ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង!
យ៉ូប 38:2 - អាល់គីតាប «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយសារពាក្យសម្ដីឥតប្រាជ្ញាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណានេះដែលបង្អាប់ព្រះដំរិះ ដោយសារពាក្យសំដីឥតប្រាជ្ញាដូច្នេះ |
ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោក គឺខ្ញុំមិនអន់ជាងអស់លោកទេ។ សេចក្ដីដែលអស់លោកថ្លែងនោះ តើនរណាមិនដឹង!
លោកក៏ប៉ិនប្រសប់ជួយយោបល់ អ្នកដែលគ្មានប្រាជ្ញាដែរ! លោកពូកែណែនាំគេឲ្យចេះរិះគិតណាស់!
ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់ អំណាចរបស់អុលឡោះ ខ្ញុំនឹងមិនលាក់គម្រោងការរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតឡើយ។
ទ្រង់មានបន្ទូលមកខ្ញុំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ខ្ញុំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលខ្ញុំអាចយល់ និងអាចស្គាល់។
គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។