Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:17 - អាល់គីតាប

17 អ្នក​នោះ​ជា​រស‌អុលឡោះ​ដែល​សំដែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​រស‌អុលឡោះ​បាន​ទេ ព្រោះ​គេ​មើល​រស‌អុលឡោះ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​រស‌អុលឡោះ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​រស‌អុលឡោះ​ព្រោះ​រស‌អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​រស‌អុលឡោះ​នឹង​នៅ​ក្នុង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ព្រះអង្គនោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត ដែល​ពិភពលោក​មិនអាច​ទទួល​បានឡើយ ពីព្រោះ​ពិភពលោក​មិន​ឃើញ​ព្រះអង្គ ហើយក៏មិន​ស្គាល់​ព្រះអង្គ​ដែរ​។ រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ ពីព្រោះ​ព្រះអង្គ​ស្ថិតនៅ​ជាមួយ​អ្នករាល់គ្នា ហើយ​ព្រះអង្គ​នឹង​គង់នៅ​ក្នុង​អ្នករាល់គ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ហើយ​នោះ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដី​ពិត ​ប៉ុន្ដែ​ពិភពលោក​មិន​អាច​ទទួល​យក​ព្រះវិញ្ញាណ​នោះ​បាន​ទេ ​ព្រោះ​មើល​មិន​ឃើញ​ ហើយ​មិន​ស្គាល់​ផង​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ស្គាល់​ហើយ​ ដ្បិត​ព្រះវិញ្ញាណ​នោះ​បាន​គង់​ជាមួយ​អ្នក​រាល់គ្នា​ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់គ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត។ មនុស្ស​លោក​ពុំ​អាច​ទទួល​ព្រះអង្គ​ទេ ព្រោះ​គេ​មើល​ព្រះអង្គ​មិន​ឃើញ ហើយ​ក៏​មិន​ស្គាល់​ព្រះអង្គ​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ស្គាល់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះអង្គ​នឹង​គង់​ក្នុង​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




យ៉ូហាន 14:17
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។


ដ្បិត​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​នៅ អស់‌កល្ប​ជា‌និច្ច ហើយ​ដែល​មាន​នាម​ដ៏‌វិសុទ្ធ​បំផុត មាន​បន្ទូល​ថា: យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត និង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែន តែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេ សង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរ ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយ និង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


យើង​នឹង​ដាក់​រស​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ហ៊ូកុំ ហើយ​កាន់​តាម​វិន័យ​របស់​យើង។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​រស​នៃ​អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា​នឹង​និយាយ​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់​គ្នា។


ខ្ញុំ​នឹង​សូម‌អង្វរ​អុលឡោះ​ជា​បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ម្ចាស់​ដ៏​ជួយ​ការ‌ពារ មួយ​នាក់​ទៀត ឲ្យ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​ដរាប​ត​រៀង​ទៅ


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អ្នក​ណា​ស្រឡាញ់​ខ្ញុំ​អ្នក​នោះ​នឹង​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ។ អុលឡោះ​ជា​បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​អុលឡោះ​ជា​បិតា និង​ខ្ញុំ​ក៏​នឹង​មក​តាំង​លំ‌នៅ នៅ​ក្នុង​អ្នក​នោះ​ដែរ។


រីឯ​ម្ចាស់​ដ៏​ជួយ​ការ‌ពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​អុលឡោះ​ជា​បិតា​ឲ្យ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​រស‌អុលឡោះ​ដែល​សំដែង​សេចក្ដី​ពិត​ចេញ​ពី​អុលឡោះ​មក។ កាល​ណា​រស‌អុលឡោះ​មក​ដល់ ទ្រង់​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ


កាល​ណា​រស‌អុលឡោះ​ជា​រស​នៃ​សេចក្ដី​ពិត​មក​ដល់ ទ្រង់​នឹង​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ស្គាល់​សេចក្ដី​ពិត​គ្រប់​ជំពូក ដ្បិត​សេចក្ដី​ផ្សេងៗ​ដែល​រស‌អុលឡោះ​ថ្លែង មិន​ចេញ​មក​ពី​រស‌អុលឡោះ​ផ្ទាល់​ទេ គឺ​ទ្រង់​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ព្រម​ទាំង​ថ្លែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន​នៅ​ថ្ងៃ​មុខ​ផង។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ពេញ​ចិត្ត​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​បុត្រា ហើយ​ជឿ​លើ​គាត់​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។


ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​ទូរអា​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ទូរអា ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។


រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​រស‌អុលឡោះ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​រស‌អុលឡោះ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​រស‌អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។


បង​ប្អូន​មិន​ជ្រាប​ថា​ខ្លួន​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ទេ​ឬ! បង​ប្អូន​មិន​ជ្រាប​ថា​រស​របស់​អុលឡោះ​សណ្ឋិត​នៅ​ក្នុង​បង​ប្អូន​ទេ​ឬ!។


បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ម៉ាស្ជិទ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​នៅ​ក្នុង​បង​ប្អូន ជា​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ពី​អុលឡោះ។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ


សូម​បង​ប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បង​ប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បង​ប្អូន​ពិនិត្យ​ពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បង​ប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ​ថា​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្នុង​បង​ប្អូន! ឬ​មួយ​មាន​តែ​បង​ប្អូន​ឃើញ​ថា គាត់​មិន​នៅ​ជា​មួយ!


តើ​ម៉ាស្ជិទ​របស់​អុលឡោះ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ម៉ាស្ជិទ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច ដូច​ទ្រង់​មាន​បន្ទូល​ថាៈ «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជាម្ចាស់​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង»។


បង​ប្អូន​ពិត​ជា​បុត្រ​របស់​អុលឡោះ​មែន ព្រោះ​ទ្រង់​បាន​ចាត់​រស​នៃ​បុត្រា​របស់​ទ្រង់ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ដ​យើង គឺ​រស‌អុលឡោះ​នេះ​ហើយ ដែល​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា! ឱ​អុលឡោះ​ជា​បិតា!»។


រីឯ​បង​ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង​ប្អូន​រួម​ជា​មួយ​អ៊ីសា បង​ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ដំណាក់​របស់​អុលឡោះ ក្នុង​រស‌អុលឡោះ។


សូម​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​ចិត្ដ​បង​ប្អូន​ដោយ​ជំនឿ និង​សូម​ឲ្យ​បង​ប្អូន​បាន​ចាក់​ឫស​យ៉ាង​មាំ‌មួន​ក្នុង​សេចក្ដី​ស្រឡាញ់


អុលឡោះ​គាប់​ចិត្ត​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​នេះ ស្គាល់​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នៃ​គម្រោង‌ការ​នេះ​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ពោល​គឺ​អាល់ម៉ា‌ហ្សៀស​នៅ​ក្នុង​បង​ប្អូន គាត់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សង្ឃឹម​ថា នឹង​បាន​ទទួល​សិរី‌រុង‌រឿង​របស់​គាត់។


អ្វីៗ​ដ៏​ល្អ​ដែល​អ៊ីសា​ផ្ញើ​ទុក​នឹង​អ្នក ត្រូវ​រក្សា​ឲ្យ​បាន​គង់​វង្ស ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ដែល​សណ្ឋិត​នៅ​ក្នុង​យើង។


រស​ដែល​អុលឡោះ​ប្រទាន​មក​អ្នក​រាល់​គ្នា ទ្រង់​នៅ​ក្នុង​អ្នក​រាល់​គ្នា​ស្រាប់​ហើយ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ឲ្យ​នរណា​មក​បង្រៀន​អ្នក​រាល់​គ្នា​ឡើយ។ បើ​រស‌អុលឡោះ​បង្រៀន​គ្រប់​សេចក្ដី​ដល់​អ្នក​រាល់​គ្នា (ទ្រង់​មិន​កុហក​ទេ ទ្រង់​ជា​សេចក្ដី​ពិត) ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​ស្ថិត​នៅ​ជាប់​នឹង​អាល់ម៉ា‌ហ្សៀស​ដូច​រស‌អុលឡោះ​បាន​បង្រៀន​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។


អ្នក​ណា​កាន់​តាម​បទ​បញ្ជា​របស់​អុលឡោះ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​អុលឡោះ ហើយ​អុលឡោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។ ត្រង់​ហ្នឹង​ហើយ​ដែល​យើង​ដឹង​ថា អុលឡោះ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ‌សារ​រស‌អុលឡោះ​ដែល​ទ្រង់​ប្រទាន​មក​យើង។


កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ណាពី​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ទ្រង់​ដែល​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។


រីឯ​យើង​វិញ យើង​កើត​មក​ពី​អុលឡោះ អ្នក​ណា​ស្គាល់​អុលឡោះ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​អុលឡោះ​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា រស‌អុលឡោះ​សំដែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។


មាន​បន្ទាល់​បី​គឺ


ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!។ អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​នំ​ម៉ាណា​ដ៏​លាក់​កំបាំង​ទៅ​អ្នក​នោះ ព្រម​ទាំង​ប្រគល់​ក្រួស​ពណ៌​ស​មួយ​ដុំ​ឲ្យ​ដែរ នៅ​លើ​ដុំ​ក្រួស​នោះ មាន​ចារឹក​ឈ្មោះ​មួយ​ថ្មី ដែល​គ្មាន​នរណា​ម្នាក់​ស្គាល់​ឡើយ វៀរ​លែង​តែ​អ្នក​ដែល​បាន​ទទួល​នោះ​ចេញ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម