កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាម ជាកូន បានឡើងស្នងរាជ្យ។
១ របាក្សត្រ 3:11 - អាល់គីតាប ស្តេចយ៉ូរ៉ាម ស្តេចអហាស៊ីយ៉ា ស្តេចយ៉ូអាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យេហូសាផាតមានបុត្រ ព្រះនាមថាយ៉ូរ៉ាម យ៉ូរ៉ាមមានបុត្រ ព្រះនាមថាអ័ហាស៊ីយ៉ា អ័ហាស៊ីយ៉ាមានបុត្រ ព្រះនាមថាយ៉ូអាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូរ៉ាម ព្រះបាទអហាស៊ីយ៉ា ព្រះបាទយ៉ូអាស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសាផាតមានបុត្រ ព្រះនាមជាយ៉ូរ៉ាមៗមានបុត្រ ព្រះនាមជា អ័ហាស៊ីយ៉ាៗមានបុត្រ ព្រះនាមជា យ៉ូអាស |
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាម ជាកូន បានឡើងស្នងរាជ្យ។
នៅឆ្នាំទីដប់ប្រាំពីរ នៃរជ្ជកាលស្តេចយ៉ូសាផាត ជាស្តេចស្រុកយូដា ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចអហាប់ ឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងសាម៉ារី គាត់សោយរាជ្យបានពីរឆ្នាំ នៅស្រុកអ៊ីស្រអែល។
ពេលនោះនាងយ៉ូសេបា ជាបុត្រីរបស់ស្តេចយ៉ូរ៉ាម និងជាប្អូនរបស់ស្តេចអហាស៊ីយ៉ា បានយកស្តេចយ៉ូអាស ជាបុត្រារបស់ស្តេចអហាស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្តេច ដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ នាងនាំកូននោះទៅលាក់នៅបន្ទប់ដេកមួយក្នុងម៉ាស្ជិទ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់កុមារមិនឲ្យនាងអថាលាឃើញ ដូច្នេះកុមារក៏រួចពីស្លាប់។
គឺនៅឆ្នាំទីប្រាំពីរក្នុងរជ្ជកាលស្តេចយេហ៊ូវ ជាស្តេចស្រុកអ៊ីស្រអែល គាត់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ រីឯម្តាយរបស់ស្តេចមាននាមថា ស៊ីបយ៉ាជាអ្នកស្រុកបៀរសេបា។
នៅឆ្នាំទីប្រាំ នៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែលស្តេចយ៉ូរ៉ាម ជាបុត្រស្តេចយ៉ូសាផាតបានឡើងសោយរាជ្យនៅស្រុកយូដា
លុះស្តេចយ៉ូរ៉ាមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត ហើយស្តេចអហាស៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។
នៅឆ្នាំទីពីរនៃរជ្ជកាលស្តេចយ៉ូរ៉ាម ជាបុត្ររបស់ស្តេចអហាប់ និងជាស្តេចស្រុកអ៊ីស្រអែល ស្តេចអហាស៊ីយ៉ា ជាបុត្ររបស់ស្តេចយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
ពូជពង្សរបស់ស្តេចស៊ូឡៃម៉ាន មានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ស្តេចរេហូបោម ស្តេចអប៊ីយ៉ា ស្តេចអេសា ស្តេចយ៉ូសាផាត
កាលស្តេចយ៉ូសាផាតស្លាប់ គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ ស្តេចយ៉ូរ៉ាមជាកូន បានឡើងស្នងរាជ្យ។
អ្នកទាំងនោះ លើកគ្នាចូលមករាតត្បាតស្រុកយូដា និងរឹបអូសយកទ្រព្យសម្បត្តិទាំងប៉ុន្មានដែលមាននៅក្នុងវាំងស្តេច ព្រមទាំងចាប់កូន និងប្រពន្ធរបស់ស្តេច នាំយកទៅជាមួយផង គឺនៅសល់តែសម្តេចអហាស៊ីយ៉ាមួយនាក់គត់ ដែលក្មេងជាងគេ។
ស្តេចយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅក្រុងរ៉ាម៉ា ក្នុងពេលស្តេចប្រយុទ្ធជាមួយស្តេចហាសែល ស្តេចស្រុកស៊ីរី។ ពេលនោះស្តេចអហាស៊ីយ៉ា ជាបុត្រស្តេចយ៉ូរ៉ាម ស្តេចស្រុកយូដា ចុះទៅក្រុងយីសរាល សួរសុខទុក្ខស្តេចយ៉ូរ៉ាម ជាបុត្រស្តេចអហាប់ដែលកំពុងតែឈឺយ៉ាងខ្លាំង។
ស្តេចយ៉ូអាសឡើងសោយរាជ្យ ក្នុងអាយុប្រាំពីរឆ្នាំ គាត់សោយរាជ្យបានសែសិបឆ្នាំ នៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្តេចមាននាមថា ស៊ីបយ៉ា ជាអ្នកស្រុកបៀរសេបា។