រសរបស់អុលឡោះតាអាឡា នឹងសណ្ឋិតនៅបុត្រានោះ គឺជារសដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ រសដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច រសដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចអុលឡោះតាអាឡា
យ៉ូហាន 16:13 - អាល់គីតាប កាលណារសអុលឡោះជារសនៃសេចក្ដីពិតមកដល់ ទ្រង់នឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលរសអុលឡោះថ្លែង មិនចេញមកពីរសអុលឡោះផ្ទាល់ទេ គឺទ្រង់ថ្លែងតែសេចក្ដីណាដែលទ្រង់ឮ ព្រមទាំងថ្លែងឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។ Khmer Christian Bible នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក |
រសរបស់អុលឡោះតាអាឡា នឹងសណ្ឋិតនៅបុត្រានោះ គឺជារសដែលផ្ដល់ប្រាជ្ញា ឲ្យចេះពិចារណាដឹងខុសត្រូវ រសដែលផ្ដល់ការឈ្លាសវៃ និងចិត្តអង់អាច រសដែលបំភ្លឺឲ្យស្គាល់ និងគោរពកោតខ្លាចអុលឡោះតាអាឡា
អុលឡោះមានបន្ទូលថា: ក្រោយមកទៀត យើងនឹងចាក់បង្ហូររសរបស់យើង មកលើមនុស្សលោកទាំងអស់។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងបន្ទូលយើង ពួកចាស់ទុំរបស់អ្នករាល់គ្នានឹងយល់សុបិននិមិត្ត ហើយពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ។
ពាក្យដែលខ្ញុំបាននិយាយនេះ មិនមែនចេញមកពីខ្ញុំទេ គឺអុលឡោះជាបិតាដែលបានចាត់ខ្ញុំឲ្យមក ទ្រង់បង្គាប់ខ្ញុំនូវសេចក្ដីដែលខ្ញុំត្រូវនិយាយ និងថ្លែង។
អ្នកនោះជារសអុលឡោះដែលសំដែងសេចក្ដីពិត។ មនុស្សលោកពុំអាចទទួលរសអុលឡោះបានទេ ព្រោះគេមើលរសអុលឡោះមិនឃើញ ហើយក៏មិនស្គាល់រសអុលឡោះផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់រសអុលឡោះព្រោះរសអុលឡោះស្ថិតនៅជាប់នឹងអ្នករាល់គ្នា ហើយរសអុលឡោះនឹងនៅក្នុងអ្នករាល់គ្នា។
ប៉ុន្ដែ ម្ចាស់ដ៏ជួយការពារ គឺរសអុលឡោះដ៏វិសុទ្ធដែលអុលឡោះជាបិតាចាត់ឲ្យមកក្នុងនាមខ្ញុំនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ព្រមទាំងរំលឹកអ្វីៗដែលខ្ញុំបានប្រាប់អ្នករាល់គ្នាផង។
អ៊ីសាឆ្លើយទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់អុលឡោះជាបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
រីឯម្ចាស់ដ៏ជួយការពារ ដែលខ្ញុំនឹងចាត់ពីអុលឡោះជាបិតាឲ្យមករកអ្នករាល់គ្នា គឺជារសអុលឡោះដែលសំដែងសេចក្ដីពិតចេញពីអុលឡោះមក។ កាលណារសអុលឡោះមកដល់ ទ្រង់នឹងធ្វើជាបន្ទាល់អំពីខ្ញុំ
ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។
គាត់ធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីៗទាំងអស់ ដែលគាត់បានឃើញ និងបានឮ ប៉ុន្ដែ គ្មាននរណាទទួលសក្ខីភាពរបស់គាត់ទេ។
ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរបិតាខ្ញុំ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្ដីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
ក្នុងចំណោមណាពីទាំងនោះ មានម្នាក់ឈ្មោះអកាប៊ូស។ ដោយរសអុលឡោះបានបំភ្លឺ គាត់ក្រោកឡើងប្រាប់ពួកអ្នកជឿឲ្យដឹងថា បន្ដិចទៀតនឹងមានកើតទុរ្ភិក្សនៅលើផែនដីទាំងមូល (ទុរ្ភិក្សនោះក៏កើតមានមែន គឺនៅក្នុងរជ្ជកាលស្តេចអធិរាជក្លូឌាស)។
គឺខ្ញុំគ្រាន់តែដឹង តាមរសអុលឡោះដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។
ប្រាប់ថា “ប៉ូលអើយកុំខ្លាចអី ដ្បិតអ្នកត្រូវតែបានទៅឈរនៅមុខស្តេចអធិរាជ ហើយដោយអុលឡោះប្រោសប្រណីអ្នក ទ្រង់នឹងសង្គ្រោះអស់អ្នកដែលរួមដំណើរជាមួយអ្នកឲ្យបានរួចជីវិតផងដែរ”។
ដើម្បីឲ្យពួកអ្នកដែលមិនព្រមជឿសេចក្ដីពិត ហើយចូលចិត្ដអំពើទុច្ចរិត ត្រូវទទួលទោស។
កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងអ៊ីសាជាអម្ចាស់មក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
រីឯអ្នករាល់គ្នាវិញ អុលឡោះដ៏វិសុទ្ធបានប្រទានរសរបស់ទ្រង់មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។
រីឯយើងវិញ យើងកើតមកពីអុលឡោះ អ្នកណាស្គាល់អុលឡោះ អ្នកនោះក៏ស្ដាប់យើងដែរ អ្នកណាមិនកើតមកពីអុលឡោះទេ អ្នកនោះមិនស្ដាប់យើងឡើយ គឺត្រង់ហ្នឹងហើយដែលយើងអាចដឹងថា រសអុលឡោះសំដែងសេចក្ដីពិត ខុសពីវិញ្ញាណដែលនាំឲ្យវង្វេងនោះយ៉ាងណា។
អ៊ីសាអាល់ម៉ាហ្សៀសនេះហើយ ដែលបានមកក្នុងលោកនេះ ដោយទឹក និងឈាម មិនត្រឹមតែដោយទឹកប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ រសអុលឡោះបានផ្ដល់សក្ខីភាពថា សេចក្ដីនេះពិតជាត្រឹមត្រូវមែន ដ្បិតរសអុលឡោះជាសេចក្ដីពិត។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។