ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
លូកា 2:26 - អាល់គីតាប ហើយសំដែងឲ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញអាល់ម៉ាហ្សៀស ដែលអុលឡោះជាអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះគម្ពីរខ្មែរសាកល ម្យ៉ាងទៀត លោកបានទទួលការបើកសម្ដែងពីព្រះវិញ្ញាណដ៏វិសុទ្ធហើយថា លោកមិនជួបសេចក្ដីស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ Khmer Christian Bible ព្រះវិញ្ញាណបរិសុទ្ធបានបើកសំដែងឲ្យគាត់ដឹងថា គាត់នឹងមិនជួបសេចក្ដីស្លាប់ឡើយ មុនពេលបានឃើញព្រះគ្រិស្ដរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយសម្តែងឲ្យគាត់ដឹងថាគាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញព្រះគ្រិស្ត* ដែលព្រះអម្ចាស់ចាត់ឲ្យមកទេនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ |
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
«គឺយើងនេះហើយ ដែលបានតែងតាំងស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏វិសុទ្ធរបស់យើង!»។
អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។
រសរបស់អុលឡោះតាអាឡាជាម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតអុលឡោះតាអាឡាបានចាក់ប្រេងតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់អ្នកដែលត្រូវគេជិះជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំឃាំងថា ពួកគេនឹងមានសេរីភាព
យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។
បន្ទាប់មក គេវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដ្បិតអុលឡោះមានបន្ទូលប្រាប់គេ ក្នុងសុបិននិមិត្ដមិនឲ្យវិលទៅជួបស្តេចហេរ៉ូដវិញឡើយ។
«ឱអុលឡោះជាចៅហ្វាយអើយ! ឥឡូវនេះ ទ្រង់បានសម្រេចតាម បន្ទូលសន្យារបស់ទ្រង់ហើយ។ ដូច្នេះ សូមឲ្យខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ លាចាកលោកនេះទៅ ដោយសុខសាន្ដផងចុះ
ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់ គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញនគររបស់អុលឡោះ»។
គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
«សុំមកមើលបុរសម្នាក់ លោកមានប្រសាសន៍ប្រាប់ខ្ញុំ នូវអំពើទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្ដ។ លោកនោះជាអាល់ម៉ាហ្សៀសហើយមើលទៅ!»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
បងប្អូនបានជ្រាបថា អុលឡោះបានចាក់រសអុលឡោះដ៏វិសុទ្ធ និងអំណាច តែងតាំងអ៊ីសា ជាអ្នកភូមិណាសារ៉ែត។ បងប្អូនក៏ជ្រាបដែរថា អ៊ីសាបានដើរពីកន្លែងមួយទៅកន្លែងមួយ ទាំងប្រព្រឹត្ដអំពើល្អ និងប្រោសអស់អ្នកដែលត្រូវអ៊ីព្លេសសង្កត់សង្កិនឲ្យបានជា ដ្បិតអុលឡោះនៅជាមួយអ៊ីសា។
គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
ដោយសារជំនឿហេណុកត្រូវអុលឡោះលើកឡើងទៅសូរ៉កា រួចផុតពីសេចក្ដី ស្លាប់ ហើយគ្មាននរណារកគាត់ឃើញទៀតឡើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។ មុនពេលទ្រង់លើកគាត់ឡើងទៅនោះគាត់បានទទួលសក្ខីភាពថា អុលឡោះពេញចិត្តនឹងគាត់។