បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
១ ពង្សាវតារក្សត្រ 18:31 - អាល់គីតាប គាត់យកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់យ៉ាកកូប។ គឺយ៉ាកកូបនេះហើយ ដែលអុលឡោះតាអាឡាមានបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រអែល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាយកថ្មដប់ពីរតាមចំនួនកុលសម្ពន័្ធពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់លោកយ៉ាកុប។ គឺលោកយ៉ាកុបនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រាអែល» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលីយ៉ាលោកយកថ្ម១២តាមចំនួនពូជអំបូរពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ |
បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថា យ៉ាកកូបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រអែលវិញ ដ្បិតអ្នកបានតស៊ូជាមួយអុលឡោះ និងជាមួយមនុស្ស ហើយអ្នកមានជ័យជំនះ»។
យ៉ាកកូបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះអ្នកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរយ៉ាកកូបនៅទីនោះទៅ។
គាត់បានសង់អាសនៈមួយនៅទីនោះ ដែលគាត់ដាក់ឈ្មោះថា «អុលឡោះជាម្ចាស់របស់អ៊ីស្រអែល»។
អុលឡោះមានបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកកូប តែគេនឹងលែងហៅអ្នកថាយ៉ាកកូបទៀតហើយ គឺអ្នកនឹងមានឈ្មោះថា អ៊ីស្រអែលវិញ»។ ដូច្នេះ អុលឡោះក៏ដាក់ឈ្មោះគាត់ថា អ៊ីស្រអែល។
រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចអុលឡោះតាអាឡា មិនប្រាកដជាប្រតិបត្តិតាមហ៊ូកុំ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមហ៊ូកុំ និងបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកកូនចៅយ៉ាកកូប ដែលទ្រង់ប្រទានឈ្មោះថាអ៊ីស្រអែល ។
ក្នុងឱកាសពិធីបុណ្យឆ្លងដំណាក់របស់អុលឡោះនេះ ពួកគេយកគោបាមួយរយក្បាល ចៀមឈ្មោលពីររយក្បាល និងកូនចៀមចំនួនបួនរយក្បាល មកធ្វើជាគូរបានរំដោះបាប សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។ គេក៏បានជូនពពែឈ្មោលដប់ពីរក្បាល តាមចំនួនកុលសម្ព័ន្ធរបស់ជនជាតិអ៊ីស្រអែលដែរ។
ម៉ូសាបានកត់ត្រាទុកនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា។ ស្អែកឡើង គាត់ក្រោកពីព្រលឹម គាត់សង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរបង្គោលដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រអែលទាំងដប់ពីរ។
អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រអែល ហើយជាពូជពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកនាមអុលឡោះតាអាឡាធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកម្ចាស់របស់ ជនជាតិអ៊ីស្រអែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវបែងចែកទឹកដីឲ្យកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រអែលដូចតទៅ: កូនចៅយូសុះទទួលពីរចំណែក។
អុលឡោះបានកសាងបងប្អូនឡើងជាសំណង់ ដោយមានក្រុមសាវ័ក និងណាពីជាគ្រឹះ និងមានអាល់ម៉ាហ្សៀសអ៊ីសាផ្ទាល់ជាថ្មដ៏សំខាន់។
ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារមានម៉ាឡាអ៊ីកាត់ដប់ពីរនាក់ និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែលដែរ។