យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
លូកា 2:11 - អាល់គីតាប យប់នេះ នៅក្នុងភូមិកំណើតរបស់ទត អ្នកសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺអាល់ម៉ាហ្សៀសជាអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ថ្ងៃនេះ ព្រះសង្គ្រោះដែលជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានប្រសូតដល់អ្នករាល់គ្នា នៅទីក្រុងរបស់ដាវីឌហើយ។ Khmer Christian Bible ដ្បិតថ្ងៃនេះ ព្រះអង្គសង្គ្រោះមួយអង្គដែលជាព្រះគ្រិស្ដដ៏ជាព្រះអម្ចាស់បានប្រសូតមកឯអ្នករាល់គ្នានៅក្នុងក្រុងរបស់ស្ដេចដាវីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យប់នេះ នៅក្នុងភូមិកំណើតរបស់ព្រះបាទដាវីឌ ព្រះសង្គ្រោះរបស់អ្នករាល់គ្នាប្រសូតហើយ គឺព្រះគ្រិស្តជាអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ |
យើងនឹងធ្វើឲ្យឯង និងស្ត្រី ព្រមទាំងពូជឯង និងពូជស្ត្រី ក្លាយទៅជាសត្រូវនឹងគ្នា ពូជនាងនឹងជាន់ក្បាលរបស់ឯង ហើយឯងនឹងចឹកកែងជើងពូជនាង»។
អំណាចនឹងមិនចាកចេញពីយូដាឡើយ ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច ដែលជាម្ចាស់នៃអំណាចនេះមកដល់ ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងអុលឡោះតាអាឡា ព្រមទាំងប្រឆាំងនឹងអាល់ម៉ាហ្សៀសរបស់ទ្រង់ ដោយពោលថា៖
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
យ៉ាកកូបបង្កើតយូសុះ ជាស្វាមីរបស់សាទីម៉ារីយំ ដែលបង្កើតណាពីអ៊ីសា ហៅថា អាល់ម៉ាហ្សៀស។
នាងនឹងសំរាលបានកូនមួយ ហើយអ្នកត្រូវដាក់ឈ្មោះថា “អ៊ីសា” ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ដ្រគាត់ ឲ្យរួចពីបាបរបស់គេ»។
លោកស៊ីម៉ូនពេត្រុសជម្រាបអ៊ីសាថា៖ «លោកជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះដ៏នៅអស់កល្បជានិច្ច»។
តើខ្ញុំនេះមានឋានៈអ្វី បានជាម្តាយអម្ចាស់របស់ខ្ញុំ មកសួរសុខទុក្ខខ្ញុំដូច្នេះ?។
ទ្រង់បានប្រទានអ្នកសង្គ្រោះ ដ៏មានអំណាចម្នាក់ពីក្នុងចំណោម ញាតិវង្សរបស់ទត ជាអ្នកបម្រើទ្រង់មកឲ្យយើង។
ហើយសំដែងឲ្យគាត់ដឹងថា គាត់មិនត្រូវស្លាប់ ដរាបណាមិនទាន់បានឃើញអាល់ម៉ាហ្សៀស ដែលអុលឡោះជាអម្ចាស់ចាត់ឲ្យមកទេនោះ។
រីឯយូសុះក៏ចេញដំណើរពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឆ្ពោះទៅភូមិបេថ្លេហិម ក្នុងស្រុកយូដា ជាភូមិកំណើតរបស់ទត ព្រោះគាត់ជាញាតិវង្សនឹងទត។
គាត់ទៅជួបលោកស៊ីម៉ូន ជាបងមុនគេប្រាប់ថា៖ «យើងបានរកអាល់ម៉ាហ្សៀសឃើញហើយ!» (ពាក្យ“អាល់ម៉ាហ្សៀស”នេះ ប្រែថា“អ្នកដែលអុលឡោះតែងតាំង”)។
លោកភីលីពទៅជួបលោកណាថាណែល ប្រាប់គាត់ថា៖ «អ្នកដែលម៉ូសាបានចារទុកក្នុងគីតាបហ៊ូកុំ ហើយគីតាបណាពីក៏មានចែងទុកដែរនោះ ឥឡូវនេះយើងបានជួបហើយ គាត់មានឈ្មោះថា អ៊ីសាជាអ្នកភូមិណាសារ៉ែតជាកូនរបស់យូសុះ»។
