ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 32:28 - អាល់គីតាប

បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា យ៉ាកកូប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រ‌អែល​វិញ ដ្បិត​អ្នក​បាន​តស៊ូ​ជា​មួយ​អុលឡោះ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ​ជំនះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​បុរស​នោះ​ពោល​ថា៖ «ឈ្មោះ​របស់​អ្នក​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល វិញ ដ្បិត​អ្នក​បានត​យុទ្ធ​ជា‌មួយ​ព្រះ និង​មនុស្ស ហើយ​ក៏​បាន​ឈ្នះ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រា‌អែល​វិញ ដ្បិត​អ្នក​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ‌ជម្នះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រាអែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​នឹង​មនុស្ស ក៏​បាន​ឈ្នះ​ផង

សូមមើលជំពូក



លោកុ‌ប្បត្តិ 32:28
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ទៀត​ថា៖ «រីឯ​សារ៉ាយ ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា “សារ៉ាយ” ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា “សារ៉ា” វិញ។


គេ​លែង​ហៅ​អ្នក​ថា “អ៊ីប្រាំ” ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា “អ៊ីព្រហ៊ីម” វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។


យ៉ាកកូប​តប​វិញ​ថា៖ «សូម​លក់​សិទ្ធិ​ជា​កូន​ច្បង​មក​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​នេះ​សិន​មក»។


ក៏​ប៉ុន្តែ អុលឡោះ​មក​ឲ្យ​ឡាបាន់ ជា​ជន‌ជាតិ​អើរ៉ាម ឃើញ​ក្នុង​សុបិន​នៅ​ពេល​យប់ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី»។


យ៉ាកកូប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​គាត់ រហូត​ដល់​ភ្លឺ។


បុរស​នោះ​សួរ​គាត់​ថា៖ «អ្នក​ឈ្មោះ​អី?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកកូប»។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។


អេសាវ​រត់​មក​ជួប​គាត់ រួច​ឱប​គាត់​ទៀត​ផង។ គាត់​អោប​ក​គាត់ ថើប​គាត់ ហើយ​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​យំ។


អុលឡោះ​មាន​បន្ទូល​ថា៖ «អ្នក​ឈ្មោះ​យ៉ាកកូប តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកកូប​ទៀត​ហើយ គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា អ៊ីស្រ‌អែល​វិញ»។ ដូច្នេះ អុលឡោះ​ក៏​ដាក់​ឈ្មោះ​គាត់​ថា អ៊ីស្រ‌អែល។


អុលឡោះ​ចាត់​ណាពី​ណាថាន​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត ហើយ​ឲ្យ​នាម​កូន​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់អុលឡោះ‌តាអាឡា»។


គាត់​យក​ថ្ម​ដប់‌ពីរ​ដុំ តាម​ចំនួន​កុល‌សម្ព័ន្ធ​កូន​ចៅ​របស់​យ៉ាកកូប។ គឺ​យ៉ាកកូប​នេះ​ហើយ ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល»។


រហូត​ដល់​សព្វ​ថ្ងៃ ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​តាម​ទម្លាប់​ដើម​ដដែល ពួក​គេ​មិន​ប្រាកដ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា មិន​ប្រាកដ​ជា​ប្រតិ‌បត្តិ​តាម​ហ៊ូកុំ និង​វិន័យ​របស់​ខ្លួន ហើយ​ក៏​មិន​ប្រាកដ​ជា​កាន់​តាម​ហ៊ូកុំ និង​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​កូន​ចៅ​យ៉ាកកូប ដែល​ទ្រង់​ប្រទាន​ឈ្មោះ​ថា​អ៊ីស្រ‌អែល ។


អ៊ីព្រហ៊ីម​ជា​ឪពុក​របស់​អ៊ីសា‌ហាក់ ហើយ​កូន​របស់​អ៊ីសា‌ហាក់ គឺ អេសាវ និង​អ៊ីស្រ‌អែល។


កាល​ណាអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​កិរិយា​មារយាទ​របស់​អ្នក​ណា​ម្នាក់ សូម្បី​តែ​ខ្មាំង​សត្រូវ​របស់​គេ​ក៏​ទ្រង់​ផ្សះ‌ផ្សា​ឲ្យ​ជា​នា​គ្នា​វិញ​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ជា​កូន​ចៅ របស់​យ៉ាកកូប​អើយ ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត និង​សូន​អ្នក ទ្រង់​មាន​បន្ទូល​ថា៖ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក យើង​ក៏​បាន​ហៅ​អ្នក​ចំ​ឈ្មោះ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។


ប្រជា‌ជន​ដែល​យើង​បាន​ជ្រើស​រើស នឹង​យក​ឈ្មោះ​អ្នក​រាល់​គ្នា​សម្រាប់​ដាក់​បណ្ដាសា ថា “សូមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​អ្នក​ស្លាប់ ដូច​ជន​នេះ ឬ​ជន​នោះ”។ រីឯ​អ្នក​បម្រើ​របស់​យើង​វិញ គេ​នឹង​ជូន​ពរ​គ្នា ដោយ​ប្រើ​នាម​ថ្មី។


នេះ​ហើយ​ជា​ឈ្មោះ​របស់​អស់​អ្នក​ដែល​ម៉ូសា​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក។ ម៉ូសា​បាន​ដាក់​ឈ្មោះ​លោក​ហូសេ ជា​កូន​របស់​លោក​នូន​ថា​យ៉ូស្វេ។


គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ជួប​អ៊ីសា។ អ៊ីសា​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​របស់​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”(ពាក្យ “កេផាស” នេះ ប្រែ​ថា ពេត្រុស)»។


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ​លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។


ស្តេច​សូល​និយាយ​ទៅ​កាន់​ទត​ថា៖ «ទត​កូន​អើយ សូម​អុលឡោះ​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សម្រេច​ពុំ​ខាន!»។ ទត​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ស្តេច​សូល ក៏​វិល​ទៅ​កាន់​‌ម៉ាស្ទិទ​វិញ​ដែរ។