Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:4 - អាល់គីតាប

4 តើ​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កំរិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 តើ​នរណា​បាន​ឡើងទៅ​ស្ថានសួគ៌ ហើយ​ចុះមក​? តើ​នរណា​បាន​ប្រមូល​ខ្យល់​ទុក​ក្នុង​ដៃ​របស់ខ្លួន​? តើ​នរណា​បាន​ខ្ចប់​ទឹក​ក្នុង​អាវ​? តើ​នរណា​បាន​តាំង​អស់ទាំង​ចុងបំផុត​នៃ​ផែនដី​ឡើង​? តើ​អ្នកនោះ​ឈ្មោះ​អ្វី​? តើ​កូន​របស់អ្នកនោះ​ឈ្មោះ​អ្វី​? អ្នក​ពិតជា​ដឹង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ? តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ? តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន? តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន? តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី? ហើយ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌អង្គ តើ​មាន​ព្រះ‌នាម​ជា​អ្វី? បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 តើ​មាន​នរណា​បាន​ឡើង​ទៅ​ស្ថាន​បរម‌សុខ រួច​ចុះ​មក​វិញ? តើ​មាន​នរណា​ក្ដាប់​ខ្យល់​ក្នុង​បាត​ដៃ​របស់​ខ្លួន? តើ​មាន​នរណា​ខ្ចប់​ទឹក​ដាក់​ក្នុង​អាវ​របស់​ខ្លួន? តើ​មាន​នរណា​បាន​កម្រិត​ព្រំ​ផែនដី? អ្នក​នោះ​ឈ្មោះ​អ្វី? កូន​របស់​គាត់​ឈ្មោះ​អ្វី? បើ​អ្នក​ដឹង សូម​ប្រាប់​ខ្ញុំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តើ​អ្នក​ណា​បាន​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ រួច​ត្រឡប់​ចុះ​មក​វិញ តើ​អ្នក​ណា​បាន​កើប​ប្រមូល​ខ្យល់​ក្តាប់​នៅ​ដៃ​អាវ តើ​អ្នក​ណា​បាន​ដក់​ក្របួច​អស់​ទាំង​ទឹក នៅ​ក្នុង​ថ្នក់​អាវ​របស់​ខ្លួន តើ​អ្នក​ណា​បាន​ប្រតិ‌ស្ឋាន​ចុង​ផែនដី​ទាំង​ប៉ុន្មាន តើ​ព្រះ‌អង្គ​នោះ​មាន​ព្រះ‌នាម​ជា​អ្វី ហើយ​ព្រះ‌រាជ​បុត្រា​របស់​ទ្រង់​តើ​មាន​ព្រះ‌នាម​ជា​អ្វី បើ​ឯង​ដឹង ចូរ​ប្រាប់​មក។

សូមមើលជំពូក ចម្លង




សុភា‌សិត 30:4
31 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​អ្នក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​ឲ្យ​ពរ​យ៉ាកកូប​នៅ​ទី​នោះ​ទៅ។


តើ​អ្នក​អាច​ស្វែង​យល់​ជម្រៅ​ពី​បំណង របស់​អុលឡោះ ឬ​ស្គាល់​លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ នៃ​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត​បាន​ឬ​ទេ?


លក្ខណៈ​ដ៏​ប្រសើរ​ឥត​ខ្ចោះ​នេះ ខ្ពស់​លើស​ផ្ទៃ​មេឃ ហើយ​ជ្រៅ​ជាង​ស្ថាន​មនុស្ស​ស្លាប់​ទៅ​ទៀត ដែល​អ្នក​មិន​អាច​ធ្វើ ឬ​យល់​បាន​ឡើយ។


ទ្រង់​បង្ខាំង​ទឹក​ទុក​នៅ​ក្នុង​ពពក តែ​ពពក​មិន​ធ្លាយ ដោយ‌សារ​ទម្ងន់​ទឹក​ឡើយ។


ទ្រង់​នាំ​ពពក​ចេញ​ពី​ជើង​មេឃ ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ ដើម្បី​ឲ្យ​ភ្លៀង​ធ្លាក់ ហើយ​ទ្រង់​ក៏​បាន​បញ្ចេញ​ខ្យល់ ឲ្យ​បក់​បោក​មក​ដែរ។


ខ្ញុំ​នឹង​ប្រកាស​ហ៊ូកុំ​របស់​អុលឡោះ‌តាអាឡា ទ្រង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នក​ជា​បុត្រា​របស់​យើង គឺ​យើង​ទៅ​ជា​បិតា​អ្នក​នៅ​ថ្ងៃ​នេះ​ ។


មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​តាម​ស្រុក ដាច់​ស្រយាល​នៃ​ផែនដី នឹង​នឹក​ឃើញ​អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​បែរ​ចិត្ត​មក​រក​ទ្រង់ ប្រជា‌ជាតិ​ទាំង​មូល​ នឹង​នាំ​គ្នា​ក្រាប ថ្វាយ‌បង្គំ​ទ្រង់


គឺ​ទ្រង់​ហើយ​ដែល​បាន​ចាក់​គ្រឹះ​ផែនដី ពី​លើ​សមុទ្រ ហើយ​ធ្វើ​ឲ្យ​វា​ស្ថិត​នៅ​យ៉ាង​រឹង‌ប៉ឹង ពី​លើ​ទន្លេ​នានា។


ទ្រង់​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ទ្រង់​បាន​ទទួល​ជំនូន​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ទ្រង់ ក៏​ទ្រង់​ទទួល​ពី​គេ​ដែរ​ ហើយ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៅ​ទី​នោះ។


ទ្រង់​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។


យើង​បាន​បង្ហាញ​ឲ្យ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប​ស្គាល់​យើង ក្នុង​ឋានៈ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត។ ប៉ុន្តែ យើង​មិន​បាន​ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា យើង​មាន​ឈ្មោះ អុលឡោះ‌តាអាឡា​ទេ។


អុលឡោះ‌តាអាឡា​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​បាន​សូន​ផែនដី ទ្រង់​បាន​ពង្រឹង​ផែនដី​ឲ្យ​រឹង‌មាំ ទ្រង់​មិន​បាន​បង្កើត​ផែនដី​មក ដើម្បី​ឲ្យ​នៅ​ទទេ​ឡើយ គឺ​ទ្រង់​បាន​បង្កើត​ផែនដី ឲ្យ​សត្វ​លោក​ស្នាក់​អាស្រ័យ​នៅ។ ទ្រង់​មាន​បន្ទូល​ថា: “គឺ​យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ឯ​ណា​ទៀត​ទេ។


គេ​ចាប់​គាត់​ទាំង​បង្ខំ​យក​ទៅ​កាត់​ទោស ហើយ​នាំ​ទៅ​សម្លាប់ គ្មាន​នរណា​អាច​តំណាល​អំពី​ពូជ‌ពង្ស របស់ គាត់​បាន​ទេ។ ព្រោះ​គេ​បាន​ដក​ជីវិត​របស់​គាត់​ចេញ​ពី​ចំណោម​មនុស្ស ដែល​រស់​នៅ​លើ​ផែនដី​នេះ គាត់​ត្រូវ​គេ​វាយ​រហូត​ដល់​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​បាប​នៃ​ប្រជា‌ជន​របស់​យើង។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


នៅ​រជ្ជកាល​របស់​ស្តេច​នោះ ជន‌ជាតិ​យូដា​នឹង​ទទួល​ការ​សង្គ្រោះ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​រស់​យ៉ាង​សុខ‌សាន្ត។ គេ​ជូន​នាម​ស្តេច​នោះ​ថា “អុលឡោះ‌តាអាឡា​ជា​សេចក្ដី​សុចរិត​របស់​យើង”»។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​បុត្រា​ក្រៅ​ពី​អុលឡោះ​ជា​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ជា​បិតា​ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត​សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។


ចំពោះ​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ​វិញ មាន​ចែង​ថា «អ្នក​មិន​ត្រូវ​សួរ​ក្នុង​ចិត្ដ​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​សូរ៉កា?» គឺ​ថា ដើម្បី​នឹង​នាំ​អាល់ម៉ា‌ហ្សៀស​ចុះ​មក


ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ហ៊ូកុំ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​នាម​ដ៏​រុង‌រឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទេ


បទ​បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្តាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ យក​បទ​បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។


គាត់​មាន​ភ្នែក​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន នៅ​លើ​ក្បាល​ផង។ នៅ​លើ​រូប‌កាយ​គាត់​មាន​សរសេរ​ឈ្មោះ​មួយ ក្រៅ​ពី​គាត់ គ្មាន​នរណា​ស្គាល់​ឈ្មោះ​នោះ​ឡើយ


ម៉ាឡា‌អ៊ីកាត់​នៃ​អុលឡោះ‌តាអាឡា​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ស្គាល់​ឈ្មោះ​យើង​ដូច្នេះ? ឈ្មោះ​នេះ​ប្លែក​អស្ចារ្យ​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម