ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
សាការី 9:15 - អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ពួកគេបំផ្លាញ និងកិនកំទេចខ្មាំងសត្រូវដែល ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។ ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ ដូចស្រាទំពាំងបាយជូរ ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើគូរបាន ហូរពេញចាន នៅជ្រុងអាសនៈ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារនឹងការពារពួកគេ ពួកគេនឹងស៊ីបំផ្លាញ ហើយបង្ក្រាបដុំថ្មពីខ្សែដង្ហក់។ ពួកគេនឹងផឹក ហើយគ្រហឹម ហាក់ដូចជាស្រវឹងស្រា ក៏បានពេញដូចជាចាន និងដូចជាជ្រុងនៃអាសនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារនឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់ មក គេនឹងផឹក ហើយធ្វើសំឡេង ដូចជាផឹកស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ពួកគេបំផ្លាញ និងកិនកម្ទេចខ្មាំងសត្រូវដែល ប្រើដង្ហក់បាញ់គ្រាប់គ្រួសមកលើពួកគេ។ ពួកគេបង្ហូរឈាមសត្រូវឲ្យហូរ ដូចស្រាទំពាំងបាយជូរ ឬដូចឈាមសត្វដែលគេសម្លាប់ធ្វើយញ្ញបូជា ហូរពេញចាន នៅជ្រុងអាសនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់នឹងការពារគេ គេនឹងលេបបំបាត់ ហើយឈ្នះគ្រាប់ក្រួសដែលបាញ់មក គេនឹងផឹក ហើយធ្វើសូរសព្ទ ដូចជាសូរដែលកើតដោយសារស្រាទំពាំងបាយជូរ គេនឹងបានពេញដូចជាចាន គឺជាចាននៅជ្រុងអាសនា |
ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់ ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
ពេលនោះ អុលឡោះតាអាឡាក្រោកឡើង ដូចគេក្រោកពីដំណេក ឬដូចអ្នកចំបាំងដ៏ពូកែទើបនឹងស្វាងស្រាឡើងវិញ
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្តេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។
មាត់របស់អូនប្រៀបបាននឹងស្រាទំពាំងបាយជូរ យ៉ាងឆ្ងាញ់! មែនហើយ សូមឲ្យស្រាទំពាំងបាយជូរនេះ ហូរមកសម្រាប់ម្ចាស់ចិត្តអូន សូមឲ្យស្រាទំពាំងបាយជូរនេះ ស្រក់លើបបូរមាត់ដែលកំពុងតែលង់លក់។
យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់ដល់នាមយើង និងយល់ដល់ទត ជាអ្នកបម្រើរបស់យើង»។
អុលឡោះតាអាឡាមានបន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមកហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ!
គាត់យកឈាមនោះលាបលើស្នែងអាសនៈនៅចំពោះអុលឡោះតាអាឡាក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបាន ដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
អ៊ីមុាំយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលធ្វើជាគូរបានរំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈសម្រាប់ធ្វើគូរបានដុត រួចគាត់យកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។
គាត់យកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះអុលឡោះតាអាឡា ក្នុងជំរំជួបអុលឡោះតាអាឡា បន្ទាប់មក គាត់យកឈាមដែលនៅសល់ ទៅចាក់ត្រង់ជើងអាសនៈធ្វើគូរបានដែលស្ថិតនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកំទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសំរុកទៅលើខ្មាំង ដ្បិតអុលឡោះតាអាឡានៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។
អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែអុលឡោះតាអាឡា។
នៅថ្ងៃនោះ យើងធ្វើឲ្យពួកមេដឹកនាំរបស់ជនជាតិយូដាបានដូចជាគុកភ្លើងដ៏សន្ធោសន្ធៅ នៅកណ្ដាលព្រៃ ឬដូចភ្លើងចន្លុះឆេះកណ្ដាប់ស្រូវ។ ពួកគេនឹងកំទេចជាតិសាសន៍នានាដែលនៅជិតខាង។ រីឯប្រជាជននៅក្រុងយេរូសាឡឹម នឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនដដែល»។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងការពារប្រជាជន នៅក្រុងយេរូសាឡឹម។ នៅថ្ងៃនោះក្នុងចំណោមពួកគេ ប្រសិនបើមាននរណាទន់ខ្សោយ ទ្រង់នឹងធ្វើឲ្យគេមានកម្លាំងដូចស្តេចទត ហើយពូជពង្សរបស់ស្តេចទតនឹងគ្រប់គ្រងដោយយុត្តិធម៌ប្រៀបដូចអុលឡោះឬប្រៀបដូចជាម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា នៅមុខពួកគេ។
នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ កណ្ដឹងដែលគេពាក់ឲ្យសេះថា “ញែកជូនអុលឡោះតាអាឡា”។ រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង ដំណាក់របស់អុលឡោះតាអាឡា ក៏គេចាត់ទុកជាសក្ការៈ ដូចចានសម្រាប់ប្រោះឈាម ដែលស្ថិតនៅក្បែរអាសនៈដែរ។
អុលឡោះតាអាឡានឹងចេញមក ប្រហារប្រជាជាតិទាំងនោះ ដូចនៅថ្ងៃទ្រង់ធ្វើសឹកសង្គ្រាម និងថ្ងៃទ្រង់ប្រយុទ្ធនឹងគូសត្រូវ។
យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ ពួកគេនឹងក្លាយទៅជាឈ្លើយ នៃពួកទាសកររបស់ខ្លួន» ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
នៅគ្រានោះ ពួកគេនឹងមានសុភមង្គល ហើយសម្ផស្សដ៏ល្អបំផុត ស្រូវ និងស្រាទំពាំងបាយជូរថ្មី នឹងផ្តល់ឲ្យ យុវជនយុវនារីមានកម្លាំងកំហែងមាំមួន។
អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីអាល់ម៉ាហ្សៀសស្លាប់នៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាអំណាចរបស់អុលឡោះ
កុំស្រវឹងស្រាព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយរសអុលឡោះ។
ទតឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃពលទ័ពអ៊ីស្រអែលដែលឯងបានបំបាក់មុខ។