Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 3:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 យេ‌ហូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូរ៉ាម យ៉ូរ៉ាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហា‌ស៊ីយ៉ា អ័ហា‌ស៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូអាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌បាទ​យ៉ូរ៉ាម ព្រះ‌បាទ​អហា‌ស៊ីយ៉ា ព្រះ‌បាទ​យ៉ូអាស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 យ៉ូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះ‌នាម​ជា អ័ហា‌ស៊ីយ៉ាៗ​មាន​បុត្រ ព្រះ‌នាម​ជា យ៉ូអាស

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​យ៉ូរ៉ាម ស្តេច​អហា‌ស៊ីយ៉ា ស្តេច​យ៉ូអាស

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 3:11
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យេ‌ហូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស ក្នុង​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស រួច​យេ‌ហូរ៉ាម ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។


ប៉ុន្តែ ព្រះ​នាង​យ៉ូសេ‌បា ជា​បុត្រី​ព្រះបាទ​យ៉ូរ៉ាម និង​ជា​កនិដ្ឋា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្ដេច​ដែល​ត្រូវ​គេ​សម្លាប់។ ព្រះនាងយ៉ូសេបា បាន​ដាក់ យ៉ូអាស និងមេដោះ​នៅ​ក្នុង​បន្ទប់​ដេក។ គេ​បាន​លាក់​រាជ​កុមារ​ពី​ព្រះនាង​អ័ថា‌លា​បែប​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បាន​រួចពី​ស្លាប់។


ព្រះបាទ​យ៉ូអាស ឡើង​សោយ‌រាជ្យ​ក្នុង​ជន្មាយុ​ប្រាំពីរ​ឆ្នាំ។


គឺ​នៅ​ឆ្នាំ​ទី​ប្រាំពីរ​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​បាន​សោយ‌រាជ្យ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ មាតា​ព្រះ‌នាម​ថា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា។


នៅ​ឆ្នាំ​ទី​ប្រាំ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ស្តេច​ស្រុក​អ៊ីស្រា‌អែល កំពុង​ដែល​យេ‌ហូសា‌ផាត​សោយ‌រាជ្យ​លើ​ស្រុក​យូដា នោះ​ស្ដេច​យេ‌ហូរ៉ាម ជា​បុត្រ​យេ‌ហូសា‌ផាត ក៏​ឡើង​សោយ‌រាជ្យ។


ដូច្នេះ ព្រះបាទ​យ៉ូរ៉ាម​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ទៅ រួច​អ័ហា‌ស៊ីយ៉ា ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។


នៅ​ឆ្នាំ​ទី​ដប់ពីរ ក្នុង​រជ្ជកាល​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ស្តេច​អ៊ីស្រា‌អែល ព្រះបាទ​អ័ហា‌ស៊ីយ៉ា​ជា​បុត្រ​ព្រះបាទ​យ៉ូរ៉ាម​ស្តេច​យូដា ក៏​ឡើង​សោយ‌រាជ្យ។


ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត


យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម


ព្រះបាទ​យេ‌ហូសា‌ផាត​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យេ‌ហូរ៉ាម ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា


គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ​រាជ​ដំណាក់ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា​នៅ​សល់​ឡើយ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​ប៉ុណ្ណោះ។


រួច​ទ្រង់​វិល​ទៅ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​បុត្រា​ព្រះបាទ​យេ‌ហូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​ព្រះបាទ​យ៉ូរ៉ាម ជា​បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន។


កាល​ព្រះបាទ​យ៉ូអាស​ឡើង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​ប្រាំពីរ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម