Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:51 - អាល់គីតាប

51 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

51 ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកណា​កាន់តាម​ពាក្យ​របស់ខ្ញុំ អ្នកនោះ​មិន​ឃើញ​សេចក្ដីស្លាប់​សោះឡើយ គឺ​ជារៀងរហូត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

51 ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​នឹង​មិន​ជួប​សេចក្ដី​ស្លាប់​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

51 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

51 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

51 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​មិន​ត្រូវ​ឃើញ​សេចក្ដី​ស្លាប់ នៅ​អស់‌កល្ប​រៀង​ទៅ

សូមមើលជំពូក ចម្លង




យ៉ូហាន 8:51
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពុំ​ដែល​មាន​នរណា​អាច​រស់​រហូត ឥត​ស្គាល់​សេចក្ដី​ស្លាប់​នោះ​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​នរណា អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន គេច​ផុត​ពី​មច្ចុរាជ​បាន​ដែរ! - សម្រាក


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រា​មនុស្ស​មក​គ្រង​នគរ»។


ហើយ​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​អាល់‌ម៉ាហ្សៀស ដែល​អុលឡោះ‌ជាអម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្ដិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។


ខ្ញុំ​បាន​សំដែង​នាម​របស់​ទ្រង់​ឲ្យ​អស់​អ្នក ដែល​ទ្រង់​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ខ្ញុំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់ ទ្រង់​ប្រទាន​គេ​មក​ឲ្យ​ខ្ញុំ ហើយ​គេ​បាន​ប្រតិ‌បត្ដិ​តាម​បន្ទូល​របស់​ទ្រង់។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


រីឯ​អាហារ​ដែល​ចុះ​មក​ពី​សូរ៉កា មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ​អ្នក​នោះ​មិន​ស្លាប់​ឡើយ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។


ជន‌ជាតិ​យូដា​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា​អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​មែន។ អ៊ីព្រហ៊ីម និង​ពួក​ណាពី​បាន​ស្លាប់​ទៅ​ហើយ រីឯ​អ្នក​វិញ អ្នក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។


អ្នក​រាល់​គ្នា​មិន​ស្គាល់​អុលឡោះ​ទេ រីឯ​ខ្ញុំ ខ្ញុំ​ស្គាល់​អុលឡោះ ប្រសិន​បើ​ខ្ញុំ​ថា ខ្ញុំ​មិន​ស្គាល់​អុលឡោះ​ទេ ខ្ញុំ​មុខ​ជា​និយាយ​កុហក​ដូច​អ្នក​រាល់​គ្នា​ដែរ។ ប៉ុន្ដែ ខ្ញុំ​ស្គាល់​អុលឡោះ ហើយ​កាន់​តាម​បន្ទូល​របស់​ទ្រង់​ថែម​ទៀត​ផង។


ដោយ‌សារ​ជំនឿ​ហេណុក​ត្រូវ​អុលឡោះ​លើក​ឡើង​ទៅ​សូរ៉កា រួច​ផុត​ពី​សេចក្ដី ស្លាប់ ហើយ​គ្មាន​នរណា​រក​គាត់​ឃើញ​ទៀត​ឡើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។ មុន​ពេល​ទ្រង់​លើក​គាត់​ឡើង​ទៅ​នោះ​គាត់​បាន​ទទួល​សក្ខី‌ភាព​ថា អុលឡោះ​ពេញ​ចិត្ត​នឹង​គាត់។


តែ​យើង​ឃើញ​ថា អ៊ីសា​ដែល​មាន​ឋានៈ​ទាប​ជាង​ពួក​ម៉ាឡា‌អ៊ីកាត់​មួយ​រយៈ ព្រោះ​គាត់​បាន​រង‌ទុក្ខ និង​ស្លាប់​នោះ ឥឡូវ​នេះ គាត់​ទទួល​សិរី‌រុង‌រឿង និង​កិត្ដិ‌នាម​ទុក​ជា​មកុដ​រាជ្យ។ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ អាល់ម៉ា‌ហ្សៀស​បាន​ស្លាប់​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម