Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​រាជ​វង្ស​ព្រះបាទ​ដាវីឌ

1 នេះ​ជា​ពួក​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង កើត​ពី​នាង​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ គឺ​ដានី‌យ៉ែល កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល។

2 ទី​បី គឺ​អាប់សា‌ឡុម ជា​បុត្រ​នាង​ម្អាកា ជា​បុត្រី​តាល‌ម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​បួន គឺ​អ័ដូ‌នីយ៉ា ជា​បុត្រ​នាង​ហាគីត

3 ទី​ប្រាំ គឺ​សេផា‌ធា ជា​បុត្រ​នាង​អ័ប៊ី‌ថាល ទី​ប្រាំមួយ គឺ​យីត‌រាម ដែល​កើត​ពី​នាង​អេកឡា

4 ទ្រង់​បង្កើត​បុត្រ​ទាំង​ប្រាំមួយ​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ក្រុង​នោះ​អស់​រយៈ​ពេល​ប្រាំបីរ​ឆ្នាំ​ប្រាំមួយ​ខែ រួច​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិបបី​ឆ្នាំ​ទៀត។

5 នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​បង្កើត​បាន​បុត្រ​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ និង​សាឡូម៉ូន ទាំង​អស់​មាន​បួន​អង្គ កើត​ពី​នាង​បាត‌សេ‌បា ជា​បុត្រី​របស់​អាំមាល

6 និង​យីប‌ហារ អេលី‌សាម៉ា អេលី‌ផាលេត

7 ណូកា នេផេក យ៉ាភា

8 អេលី‌សាម៉ា អេលីយ៉ាដា និង​អេលី‌ផាលេត ទាំង​អស់​មាន​ប្រាំបួន​អង្គ។

9 នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក​ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។

10 ឯ​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន គឺ​រេហូ‌បោម ហើយ​រេហូ‌បោម​ក៏​មាន​បុត្រ ព្រះ‌នាម​ថា​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​អេសា អេសា​មាន​បុត្រ ព្រះ‌នាម​ថា​យេ‌ហូសា‌ផាត

11 យេ‌ហូសា‌ផាត​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូរ៉ាម យ៉ូរ៉ាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហា‌ស៊ីយ៉ា អ័ហា‌ស៊ីយ៉ា​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូអាស

12 យ៉ូអាស​មាន​បុត្រ ព្រះ‌នាម​ថា​អ័ម៉ា‌ស៊ា អ័ម៉ាស៊ា​មាន​បុត្រ ព្រះ‌នាម​ថា​អ័សារា អ័សារា​មាន​បុត្រ​ព្រះ‌នាម​ថា​យ៉ូថាម

13 យ៉ូថាម​មាន​បុត្រ ព្រះ‌នាម​ថា​អ័ហាស អ័ហាស​មាន​បុត្រ ព្រះ‌នាម​ថា​ហេ‌សេ‌គា ហេសេគា​មាន​បុត្រ ព្រះ‌នាម​ថា​ម៉ាណា‌សេ

14 ម៉ាណា‌សេ​មាន​បុត្រ ព្រះ‌នាម​ថាអាំម៉ូន អាំម៉ូន​មាន​បុត្រ ព្រះ‌នាម​ថា​យ៉ូសៀស។

15 បុត្រ​របស់​ព្រះបាទ​យ៉ូសៀស គឺ​បុត្រ​ច្បង ព្រះ‌នាម​ថា​យ៉ូ‌ហា‌ណាន បុត្រ​ទី​ពីរ ព្រះ‌នាម​ថា​យេហូ‌យ៉ាគីម ទី​បី​សេដេ‌គា ទី​បួន​សាលូម។

16 ឯ​បុត្រ​របស់​ព្រះបាទ​យេហូ‌យ៉ាគីម គឺ​យេកូ‌នាស យេកូននាស​មាន​បុត្រ ព្រះ‌នាម​ថា​សេដេ‌គា

17 ឯ​បុត្រ​របស់​យេកូ‌នាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាល‌ធាល

18 និង​ម៉ាល‌គីរ៉ាម ពេដា‌យ៉ា សេណា‌សារ យេកា‌មា ហូសាម៉ា និង​នេដាប‌យ៉ា។

19 ឯ​បុត្រ​របស់​ពេដា‌យ៉ា គឺ​សូរ៉ូ‌បា‌បិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូ‌បា‌បិល គឺ​មស៊ូ‌ឡាម និង​ហាណា‌នា ហើយ​សឡូ‌មិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​ពីរ​នោះ

20 ព្រម​ទាំង​ហាស៊ូ‌បា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​ប្រាំ​អង្គ។

21 បុត្រ​របស់​ហាណា‌នា គឺ​ពេឡា‌ធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផា‌យ៉ា អើណាន អូបា‌ឌា និង​សេកា‌នា។

22 បុត្រ​របស់​សេកា‌នា គឺ​សេម៉ា‌យ៉ា ហើយ​បុត្រ​របស់​សេម៉ា‌យ៉ា គឺ​ហាធូស យីកាល បារី‌យ៉ា នារី‌យ៉ា និង​សាផាត ទាំង​អស់​មាន​ប្រាំមួយ​អង្គ។

23 ឯ​បុត្រ​របស់​នារី‌យ៉ា គឺ​អេលី‌យ៉ូណាយ ហេ‌សេ‌គា និង​អាស‌រីកាម ទាំង​អស់​មាន​បី​អង្គ។

24 បុត្រ​របស់​អេលី‌យ៉ូណាយ គឺ​ហូដា‌វា អេលា‌ស៊ីប ពេឡា‌យ៉ា អ័កកាប យ៉ូ‌ហា‌ណាន ដេឡា‌យ៉ា និង​អ័ណា‌នី ទាំង​អស់​មាន​ប្រាំពីរ​អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម