ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
១ របាក្សត្រ 16:11 - អាល់គីតាប ចូរស្វែងរកអុលឡោះតាអាឡាប្រកបដោយចេស្តា ចូរស្វែងរកមុខទ្រង់ ឥតឈប់ឈរឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសង្កិនរកព្រះយេហូវ៉ា នឹងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច |
ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់អុលឡោះដ៏វិសុទ្ធ! អស់អ្នកស្វែងរកអុលឡោះតាអាឡាជាម្ចាស់អើយ ចូរសប្បាយចិត្តចុះ!
អុលឡោះតាអាឡាជាម្ចាស់អើយ! ឥឡូវនេះសូមក្រោកឡើង សូមមកជាមួយហិបនៃអំណាច របស់ទ្រង់ ហើយនៅក្នុងទីសម្រាករបស់ទ្រង់ រហូតតទៅ។ អុលឡោះតាអាឡាអើយ សូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយ ពួកបម្រើរបស់ទ្រង់ ដូចសម្លៀកបំពាក់ ហើយសូមឲ្យប្រជារាស្ត្ររបស់ទ្រង់ ជួបប្រទះតែនឹងសុភមង្គល!
គឺអ្នកទាំងនេះហើយដែលស្វែងរកទ្រង់ ជាអ្នកស្វែងរកអុលឡោះជាម្ចាស់របស់យ៉ាកកូប។ - សម្រាក
មនុស្សជាច្រើនពោលថា: តើនរណានាំសុភមង្គលមកឲ្យយើងខ្ញុំ? អុលឡោះតាអាឡាជាម្ចាស់អើយ សូមមើលមកយើងខ្ញុំ ដោយចិត្តសប្បុរសផង!
ឱអុលឡោះអើយ សូមប្រណីសន្ដោសយើងខ្ញុំ សូមប្រទានពរដល់យើងខ្ញុំ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង! - សម្រាក
នៅក្នុងទីសក្ការៈរបស់ទ្រង់ ឱអុលឡោះអើយ ទ្រង់គួរឲ្យស្ញែងខ្លាចណាស់ ទ្រង់ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់ប្រទានឲ្យប្រជារាស្ដ្រ របស់ទ្រង់មានកម្លាំង និងអំណាច សូមសរសើរតម្កើងទ្រង់!
ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។
នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួត ទ្រង់បានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹក ហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មក ជាពរលើកន្លែងនោះដែរ។
កូនចៅយូសុះអើយ ចូរស្វែងរកអុលឡោះតាអាឡា នោះអ្នករាល់គ្នានឹងមានជីវិត! ចូរប្រយ័ត្ន ក្រែងទ្រង់ឆាបឆេះអ្នករាល់គ្នា ហើយគ្មាននរណានៅបេតអែល អាចនឹងពន្លត់បានឡើយ។