម្រេច​ការ​អ្វី​ទេ។


អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​យុវជន​ទាំង​បួន​នាក់​នេះ​មាន​ចំណេះ​វិជ្ជា ប៉ិន‌ប្រសប់​ខាង​អក្សរ‌សាស្ត្រ និង​មាន​ប្រាជ្ញា​វាង‌វៃ​ផង។ ម្យ៉ាង​ទៀត​ដានី‌យ៉ែល​ចេះ​បក​ស្រាយ​និមិត្ត‌ហេតុ​អស្ចារ្យ និង​ចេះ​កាត់​សប្ដិ​ដែរ។


ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​ឲ្យ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។


អ៊ីសា​ក៏​បំភ្លឺ​ចិត្ដ​គំនិត​គេ​ឲ្យ​យល់​អត្ថន័យ​គីតាប


«ចូរ​ត្រង​ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ដ គឺ​បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។


ប៉ុន្ដែ ម្ចាស់​ដ៏​ជួយ​ការ‌ពារ គឺ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​អុលឡោះ​ជា​បិតា​ចាត់​ឲ្យ​មក​ក្នុង​នាម​ខ្ញុំ​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ព្រម​ទាំង​រំលឹក​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ផង។


កាល​ណា​រស‌អុលឡោះ​ជា​រស​នៃ​សេចក្ដី​ពិត​មក​ដល់ ទ្រង់​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ជំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​រស‌អុលឡោះ​ថ្លែង មិន​ចេញ​មក​ពី​រស‌អុលឡោះ​ផ្ទាល់​ទេ គឺ​ទ្រង់​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ព្រម​ទាំង​ថ្លែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។


ប៉ុន្ដែ អុលឡោះ​នៅ​ជា​មួយ​គាត់ អុលឡោះ​បាន​រំដោះ​គាត់​ឲ្យ​រួច​ផុត​ពី​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន។ អុលឡោះ​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញា​វាង‌វៃ និង​គាប់​ចិត្ត​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្ដេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​បាន​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​ស្រុក​អេស៊ីប និង​ត្រួត‌ត្រា​រាជ​វាំង​ទាំង​មូល​ផង។


គឺ​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​ចេះ​និយាយ​ប្រកប​ដោយ​ប្រាជ្ញា ហើយ​រស‌អុលឡោះ​ដដែល​ប្រទាន​ឲ្យ​ម្នាក់​ទៀត​ចេះ​និយាយ ដោយ​យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ។


ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញា នោះ​ពួក​គេ​មុខ​ជា​ពិចារ‌ណា ហើយ​យល់​ថា នៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។


ដូច្នេះ ចូរ​ទទួល​ស្គាល់​នៅ​ថ្ងៃ​នេះ ហើយ​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គ្មាន​ម្ចាស់​ណា​ផ្សេង​ទៀត​ឡើយ។


ជា​ទី​បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃ‌ថ្នូរ សុចរិត បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​ឲ្យ​កោត​សរសើរ។


ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង​ប្អូន យើង​ចេះ​តែ​ទូរអា និង​សូម‌អង្វរ​អុលឡោះ​ឲ្យ​បង​ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​បំណង​របស់​ទ្រង់​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​រស‌អុលឡោះ។


ត្រូវ​យក​ចិត្ដ​ទុក​ដាក់​បំពេញ​មុខ‌ងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចំរើន​ឡើង​មែន។


កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។


ចូរ​នឹក​ដល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​មាន​ជីវិត​រស់​ឡើង​វិញ គាត់​ជាប់​ញតិ​វង្ស​នឹង​ទត ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។


សូម​បង​ប្អូន​គិត​ពី​អ៊ីសា​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ដ​ឡើយ។


ចូរ​បង​ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង​ប្អូន ដែល​បាន​ប្រកាស​បន្ទូល​របស់​អុលឡោះ​ឲ្យ​បង​ប្អូន​ស្ដាប់។ ចូរ​ពិចារ‌ណា​មើល​ជីវិត​របស់​អ្នក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​គាត់​ទៅ។


បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។


សូម​បង​ប្អូន​ពិចារ‌ណា​មើល​ចុះ ស្តេច​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​អ៊ីព្រហ៊ីម​បុព្វ‌បុរស​របស់​យើង យក​អ្វីៗ​ដែល​គាត់​រឹប​អូស​បាន​ពី​ចំបាំង​ចំនួន​មួយ​ភាគ​ដប់​មក​ជូន​ដូច្នេះ!


ក្នុង​ចំណោម​បង​ប្អូន ប្រសិន​បើ​មាន​នរណា​ម្នាក់​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​តែ​ទូអារ​សូម​ពី​អុលឡោះ។ ទ្រង់​នឹង​ប្រទាន​ឲ្យ​ជា​មិន​ខាន ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់ ដោយ​ចិត្ត​ទូលាយ ឥត​បន្ទោស​ឡើយ


ប្រាជ្ញា​បែប​នេះ មិន​មែន​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ ប្រាជ្ញា​របស់​មនុស្ស និង​ប្រាជ្ញា​របស់​អ៊ីព្លេស


រីឯ​ប្រាជ្ញា​មក​ពី​អុលឡោះ​វិញ ដំបូង​បង្អស់ ជា​ប្រាជ្ញា​បរិសុទ្ធ បន្ទាប់​មក​ជា​ប្រាជ្ញា​ផ្ដល់​សន្ដិភាព មាន​អធ្យា‌ស្រ័យ ទុក​ចិត្ដ​គ្នា ពោរ‌ពេញ​ទៅ​ដោយ​ចិត្ដ​មេត្ដា‌ករុណា និង​បង្កើត​ផល​ល្អ​គ្រប់​យ៉ាង ឥត​មាន​លំអៀង ឥត​មាន​ពុត​ត្បុត។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។