គាត់ពោលថា៖ «អ្នកដែលអុលឡោះតាអាឡាប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនអ្នក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។
លោកុប្បត្តិ 37:11 - អាល់គីតាប បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ ព្រះគម្ពីរខ្មែរសាកល ពួកបងប្រុសរបស់គាត់ក៏ច្រណែនគាត់ ប៉ុន្តែឪពុករបស់គាត់បានរក្សារឿងនេះទុកក្នុងចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងៗក៏មានចិត្តច្រណែននឹងគាត់ តែឪពុករបស់គាត់បានទុករឿងនោះនៅក្នុងចិត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងៗមានចិត្តច្រណែននឹងយ៉ូសែបណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកបងៗក៏ច្រណែននឹងគាត់ តែឪពុកបានកំណត់រឿងនោះទុក។ |
គាត់ពោលថា៖ «អ្នកដែលអុលឡោះតាអាឡាប្រទានពរអើយ សូមអញ្ជើញមក ម្តេចឈរនៅខាងក្រៅដូច្នេះ? ខ្ញុំបានរៀបចំផ្ទះជូនអ្នក ហើយក៏បានរៀបចំកន្លែងមួយសម្រាប់អូដ្ឋដែរ»។
ពេលនោះ យូសុះនឹកឃើញសុបិនរបស់គាត់ស្តីអំពីបងៗគោរពគាត់។ គាត់និយាយទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។
នៅក្នុងជំរំ ពួកគេនាំគ្នាច្រណែននឹងម៉ូសា ហើយច្រណែននឹងហារូន ដែលជាអ្នកបម្រើដ៏វិសុទ្ធរបស់អុលឡោះតាអាឡា
ខ្ញុំយល់ឃើញថា ការនឿយហត់ដែលមនុស្សខំប្រឹងប្រែងធ្វើរហូតដល់មានជោគជ័យនោះ គឺមកពីការច្រណែនគ្នាប៉ុណ្ណោះ។ ត្រង់នេះក៏នៅតែឥតបានការ ដូចដេញចាប់ខ្យល់។
ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។
«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
លោកពីឡាតនិយាយដូច្នេះ មកពីលោកជ្រាបថា ពួកគេបញ្ជូនអ៊ីសាមកលោក ព្រោះគេមានចិត្ដច្រណែន។
លោកមានប្រសាសន៍ដូច្នេះ មកពីលោកដឹងថា ពួកអ៊ីមុាំបញ្ជូនអ៊ីសាមកលោក ព្រោះពួកគេមានចិត្ដច្រណែន។
រីឯនាងម៉ារីយំវិញ នាងចងចាំហេតុការណ៍ទាំងនេះទុកក្នុងចិត្ដ ព្រមទាំងត្រិះរិះពិចារណាថែមទៀតផង។
បន្ទាប់មក អ៊ីសាត្រឡប់ទៅភូមិណាសារ៉ែតជាមួយឪពុកម្តាយវិញ ហើយធ្វើតាមឱវាទរបស់គាត់ទាំងពីរនាក់។ ម្តាយរបស់អ៊ីសាចងចាំហេតុការណ៍ទាំងអស់នោះទុកក្នុងចិត្ដ។
កាលជនជាតិយូដាឃើញមហាជនដូច្នោះ គេមានចិត្ដច្រណែនជាខ្លាំង ក៏នាំគ្នានិយាយជំទាស់នឹងពាក្យដែលលោកប៉ូលមានប្រសាសន៍ ហើយថែមទាំងជេរប្រមាថលោកទៀតផង។
ពួកបុព្វបុរសមានចិត្ដច្រណែនឈ្នានីសនឹងយូសុះ ក៏លក់គាត់ឲ្យគេនាំយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអេស៊ីប។
ឈ្នានីសគ្នា ប្រមឹកស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀត ដែលស្រដៀងនឹងអំពើទាំងនេះដែរ។ ខ្ញុំសូមជម្រាបឲ្យបងប្អូនដឹងជាមុន ដូចខ្ញុំបាននិយាយរួចមកហើយថា អស់អ្នកដែលប្រព្រឹត្ដអំពើទាំងអស់នេះ ពុំអាចទទួលនគររបស់អុលឡោះទុកជាមត៌កបានឡើយ។
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
តើបងប្អូនស្មានថាសេចក្ដីដែលមានចែងទុកក្នុងគីតាបឥតបានការអ្វីទេឬ គឺថា អុលឡោះស្រឡាញ់រសរបស់ទ្រង់ដែលទ្រង់ប្រទាន ឲ្យមកនៅក្នុងបងប្អូនរហូតដល់ប្រច័ណ្ឌ។
ពាក្យទាំងនេះធ្វើឲ្យស្តេចសូលខឹងជាខ្លាំង គាត់នឹកថា៖ «គេសរសើរទតថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ទតនៅខ្វះតែរាជ្យប៉ុណ្ណោះ»។