គេលែងហៅអ្នកថា “អ៊ីប្រាំ” ទៀតហើយ តែអ្នកនឹងមានឈ្មោះថា “អ៊ីព្រហ៊ីម” វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។
លោកុប្បត្តិ 32:29 - អាល់គីតាប យ៉ាកកូបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះអ្នកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរយ៉ាកកូបនៅទីនោះទៅ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏សួរដែរថា៖ “សូមប្រាប់ឈ្មោះរបស់លោកផង”។ ប៉ុន្តែបុរសនោះតបថា៖ “ហេតុអ្វីបានជាអ្នកសួរឈ្មោះរបស់យើងដូច្នេះ?” រួចក៏ឲ្យពរយ៉ាកុបនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបក៏សួរអ្នកនោះដែរថា សូមលោកប្រាប់ឈ្មោះលោកឲ្យខ្ញុំដឹងផង តែអ្នកនោះតបមកវិញថា ហេតុអ្វីបានជាសួររកឈ្មោះអញ រួចក៏ឲ្យពរដល់គាត់នៅទីនោះ |
គេលែងហៅអ្នកថា “អ៊ីប្រាំ” ទៀតហើយ តែអ្នកនឹងមានឈ្មោះថា “អ៊ីព្រហ៊ីម” វិញ ដ្បិតយើងនឹងធ្វើឲ្យអ្នកបានទៅជាឪពុករបស់ប្រជាជាតិដ៏ច្រើន។
អុលឡោះមានបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកកូប តែគេនឹងលែងហៅអ្នកថាយ៉ាកកូបទៀតហើយ គឺអ្នកនឹងមានឈ្មោះថា អ៊ីស្រអែលវិញ»។ ដូច្នេះ អុលឡោះក៏ដាក់ឈ្មោះគាត់ថា អ៊ីស្រអែល។
ក្រោយពេលដែលយ៉ាកកូបត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ អុលឡោះបានមកឲ្យគាត់ឃើញសាជាថ្មី ហើយទ្រង់ប្រទានពរគាត់។
គាត់យកថ្មដប់ពីរដុំ តាមចំនួនកុលសម្ព័ន្ធកូនចៅរបស់យ៉ាកកូប។ គឺយ៉ាកកូបនេះហើយ ដែលអុលឡោះតាអាឡាមានបន្ទូលថា «អ្នកនឹងមានឈ្មោះថាអ៊ីស្រអែល»។
រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចអុលឡោះតាអាឡា មិនប្រាកដជាប្រតិបត្តិតាមហ៊ូកុំ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមហ៊ូកុំ និងបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកកូនចៅយ៉ាកកូប ដែលទ្រង់ប្រទានឈ្មោះថាអ៊ីស្រអែល ។
តើអ្នកអាចស្វែងយល់ជម្រៅពីបំណង របស់អុលឡោះ ឬស្គាល់លក្ខណៈដ៏ប្រសើរឥតខ្ចោះ នៃអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានឬទេ?
តើមាននរណាបានឡើងទៅសូរ៉កា រួចចុះមកវិញ? តើមាននរណាក្ដាប់ខ្យល់ក្នុងបាតដៃរបស់ខ្លួន? តើមាននរណាខ្ចប់ទឹកដាក់ក្នុងអាវរបស់ខ្លួន? តើមាននរណាបានកំរិតព្រំផែនដី? អ្នកនោះឈ្មោះអ្វី? កូនរបស់គាត់ឈ្មោះអ្វី? បើអ្នកដឹង សូមប្រាប់ខ្ញុំផង!
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកអុលឡោះតាអាឡាវិញ។ ទ្រង់បានធ្វើឲ្យពួកយើងរបួស ទ្រង់ក៏នឹងប្រោសពួកយើងឲ្យជាវិញ ទ្រង់បានប្រហារពួកយើង ទ្រង់ក៏នឹងរុំរបួសឲ្យពួកយើងដែរ។
ម៉ូសាបានចាត់អ្នកនាំសារ ពីកាដេសទៅជួបស្តេចស្រុកអេដុម ហើយប្រាប់ថា៖ «សូមស្តេចស្តាប់ពាក្យរបស់អ៊ីស្រអែល ជាបងប្អូនរបស់ស្តេច។ ស្តេចជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។
ម៉ាឡាអ៊ីកាត់តបវិញថា៖ «ខ្ញុំឈ្មោះជីព្រអេល ជាអ្នកបម្រើអុលឡោះ ទ្រង់បានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់អ្នក