ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 1:1 - អាល់គីតាប

នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការបើកសម្ដែង​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះអង្គ ដើម្បី​បង្ហាញ​ហេតុការណ៍​ដែល​ត្រូវតែ​កើតឡើង​ក្នុងពេលឆាប់ៗ​ឲ្យ​បាវបម្រើ​របស់​ព្រះអង្គ​ឃើញ​។ ព្រះគ្រីស្ទ​បាន​បញ្ជាក់​សេចក្ដីទាំងនេះ ដោយ​បញ្ជូន​សេចក្ដីទាំងនេះ​ដល់​យ៉ូហាន​បាវបម្រើ​របស់​ព្រះអង្គ តាមរយៈ​ទូតសួគ៌​របស់​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

នេះ​ជា​ការ​បើក​សំដែង​របស់​ព្រះយេស៊ូ​គ្រិស្ត​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ដល់​ព្រះអង្គ​ ដើម្បី​បង្ហាញ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​ឲ្យ​ឃើញ​ហេតុការណ៍​ដែល​ត្រូវ​កើត​ឡើង​ឆាប់ៗ​នេះ។​ ព្រះយេស៊ូ​បាន​បង្ហាញ​ ដោយ​ចាត់​ទេវតា​របស់​ព្រះអង្គ​ទៅ​ឯ​លោក​យ៉ូហាន​ ជា​បាវបម្រើ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ការ​បើក​សម្តែង​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ​បាន​ប្រទាន​ដល់​ព្រះ‌អង្គ ដើម្បី​បង្ហាញ​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បាន​ឃើញ​ពី​អស់​ទាំង​ហេតុ‌ការណ៍ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន ទ្រង់​ក៏​បាន​សម្តែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​របស់​ព្រះ‌អង្គ​មក​ជួប​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រិស្ត​បាន​សម្តែង​ឲ្យ​ឃើញ គឺ​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ព្រះអង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវតា*​របស់​ព្រះអង្គ​ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះអង្គ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​សេចក្ដី ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ បាន​បើក​ឲ្យ​ឃើញ ជា​សេចក្ដី​ដែល​ព្រះ​បាន​ប្រទាន​មក​ទ្រង់ ដើម្បី​នឹង​បង្ហាញ​ដល់​ពួក​បាវ​បំរើ​ទ្រង់ ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មាន​មក ទ្រង់​ក៏​បាន​សំដែង​ឲ្យ​ឃើញ ដោយ​ចាត់​ទេវតា​ទ្រង់​មក​ឯ​យ៉ូហាន ជា​បាវ​បំរើ​ទ្រង់

សូមមើលជំពូក



វិវរណៈ 1:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​តែងតែ​សំដែង​ភក្ដី‌ភាព ចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​បង្រៀន​គេ​ឲ្យ​គោរព​សម្ពន្ធ‌មេត្រី របស់​ទ្រង់។


ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​មនុស្ស​ម្នាក់ បន្លឺ​ចេញ​ពី​ទន្លេ​អ៊ូឡៃ​មក​ថា៖ «ជីព្រ‌អេល​អើយ ចូរ​ពន្យល់​ប្រាប់​គាត់​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​ផង»។


ពេល​ខ្ញុំ​កំពុង​តែ​ទូរអា​នៅ​ឡើយ ស្រាប់​តែ​ម៉ាឡា‌អ៊ីកាត់​ជីព្រ‌អេល ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​សុបិន​និមិត្ត​ដ៏​អស្ចារ្យ កាល​ពី​មុន​នោះ ហោះ​ចូល​មក​ជិត​ខ្ញុំ​យ៉ាង​រហ័ស ចំ​ពេល​ជូន​ជំនូន​វេលា​ល្ងាច។


នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ទូរអា‌អង្វរ​អុលឡោះ ទ្រង់​ក៏​មាន​បន្ទូល ហើយ​ខ្ញុំ​នាំ​យក​មក​ជម្រាប​អ្នក ដ្បិត​ទ្រង់​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់។ សូម​ពិចារណា​បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ចុះ។


យ៉ាង​ណា‌មិញ ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ការ​អ្វី​មួយ ទ្រង់​តែង​សំដែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា‌និច្ច។


ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នេះ មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ទេ គឺ​អុលឡោះ​ជា​បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បង្គាប់​ខ្ញុំ​នូវ​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​និយាយ និង​ថ្លែង។


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


ដ្បិត​ខ្ញុំ​បាន​ប្រគល់​បន្ទូល​ដែល​អុលឡោះ​ប្រទាន​មក​ខ្ញុំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ខ្ញុំ​បាន​ចេញ​មក​ពី​អុលឡោះ​មែន ព្រម​ទាំង​ជឿ​ថា​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទៀត​ផង។


គាត់​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​គាត់​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ គ្មាន​នរណា​ទទួល​សក្ខី‌ភាព​របស់​គាត់​ទេ។


ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្ដែ បិតា​ខ្ញុំ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​សំដែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។


អុលឡោះ​មាន​អំណាច នឹង​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស តាម​តែ​អុលឡោះ​បាន​សំដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ទ្រង់​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ឯ‌ណោះ ដែល​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់។


អុលឡោះ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ អុលឡោះ​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់។


ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។


ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។


បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។


ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។


ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​បន្ទូល​របស់​អុលឡោះ​មែន»។


បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​បរិសុទ្ធ​ជា​ក្រុង​យេរូសា‌ឡឹម​ថ្មី ចុះ​ពី​សូរ៉កា គឺ​ចុះ​មក​ពី​អុលឡោះ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។


បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ម្នាក់​ក្នុង​ចំណោម​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ​ពីរ​ពេញ​ទៅ​ដោយ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ ចុង​ក្រោយ​បង្អស់​បាន​ចូល​មក ហើយ​ពោល​មក​កាន់​ខ្ញុំ​ថា៖ «សូម​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​កូន​ក្រមុំ ជា​ភរិយា​របស់​កូន​ចៀម»។


ម៉ាឡា‌អ៊ីកាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​អុលឡោះ និង​បល្ល័ង្ក​របស់​កូន​ចៀម។


យើង​អ៊ីសា យើង​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​យើង ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ក្នុងក្រុម‌ជំអះ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ទត យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។


ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​ប្រទាន​រស​របស់​ទ្រង់​ដល់​ពួក​ណាពី ទ្រង់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ឲ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ទ្រង់​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។


ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់


ក៏​ប៉ុន្ដែ ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ណាពី ដែល​ជា​បង​ប្អូន​របស់​អ្នក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​គីតាប​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ!»។


បន្ទាប់​មក ខ្ញុំ​ឃើញ​ទ្វារ​មួយ​បើក​ចំហ​នៅ​សូរ៉កា ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​កាល​ពី​មុន​ដូច​ស្នូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថាៈ «សូម​ឡើង​មក​នេះ! យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន នៅ​ពេល​ខាង​មុខ»។


កូន​ចៀម​នោះ បាន​មក​ទទួល​យក​ក្រាំង​ពី​ដៃ​ស្ដាំ​របស់​អុលឡោះ ដែល​នៅ​លើ​បល្ល័ង្ក។