នាងម៉ាថាជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំជឿថា អ្នកពិតជាអាល់ម៉ាហ្សៀស ជាបុត្រារបស់អុលឡោះ ហើយពិតជាអ្នកដែលត្រូវមកក្នុងពិភពលោកនេះមែន!»។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
ស្ដ្រីនោះជម្រាបអ៊ីសាថា៖ «នាងខ្ញុំដឹងហើយថា អ្នកដែលអុលឡោះតែងតាំងហៅអាល់ម៉ាហ្សៀសនឹងមក។ កាលណាគាត់មកដល់ គាត់នឹងប្រទានឲ្យយើងដឹងសព្វគ្រប់ទាំងអស់»។
ពួកគេនិយាយទៅកាន់ស្ដ្រីនោះថា៖ «ឥឡូវនេះ យើងជឿមិនមែនត្រឹមតែឮពាក្យនាងប៉ុណ្ណោះទេ គឺមកពីយើងបានឮអ៊ីសាមានប្រសាសន៍ផ្ទាល់នឹងត្រចៀកថែមទៀតផង ហើយយើងដឹងថាអ៊ីសាពិតជាអ្នកសង្រ្គោះរបស់មនុស្សលោកមែន»។
អ្នកខ្លះទៀតពោលថា៖ «លោកនេះជាអាល់ម៉ាហ្សៀស»។ ប៉ុន្ដែ មានអ្នកផ្សេងទៀតពោលជំទាស់ថា៖ «អាល់ម៉ាហ្សៀសមិនមែនមកពីស្រុកកាលីឡេទេ
អុលឡោះបានប្រទានបន្ទូលមកឲ្យជនជាតិអ៊ីស្រអែល ដោយនាំដំណឹងល្អមកប្រាប់គេ អំពីសេចក្ដីសុខសាន្ដ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស គឺអ៊ីសានេះហើយ ដែលជាអម្ចាស់លើមនុស្សទាំងអស់។
ក្នុងពូជពង្សរបស់ទតនេះហើយ ដែលអុលឡោះប្រទានឲ្យអ៊ីសាកើតមក និងធ្វើជាអ្នកសង្រ្គោះរបស់ជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលសន្យារបស់អុលឡោះ។
គាត់បរិយាយពន្យល់ប្រាប់គេថា អាល់ម៉ាហ្សៀសត្រូវតែរងទុក្ខវេទនា និងរស់ឡើងវិញ។ គាត់មានប្រសាសន៍ថា៖ «អាល់ម៉ាហ្សៀស គឺអ៊ីសាដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។
ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រអែលទាំងមូលដឹងជាក់ច្បាស់ថា អ៊ីសានេះ ដែលបងប្អូនបានឆ្កាង អុលឡោះបានតែងតាំងគាត់ឡើងជាអម្ចាស់ និងជាអាល់ម៉ាហ្សៀសហើយ»។
អុលឡោះបានលើកអ៊ីសាឡើង ដោយអំណាចរបស់ទ្រង់ ហើយតែងតាំងអ៊ីសាជាអ្នកសង្រ្គោះ និងជាអម្ចាស់ និងជាអ្នកសង្រ្គោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រអែលកែប្រែចិត្ដគំនិត ហើយអុលឡោះលើកលែងទោសឲ្យរួចពីបាប។
មនុស្សទីមួយ កើតចេញពីដីមក មានលក្ខណៈជាដី។ រីឯមនុស្សទីពីរវិញកើតមកពីសូរ៉កា។
និងឲ្យមនុស្សគ្រប់ភាសា ប្រកាសឡើងថា អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ដើម្បីលើកតម្កើងសិរីរុងរឿងអុលឡោះ ជាបិតា។
គឺខ្ញុំចាត់ទុកអ្វីៗទាំងអស់ដូចជាឥតបានការ ព្រោះតែបានស្គាល់អាល់ម៉ាហ្សៀសអ៊ីសាជាអម្ចាស់របស់ខ្ញុំ ដែលជាការមួយដ៏ប្រសើរវិសេសវិសាលបំផុត។ ព្រោះតែគាត់ ខ្ញុំសុខចិត្ដខាតបង់អ្វីៗទាំងអស់ ហើយខ្ញុំចាត់ទុកអ្វីៗទាំងអស់នេះដូចជាសំរាមឲ្យតែខ្ញុំបានអាល់ម៉ាហ្សៀស
ដូច្នេះ បើបងប្អូនបានទទួលអាល់ម៉ាហ្សៀសអ៊ីសាទុកជាអម្ចាស់យ៉ាងណាហើយ ចូររស់នៅរួមជាមួយគាត់យ៉ាងនោះតទៅទៀតទៅ។
រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា អុលឡោះជាបិតាបានចាត់បុត្រានៃទ្រង់ឲ្យមកសង្គ្រោះមនុស្សលោក។
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។