ពេលអ្នកសម្រេចចិត្តធ្វើការអ្វីមួយ ការនោះនឹងកើតជារូបរាងឡើង ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
សុភាសិត 16:3 - អាល់គីតាប ចូរជូនកិច្ចការដែលអ្នកធ្វើទៅអុលឡោះតាអាឡា នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ ព្រះគម្ពីរខ្មែរសាកល ចូរផ្ទុកផ្ដាក់កិច្ចការរបស់អ្នកនឹងព្រះយេហូវ៉ាចុះ នោះគម្រោងរបស់អ្នកនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរថ្វាយកិច្ចការដែលអ្នកធ្វើទៅព្រះអម្ចាស់ នោះគម្រោងការរបស់អ្នកមុខជាបានសម្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯងនឹងបានសំរេច។ |
ពេលអ្នកសម្រេចចិត្តធ្វើការអ្វីមួយ ការនោះនឹងកើតជារូបរាងឡើង ផ្លូវដែលលោកដើរ តែងតែមានពន្លឺជានិច្ច។
ប្រសិនបើខ្ញុំមានទុក្ខដូចអ្នកវិញ ខ្ញុំនឹងស្រែកអង្វរអុលឡោះ ខ្ញុំលើកយករឿងហេតុរបស់ខ្ញុំ មកជម្រាបជូនទ្រង់។
ចូរផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតទ្រង់មិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។
ចូរនឹកដល់អុលឡោះតាអាឡាក្នុងគ្រប់កិច្ចការដែលកូនធ្វើ នោះទ្រង់នឹងត្រួសត្រាយផ្លូវរបស់កូន។
អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារ សម្រាប់ចិញ្ចឹមជីវិត ឬអំពីសម្លៀកបំពាក់ សម្រាប់បិទបាំងរូបកាយឡើយ
សូមកុំខ្វល់ខ្វាយនឹងអ្វីឡើយ ផ្ទុយទៅវិញ ក្នុងគ្រប់កាលៈទេសៈទាំងអស់ ត្រូវជម្រាបអុលឡោះឲ្យជ្រាបពីសំណូមពររបស់បងប្អូន ដោយទូរអា និងសូមអង្វរទាំងអរគុណទ្រង់ផង។
ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅទ្រង់ទៅ ដ្បិតទ្រង់យកចិត្តទុកដាក់នឹងបងប្អូន។